ភ្នំពេញ ៖ មហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ (AYE Carnival) ដែលនឹងប្រព្រឹត្តឡើងចំនួន២ថ្ងៃ គឺថ្ងៃទី១២ និងទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ក្នុងនាមកម្ពុជាជាប្រធានអាស៊ានប្ដូរវេនឆ្នាំ២០២២នេះ។ នៅក្នុងមហាព្រឹតតិការណ៍នៃកម្មវិធីជួបជុំចំនួន២ថ្ងៃនេះ នឹងផ្ដោតលើប្រធានបទ “RISE STRONGER TOGETHER” សំដៅលើការក្រោកឡើងវិញទាំងអស់គ្នា ដើម្បីយកឈ្នះលើឥទ្ធិពលជំងឺកូវីដ១៩។

មហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ ដែលរៀបចំឡើងដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា ក្នុងនាមជាប្រធានក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ានឆ្នាំ២០២២ ក្រោមភាពជាដៃគូជាមួយបណ្តាញសហគ្រិនសកល (GEN) កម្ពុជា និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN -BAC) កម្ពុជា។
តាមរយៈកម្មវិធីជួបជុំបណ្តាសហគ្រិនមកពីប្រទេសជាសមាជិកអាស៊ាន និងប្រទេសពាក់ព័ន្ធដ៏ធំនាឆ្នាំនេះនឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំកំពូលទាំងក្នុងវិស័យរដ្ឋ និងក្នុងវិស័យឯកជនដែលជាធុរកិច្ចល្បីៗទាំងក្នុងប្រទេស ក៏ដូចជានៅក្នុងតំបន់ផងដែរ ដូចជា វត្តមានរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី, ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា, អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC), ឯកឧត្តមបណ្ឌិត សុខ ស៊ីផាន់ណា ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)។

បន្ថែមពីនេះ នៅមានលោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងជាប្រធានក្រុមប្រឹក្សា សហគ្រិនវ័យក្មេងអាស៊ានសម្រាប់ឆ្នាំ, ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ឧកញ៉ា សុខ ពិសី ប្រធានកិច្ចប្រជុំកំពូលពាណិជ្ជកម្ម និងវិនិយោគអាស៊ាន ឆ្នាំ២០២២, ឧកញ៉ា គួច ផេង ប្រធានក្រុមប្រឹក្សាប្រឹក្សា YEAC , ឯកឧត្តម សុខ ចិន្តា សោភា រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC), ឯកឧត្តមបណ្ឌិត សេង សុភាព ប្រធានបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) , DR. AUNG THURA នាយកប្រតិបត្តិ Thura Swiss (មីយ៉ាន់ម៉ា) , MR. JIM OPHAKORN KOUPHOKHAM ស្ថាបនិក និងនាយកគម្រោង XM Technovator Sole Co., Ltd (ឡាវ), MR. LE TRI HAI អនុប្រធាន VYEA ស្ថាបនិក និងជាប្រធាន Green Global IT JSC (វៀតណាម) , MR. GREGOR ZEBIC ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុម DG1 ។ (ម៉ាឡេស៊ី) , MR. THAMMA VARANGOON សហស្ថាបនិក និង CMO, Centrovision (ប្រទេសថៃ) និង MR. ELMER BOUWER អនុប្រធាន MACC Global ។
នៅក្នុងឱកាសជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងការផ្តល់ពាន់ដល់សហគ្រិនអាស៊ានឆ្នើមចំនួន៦០នាក់ផងដែរ។
គួរបញ្ជាក់ដែរថា មហោស្រពសហគ្រិនវ័យក្មេងអាស៊ាន គឺជាការប្រមូលផ្តុំនៃសហគ្រិនវ័យក្មេងមកពីសមាជិកសមាគមក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន និងដៃគូទំនាក់ទំនងក្នុងតំបន់។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំជារៀងរាល់ឆ្នាំ ដោយរាប់ចាប់តាំងពីឆ្នាំ២០១៦ និងមានប្រទេសជាម្ចាស់ផ្ទះរៀបចំដូចជា ៖ មាឡេស៊ី ឆ្នាំ២០១៦ ហ្វីលីពីន ឆ្នាំ២០១៧ សិង្ហបុរី ឆ្នាំ២០១៨ ថៃ ឆ្នាំ២០១៩ វៀតណាម ឆ្នាំ២០២០ (តាមប្រព័ន្ធអនឡាញ) ប្រ៊ុយណេ ឆ្នាំ២០២១ (តាមប្រព័ន្ធអនឡាញ) ហើយកម្ពុជា ឆ្នាំ២០២២នេះ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content