ABC និង CMA អនុម័តលើវិធានចំនួន ៥ បន្ថែម ដើម្បីជំរុញឱ្យវិស័យធនាគារ និងហិរញ្ញវត្ថុកាន់តែរឹងមាំ និងមាននិរន្តរភាព

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

ភ្នំពេញ ៖  សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) រួមគ្នាអនុម័តលើវិធានចំនួន ៥ បន្ថែម ដើម្បីពង្រឹងការអនុវត្តការធ្វើអាជីវកម្មប្រកបដោយការទទួលខុសត្រូវខ្ពស់ និងកិច្ចការពារអតិថិជនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាពិសេស ក្នុងគោលបំណង ដើម្បីធានាឱ្យវិស័យធនាគារ និងហិរញ្ញវត្ថុ មានភាពរឹងមាំ និរន្តរភាព ការទទួលខុសត្រូវខ្ពស់ និងកិច្ចការពារអតិថិជន។

សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤  បានឱ្យដឹងថា ដើម្បីធានានូវ ប្រសិទ្ធភាពនៃប្រតិបត្តិការអាជីវកម្មធនាគារ និងមីក្រូហិរញ្ញវត្ថុ ប្រកបដោយការទទួលខុសត្រូវខ្ពស់  និងកិច្ចការពារអតិថិជនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលជាសមាជិកទាំងអស់ ក្រុមប្រឹក្សាភិបាលនៃសមាគមទាំង២ បានអនុម័តលើវិធានសម្រាប់បន្តពង្រឹងប្រតិបត្តិការអាជីវកម្មខាងក្រោម៖

១.  មិនត្រូវទទួលយកដីកម្មសិទ្ធិសមូហភាព មានដូចជា ដីឯកជនរបស់រដ្ឋ និងដីសាធារណៈរបស់រដ្ឋ ដែលបានចុះបញ្ជីរួចហើយជាមួយរដ្ឋ មកធ្វើជាទ្រព្យធានាឥណទានថ្មី។ ឧទាហរណ៍ ដីសហគមន៍ ដីសហគមន៍ជនជាតិដើមភាគតិច ដីសមូហភាព ដីអាជ្ញាធរជាតិអប្សរា ដីដែនជម្រកសត្វព្រៃ ដីតំបន់ការពារ ដីច្រករបៀង និងដីតំបន់ការពារផ្សេងទៀត ។ល។

២.  ក្នុងករណីដែលគ្រឹះស្ថានកំពុងមានទ្រព្យធានាជាប្រភេទដីទាំងនោះ គ្រឹះស្ថាន៖ ក. មិនត្រូវប្រើវិធីសាស្រ្តលក់ដោយបង្ខំ ឬលើកទឹកចិត្តឱ្យអតិថិជនលក់ជាដាច់ខាត ។ ខ. ត្រូវប្រគល់វិញ្ញាបនបត្រសម្គាល់កម្មសិទ្ធិ ដែលបានដាក់ជាទ្រព្យធានាឥណទានទាំង  នោះ ទៅឱ្យអតិថិជនវិញ ក្រោយការបង់សងឥណទាននោះត្រូវបានបញ្ចប់។

៣.  ហាមឃាត់ទទួលយកឯកសារសម្គាល់អត្តសញ្ញាណបុគ្គលដែលរួមមាន អត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ លិខិតឆ្លងដែន សំបុត្រកំណើត និងបណ្ណសមធម៌ សម្រាប់ការធានាលើការផ្ដល់ឥណទាន ជាដាច់ខាត ។

៤.  ការផ្តល់ឥណទានចំពោះគ្រួសារដែលមានបណ្ណសមធម៌ ត្រូវធ្វើឡើងដោយមានការវាយតម្លៃលទ្ធភាពសងឥណទានឱ្យបានត្រឹមត្រូវ និងហ្មត់ចត់។ ចៀសវាងការផ្តល់ឥណទានដែលមានទំហំលើសពីសមត្ថភាព ដែលអាចប្រឈមនឹងបំណុលច្រើនលើសលប់ ។

៥.  ដើម្បីបន្តការធានាបាននូវបរិយាបន្នហិរញ្ញវត្ថុចំពោះប្រជាពលរដ្ឋដែលកំពុងអាស្រ័យផលលើដី កម្មសិទ្ធិសមូហភាព មានដូចជា ដីឯកជនរបស់រដ្ឋ និងដីសាធារណៈរបស់រដ្ឋ   ដែលបានចុះបញ្ជីរួចហើយជាមួយរដ្ឋ និងប្រជាពលរដ្ឋដែលមានបណ្ណសមធម៌នោះ ក្រុមប្រឹក្សាភិបាលនៃសមាគមទាំងពីរ សូមលើកទឹកចិត្តដល់គ្រឹះស្ថានដែលជាសមាជិកទាំងអស់ បន្តផ្តល់ឥណទានដល់ពួកគាត់តាមរយៈ ការផ្តល់ឥណទានដោយគ្មានទ្រព្យធានា ព្រមទាំងមានការវាយតម្លៃលទ្ធភាពបង់សងត្រឡប់ប្រកបដោយការប្រុងប្រយ័ត្នខ្ពស់ ។

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមបញ្ជាក់ថាវិធានការខាងលើ គឺជាយន្តការពង្រឹងបន្ថែមលើយន្តការដែលមានស្រាប់ ដើម្បីធានាឱ្យវិស័យធនាគារ និងហិរញ្ញវត្ថុ មានភាពរឹងមាំ និរន្តរភាព ការទទួលខុសត្រូវខ្ពស់ និងកិច្ចការពារអតិថិជន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ