អ្នកជំនាញប្រាប់ពីរបៀបប្រើប្រាស់កម្ចី ដើម្បីឱ្យមានប្រសិទ្ធភាពខ្ពស់

ភ្នំពេញ ៖​ អ្នកជំនាញហិរញ្ញវត្ថុបានប្រាប់ពីវិធីសាស្ត្រក្នុងការប្រើប្រាស់លុយកម្ចី ឬឥណទានពីធនាគារ ក៏ដូចជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឱ្យមានប្រសិទ្ធភាព ខណៈវិធីសាស្ត្រទាំងនេះរួមមានការផ្តោតលើការប្រើប្រាស់កម្ចីឱ្យចំគោលដៅ មានផែនការអាជីវកម្មច្បាស់លាស់ ពិនិត្យមើលលទ្ធភាពសង និងជ្រើសរើសស្ថាប័នផ្តល់កម្ចីដែលមានអត្រាការប្រាក់ទាប។

លោក ទិត្យ កំរង អ្នកជំនាញហិរញ្ញវត្ថុ និងស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន ឫទ្ធិពល និងអេបកត់លុយ បានឱ្យដឹងថា ការប្រើប្រាស់កម្ចីគឺតែងតែភ្ជាប់ជាមួយនឹងការប្រាក់ ហើយប្រសិនបើអ្នកប្រើលុយបានត្រឹមត្រូវ បើទោះជាលុយមានការប្រាក់ ក៏អ្នកនៅតែអាចរកប្រាក់ចំណេញ តែបើសិនជាអ្នកប្រើមិនបានត្រឹមត្រូវ អ្នកប្រាកដជាជួបហានិភ័យជាមិនខាន។

លោក ទិត្យ កំរង បានបន្តថា ជាដំបូងដើម្បីអាចប្រើលុយឱ្យចំណេញ ចៀសវាងជួបបញ្ហាផ្សេងៗ អ្នកត្រូវតែបង្កើតកម្រិតមួយដើម្បីបែងចែកក្នុងគម្រោងចាយវាយរបស់អ្នក។ អ្នកត្រូវធ្វើផែនការស្នូល វាស់វែងពីកម្រិតនៃការចំណាយប្រចាំខែ បើអ្នកជាអ្នកស៊ី អ្នកត្រូវគិតពីការចំណាយដូចជា ៖ ទឹក ភ្លើង អគារ ឬ ទីតាំងជួល ថ្លៃបុគ្គលិក ថ្លៃដើមទំនិញ ព្រមទាំងសម្ភារៈនានាដែលចាំបាច់។

បើសិនអ្នកជាអ្នកធ្វើការ ឬសម្រាប់អ្នកទើបមានគ្រួសារថ្មីថ្មោង អ្នកក៏ត្រូវគិតគូរពីការចាយវាយប្រចាំខែដែលចាំបាច់ គិតពីចំណូល និងការសន្សំផងដែរ។ ម្យ៉ាងវិញទៀតដើម្បីអាចសម្រេចនូវគោលបំណងអនាគត អ្នកត្រូវតែចៀសឱ្យបានរាល់ការទិញសម្ភារៈនិយម ការចាយហ៊ឺហារ មិនចំគោលដៅ ការដកលុយសិន ទើបដាក់បញ្ចូលវិញ ទាំងនោះសុទ្ធតែបង្ករជាហានិភ័យ ប៉ះពាល់ដល់លំហូរសាច់ប្រាក់ប្រចាំខែរបស់អ្នក។

លោកបានប្រាប់ពីគន្លឹះចំនួន ៤ សំខាន់ៗ ក្នុងការការប្រើលុយ ឬរបៀបចាត់ចែងលុយដើម្បីឱ្យមានប្រសិទ្ធ និងហានិភ័យទាប ដូចខាងក្រោម ៖

ទី១ ប្រើលុយឱ្យចំគោលដៅ និងអនុវត្តតាមគោលដៅ ៖ ឧទាហេណ៍៖ បើអ្នកខ្ចីលុយដើម្បីបើកអាជីវកម្ម អ្នកត្រូវតែប្រើលុយនោះទៅក្នុងអាជីវកម្មប៉ុណ្នោះ ហើយអ្នកគួរចៀសវាងការវិនិយោគណាដែលនាំឱ្យមានការគំាងលុយ ឬកប់ទុកចោលយូរពេក។

ទី២ ប្រសិនបើអ្នកខ្ចីលុយមករកស៊ី អ្នកត្រូវតែមានគម្រោងអាជីវកម្ម ៖ គិតថ្លៃដើម ថ្លៃចំណាយ ហើយកុំភ្លេចបូកបញ្ចូលថ្លៃការប្រាក់ដែលអ្នកខ្ចីដើម្បីឱ្យដឹងខាតចំណេញ។ ឬមួយទៀតដែលសំខាន់គឺការខ្ចីលុយឬ បង់រំលស់របស់អ្នក ត្រូវសួរខ្លួនឯងសិនថា របស់នោះពិតជាមានភាពចាំបាច់ និងអាចផ្តល់ប្រយោជន៍សម្រាប់អ្នកដែរទេ?

ទី៣  ពិនិត្យលទ្ធភាពក្នុងការបង់សង ៖ ចំនុចនេះគឺសំខាន់បំផុត លោកអ្នកត្រូវតែគិតឱ្យបានច្រើនដង ពីលទ្ធភាពរបស់អ្នក ថាតើអ្នកអាចបង់សងត្រឡប់បានទេ? ហើយក្នុងអំឡុងពេលបង់សងនោះអាចនឹងមានការចំណាយផ្សេងៗទៀតអ្វីខ្លះដែលនាំឱ្យប៉ះពាល់ដល់លុយដែលត្រូវបង់សងត្រឡប់។

ទី៤ ជ្រើសរើសធនាគារដែលមានការប្រាក់ល្អ និងត្រូវតាមគោលបំណងខ្ចី ៖ ទាក់ទងនឹងចំណុចនេះសំដៅដល់ប្រភពដែលអ្នកចង់ខ្ចីលុយយកមកប្រើប្រាស់។ អ្នកត្រូវសម្លឹងមើលប្រភពណាដែលមានការប្រាក់ល្អស្របតាមបំណងដែលអ្នកចង់ខ្ចី។ មួយវិញទៀត អ្នកត្រូវសិក្សាឱ្យបានច្បាស់ពីធនាគារ លក្ខខណ្ឌសង ទុកចិត្តបាន កាន់តែពិសេស អ្នកត្រូវតែប្រើឱ្យចំគោលដៅទើបគ្មានហានិភ័យ។ ចៀសវាងការយកលុយមកវិនិយោគ ឬទិញរបស់ដែលនាំឱ្យគាំងលុយជាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ