ក្រសួងសុខាភិបាលបានចាប់ផ្ដើមអនុវត្តការធ្វើតេស្តរហ័សរកវីរុស Covid -19 ដោយប្រើឧបករណ៍តេស្តរហ័ស RAPID TEST ដែលក្រសួងអះអាងថា ប្រើពេលត្រឹមតែ 15 នាទីប៉ុណ្ណោះអាចដឹងលទ្ធផលផ្លូវការ។ នេះបើតាមរដ្ឋលេខាធិការ ក្រសួងសុខាភិបាលបានបញ្ជាក់នៅល្ងាចថ្ងៃទី18 ខែមេសាឆ្នាំ2021 ម្សិលមិញនេះ។

លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ក្រសួងសុខាភិបាលបានចាប់ផ្ដើមអនុវត្តការធ្វើតេស្តរហ័សរកវីរុស Covid-19 ដោយប្រើឧបករណ៍ដែលមានឈ្មោះថា PANBIO Covid-19 Ag RAPID TEST DEVICE នៅគ្រប់ទីតាំងដែលសង្ស័យទាំងអស់ទូទាំងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ក្រុងណា ដែលមានគ្រោះហានិភ័យខ្ពស់នៃការឆ្លងវីរុស Covid -19 នឹងត្រូវប្រើឧបករណ៍ធ្វើតេស្តរហ័សរកវីរុសកូវីដ-19នេះ។

លោកជំទាវបានបញ្ជាក់ថា ៖
“យោងតាមកិច្ចប្រជុំពិភាក្សាជាមួយ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្រេចជ្រើសយកឧបករណ៍នេះ ដើម្បីធ្វើតេស្តរកវីរុសកូវីដ-19 នៅគ្រប់ទីកន្លែងដែលសង្ស័យ។ ក្នុងនោះនៅតាមខណ្ឌនីមួយៗមានទីតាំងមណ្ឌលសុខភាពមួយ ដើម្បីយកសំណាកធ្វើតេស្តនឹងដឹងលទ្ធផលភ្លាមៗ តែម្ដង ដោយចំណាយពេលត្រឹមតែ 15 នាទី”
ក្រសួងសុខាភិបាលបានធ្វើការបញ្ជាក់ថា ដើម្បីអាចគ្រប់គ្រងស្ថានការណ៍បាន និងទប់ស្កាត់ការរាលដាលនៃជំងឺឆ្លងនេះ ចាប់ពីពេលនេះទៅនៅពេលដែលអាចកំណត់គោលដៅអ្នកសង្ស័យបានហើយ គឺនឹងត្រូវធ្វើតេស្តនៅនឹងកន្លែងតែម្ដង ហើយបើសិនជាមានបុគ្គលវិជ្ជមាន Covid-19 ក្រសួងសុខាភិបាល និងជូនបុគ្គលដែលមានវិជ្ជមាន Covid-19 នោះ ទៅព្យាបាលនៅមណ្ឌលកម្រិតមួយ ដើម្បីកុំឱ្យប្រជាពលរដ្ឋអាចចល័តចេញពីតំបន់ ឬសង្កាត់ដែលពួកគាត់រស់នៅ ងាយស្រួលក្នុងការគ្រប់គ្រងផងដែរ៕
[ads-global layout_id=6 position_id=1 ads_size=2]
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជា កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅជាអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម និងសំណល់រឹង ទៅជាថាមពលអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ។ មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានប្រាប់បណ្ដាញសារព័ត៌មាន AMS នៅថ្ងៃទី២ ខែតុលា នេះ ថា លទ្ធភាពកែច្នៃទៅរួច ឬអត់ គឺស្ថិតនៅលើទុនវិនិយោគរបស់ក្រុមហ៊ុនធំណាមួយនឹងចូលខ្លួនមកកែច្នៃ ព្រោះគម្រោងនេះត្រូវចំណាយច្រើន

អាម៉េរិកចំណាយជាង ៥ ពាន់លានដុល្លារជួសជុល និងធ្វើទំនើបកម្មនាវាផ្ទុកយន្តហោះ USS Harry S. Truman
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
សហរដ្ឋអាម៉េរិកគ្រោងចំណាយ ៥,១ ពាន់លានដុល្លារ ដើម្បីជួសជុល ថែទាំ និងធ្វើទំនើបកម្មនាវាផ្ទុកយន្តហោះចម្បាំង USS Harry S. Truman ដើម្បីត្រៀមនាវានេះសម្រាប់បន្តប្រើប្រាស់ក្នុងពាក់កណ្តាលជីវិតបម្រើការងារដែលនៅសល់
[ads-global layout_id=6 position_id=2 ads_size=2]





វិថីហិរញ្ញវត្ថុ





















































Account
Security
Favourite Content