តំបន់សេដ្ឋកិច្ចពិសេស​ចំនួន៤ ក្នុង​ខេត្ត​បន្ទាយមានជ័យ បាន​ផ្ដល់ឱកា​សការងារដល់​ប្រជាពលរដ្ឋ​ជិត​ ៦០០​០​នាក់​

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បាន​ជំរុញ និងលើកទឹកចិត្ត​ឱ្យបង្កើត​តំបន់សេដ្ឋកិច្ច​នៅតាមបណ្ដា​ខេត្ត​ដែលមាន​សក្ដា​នុពល​ ជាពិសេស​​ខេត្ត​នៅជាប់ព្រំដែន​ជាមួយនឹង​ប្រទេស​ជិត​ខាង​ដូចជា​ព្រំដែន​កម្ពុជា-ថៃ, ព្រំដែនកម្ពុជា-វៀ​ត​ណាម ​ជាដើម ​ជាក់ស្ដែង​ រហូតមកដល់ពេលនេះ​កម្ពុជា​មានតំបន់សេដ្ឋកិច្ចពិសេស​ជាច្រើន​ដែលទា​ក់​ទាញ​វិនិ​យោគិន​បរទេស​ចូលមក​បណ្ដាក់ទុន​វិនិយោគ ក្នុងនោះ ខេត្ត​បន្ទាយ​មានជ័យ​មានតំបន់សេដ្ឋកិច្ច​ពិសេស​ចំនួន៤ ​និង​បានផ្ដល់​ឱកាស​ការងារ​ជិត​៦០០០នាក់ ។​

យោងតាម​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា តំបន់សេដ្ឋកិច្ច​ពិសេស​ចំនួន៤នៅខេត្ត​បន្ទាយ​មានជ័យ​មាន​គម្រោង​ចំនួន ១៩ ដោយក្នុងនោះ​មាន ​១៣​គម្រោ​ងកំពុង​ដំណើរការ​ និងមានទុន​វិនិយោគសរុប​ចំនួន ​១២៦​លាន​ដុល្លារ​អាមេរិក ។

គួររំលឹកថា គោល​នយោបាយ​របស់រាជរដ្ឋាភិបាល​តាំងពី​អាណត្តិសម្ដេចអគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន អតីតជា​នាយករដ្ឋមន្ត្រី ​បានជំរុញឱ្យបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅតាមតំបន់ជាប់ព្រំដែន ដើម្បីងាយស្រួល​ដល់​ការ​ដឹកជញ្ជូន​សម្ភារៈ វត្ថុធាតុ​ដើម​ យកមកផលិត​ កែច្នៃ ហើយដឹក​ត្រលប់ទៅកាន់ទីផ្សារអន្តរជាតិវិញ ក្នុងនោះដែរ ខេត្ត​ជាប់ព្រំដែន​ចំនួន២​ឃើញថាមានតំបន់សេដ្ឋកិច្ច​ច្រើន​ជាង​គេ ​និងមានសកម្មភាពផុស​ផុលជាង​គេ គឺក្រុង​បាវិត ខេត្តស្វាយរៀង និ​ងខេត្ត​បន្ទាយមានជ័យ ដែលមានទីតាំងនៅក្នុង​ក្រុងប៉ោយ​ប៉ែត​ ។

បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល កំពុងដំណើរការ​នីតិវិធី​ក្នុងកា​របង្កើត​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីមួយ​ទៀតសម្រាប់​វិនិ​យោ​គិ​ន​​ជ​ប៉ុន ដោយគម្រោង​តំបន់សេដ្ឋកិច្ច​នេះ គឺផ្ដោត​លើវិនិយោគិន​មកពី​ប្រទេស​ជប៉ុន ផ្នែកឧស្សាហកម្ម​ ខណៈដែល​វិនិយោគិន​ជប៉ុន​ជាច្រើន​ដែលកំពុង​មានវត្ត​មានស្រាប់​ ក៏ដូចជាវិនិយោគិនជប៉ុនដែលកំពុង​ស្វែង​រកឱកាស​វិនិយោគ​នៅ​កម្ពុជាក៏ជំរុញឱ្យមានការបង្កើតតំបន់សេដ្ឋកិច្ចពិសេសជប៉ុន-កម្ពុជាឱ្យបានឆាប់រហ័ស។

ឯកឧត្តម ​ស៊ុន ចាន់​ថុល​ ឧបនាយករដ្ឋមន្ត្រី និងជា​អនុប្រធានទី១​​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​បាន​មា​ន​ប្រ​សាសន៍ថា ទីតាំង​ឧស្សាហកម្ម​នៅខេត្ត​ពោធិ៍សាត់ បាត់ដំបង​​ និង​បន្ទាយ​មានជ័យ នៅពេល​អនាគត​ឆាប់ៗនេះ នឹងកាន់តែមានភាពងាយស្រួល​​ ស្របនឹង​ផ្លូវជាតិលេ​ខ៥​បានសាងសង់រួចរាល់ និ​ងបានដាក់​ឱ្យប្រើប្រាស់​ ហើយ​ច្រកព្រំដែនស្ទឹងបត់-បានណងអៀន ក៏​នឹង​ដាក់ឱ្យដំណើរការ​នៅពេលឆាប់ៗនេះ ដូច្នេះ​ទំនិញ​ចេញចូលកម្ពុជា-ថៃ​ នឹងលែង​មានការកក​ស្ទះ​ដូចមុនទៀតហើយ ដោយសារតែច្រក​អន្តរជាតិថ្មីៗនេះ គឺសម្រាប់តែ​ចរា​ច​រ​ណ៍​ទំ​និ​ញ​ប៉ុណ្ណោះ ​ខណៈដែល​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែត គឺសម្រាប់​ចរាចរណ៍ភ្ញៀវទេសចរ ។

គួរ​បញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន​ធំៗចំនួន​៣​បាន​បោះទុនវិនិយោគ​នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស​នា​ខេត្ត​បន្ទាយមា​នជ័​យ​ ដែលមានទុនសរុបប្រមាណជិត ៣៦លានដុល្លារ រួមមាន ៖​

១. ក្រុមហ៊ុន Nidec Die-Casting (Cambodia) Co., Ltd. ជាគម្រោងវិនិយោ​គផ​លិ​ត​សម្ភារៈ​អេឡិចត្រូនិក ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែត ក្នុងទុនវិនិយោគចំនួន ២០,៦៣​លានដុ​ល្លារអាមេរិក បានបង្កើតការងារចំនួន ៨០៣កន្លែង។

២. ក្រុមហ៊ុន NHK Spring (Cambodia) Co., Ltd. ជាគម្រោងវិនិយោគកម្មន្ដសាលស្រោមពូកស្បែករថយន្ត ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែត ក្នុងទុន​វិនិយោគ​ចំ​នួ​ន​ ៨,១៥លានដុល្លារអាមេរិក បាន​បង្កើ​ត​ការងារចំនួន ២៣៩កន្លែង។

៣. ក្រុមហ៊ុន HGB Motors Assembly Co., Ltd. ជាគម្រោងវិនិយោគកម្មន្ដសាលផ្គុំ និងដំឡើងរថយន្ត ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ប៉ោយប៉ែត ក្នុងទុនវិនិយោគ ៧លានដុល្លារអាមេរិក មាន​ទីផ្សា​រ​លក់នៅក្នុងស្រុក បានបង្កើតការងារចំនួន ៧៦កន្លែង ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

រដ្ឋាភិបាលវៀតណាម នឹងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យធ្វើការងារម៉ាស្សានៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

បទប្បញ្ញត្តិបរដ្ឋាភិបាលវៀតណាមគ្រោងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យទៅធ្វើការងារផ្នែកម៉ស្សានៅបរទេសក្នុងរូបភាពណាក៏ដោយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ ច្ចុប្បន្នហាមឃាត់ការបញ្ជូនពលករទៅធ្វើការងារម៉ាស្សាតែនៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តប៉ុណ្ណោះ ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះនឹងហាមឃាត់នៅគ្រប់ទីកន្លែងទាំងអស់ដោយគ្មានការលើកលែងឡើយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ

លោក ដូណាល់ ត្រាំ ប្រើយុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់នៅតែប្រកាន់ជំហររឹងមាំលើច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

ថ្មីៗនេះ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្អាកការវាយប្រហារដោយយោធាជាបណ្តោះអាសន្ន ដោយងាកមកប្រើប្រាស់យុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចវិញ ខណៈពេលដែលអ៊ីរ៉ង់កំពុងជួបបញ្ហាអតិផរណាខ្ពស់ និងកង្វះថវិកា

កម្ពុជា​មាន​ទូសាក​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​ខណៈ​ចំនួនរថយន្ត​ ​EV​ ​ហក់ឡើងខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

កម្ពុជា​មាន​ទូសាក​ថាមពល​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​នៅ​ទូទាំង​ប្រទេស​ ​ខណៈ​ចំនួន​យានយន្ត​អគ្គិសនី​កំពុង​កើនឡើង​ជាបន្តបន្ទាប់​ ​ដែល​ជំរុញ​ឱ្យ​តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​សាក​ថាមពល​កាន់តែ​មាន​សារៈសំខាន់

តម្រូវការទឹកដោះគោស្រស់នៅកម្ពុជាហក់ឡើងខ្ពស់ ខណៈនៅឆមាសទី១ ឆ្នាំ២០២៦ កម្ពុជានាំចូលជាង ៤៧លានតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

តម្រូវការប្រើប្រាស់ទឹកដោះគោរស្រស់ក្នុងស្រុកបានហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់ ស្របពេលដែលឧស្សាហកម្មទឹកដោះគោនៅកម្ពុជាកំពុងពង្រីកខ្លួនជាបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការទីផ្សារ