ការវិនិយោគលើវិស័យអចលនទ្រព្យរបស់ចិនបានជួបឱនភាពក្នុងខែឧសភា

ប៉េកាំង៖ តួលេខជាផ្លូវការដែលត្រូវបានបង្ហាញដោយអាជ្ញាធរនៃប្រទេសចិនបានឲ្យដឹងថា កំណើននៃការវិនិយោគលើវិស័យអចលនទ្រព្យសម្រាប់ខែឧសភាកន្លងទៅនេះមានភាពខ្សោយបន្តិចបើធៀបទៅនឹងតួលេខដែលទទួលបានកាលពីខែមេសា។

អ្នកជំនាញសេដ្ឋកិច្ច និងអចលនទ្រព្យចិនបានមើលឃើញថា សភាពនៃការកើនឡើងយឺតយ៉ាវនេះគឺបណ្តាលមកពីគោលនយោបាយរឹតបន្តឹងទៅលើក្រុមហ៊ុនអ្នកអភិវឌ្ឍន៍ ដែលជាលទ្ធផលអត្រាកំណើនទុនវិនិយោគសម្រាប់ខែឧសភាគឺមានត្រឹមតែ 9.8ភាគរយប៉ុណ្ណោះធៀបទៅនឹងអត្រាកំណើនកាលពីឆ្នាំទៅ ខណៈដែលកាលពីខែមេសាចិនមើលឃើញកំណើនរហូតទៅដល់ 13.7 ភាគរយ។ 

ដោយឡែកសម្រាប់តួលេខកំណើនសរុប គិតចាប់ពីខែមករាដល់ខែឧសភាកន្លងទៅនេះ ការវិនិយោគលើវិស័យអចលនទ្រព្យមានទំហំត្រឹមតែ 18.3 ភាគរយប៉ុណ្ណោះធៀបទៅនឹងឆ្នាំកន្លងទៅ ហើយវាមានកម្រិតទាបជាងកំណើនដែលចិនធ្វើបានចន្លោះពីខែមករាដល់ខែមេសាដែលមានទំហំរហូតទៅដល់ 21.6 ភាគរយ។

ទីផ្សារ និងការវិនិយោគលើវិស័យអចលនទ្រព្យរបស់ចិនកំពុងជួបឱនភាព ខណៈដែលអ្នកអភិវឌ្ឍន៍មួយចំនួនកំពុងមានឧបសគ្គលើបំណុល

លោក Yan Yuejin ប្រធានប្រតិបត្តិវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍលំនៅដ្ឋាន E-house បាននិយាយថា៖ «សម្រាប់ឆ្នាំនេះជឿជាក់ថាការវិនិយោគទៅលើការសាងសង់លំនៅឋានគឺនឹងអាចនឹងនៅទ្រឹងបន្តិច ។ ពួកយើងចាំបាច់ត្រូវតែបន្តការតាមដានបន្ថែមទៀត ថាតើអ្វីខ្លះដែលជាសំពាធទៅដល់ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍ ខណៈដែលចរន្តហិរញ្ញវត្ថុរបស់ពួកគេកំពុងពោរពេញទៅដោយឧបសគ្គ ជាពិសេសអត្រាកំណើនបំណុលជាដើមនោះ។

ទោះបីជាយ៉ាងណាក្តី អ្នកជំនាញផ្នែកសេដ្ឋកិច្ចបានធ្វការព្យាករណ៍ថា ទីផ្សារអច លនទ្រព្យ សម្រាប់ខែមិថុនានេះអាចនឹងកើនឡើងក្នុងរង្វង់ប្រមាណជា 7 ភាគរយ ហើយក្នុងនោះតម្លៃលំនៅឋានក៏នឹងមានការកើនឡើងប្រមាណជា 5 ភាគរយផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ

តស់ ! មកដឹងពីចំណុចពិសេសទាំង ១០ របស់សហគមន៍នេសាទត្រពាំងសង្កែ ខេត្តកំពត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កន្លែងកម្សាន្តមួយដែលមិនគួរមើលរំលងគឺសហគមន៍នេសាទត្រពាំងសង្កែ ដែលមានឈ្មោះបោះសម្លេងដោយសារតែសម្រស់ដ៏ស្រស់ស្អាតរបស់វា ជាពិសេសព្រៃកោងកាងជាង ៤ហិកតា

World Bank ៖ បំណុល និងជម្លោះជាវិបត្តិសកលរយៈពេលខ្លី ប៉ុន្តែភាពក្រីក្រ ជាវិបត្តិធ្ងន់ធ្ងររយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

វិបត្តិសកលទាំងអស់គឺមានការជាប់ទាក់ទងគ្នាយ៉ាងខ្លាំង រាប់ចាប់តាំងពីបញ្ហាបម្រែបម្រួលអាកាសធាតុ, បញ្ហាបំណុល, បញ្ហាវិបត្តិស្បៀងអាហារ ទៅដល់ការពន្លឿននៃការរៀបចំប្រព័ន្ធខ្យល់អាកាស

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ សម្តែងរបាំត្រុដិ និងឆៃយ៉ាំ ទទួលស្វាគមន៍ទេសចរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានរៀបចំការសម្តែងរបាំត្រុដិ និងឆៃយ៉ាំ ដើម្បីទទួលស្វាគមន៍ទេសចរបរទេសក្នុងឱកាសសង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិ

ត្រីមាស​ទី​១ ​ឆ្នាំ​២​០​២​៤​ កម្ពុជាទទួលបានចំណូលជិត ១០០លានដុល្លារពីការនាំចេញ​កង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

របាយការណ៍អគ្គនាយកដ្ឋានគយនិងរដ្ឋាករបានឱ្យដឹងថាអំឡុងខែមករាដល់ខែមីនាកម្ពុជាបាននាំចេញកង់រួមទាំងកង់អគ្គិសនីដែលមានតម្លៃ ៩៦,៩ លានដុល្លារអាមេរិក

ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿងពីប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

ក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង បានទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿង ពីប្រទេសជប៉ុន ដើម្បីអភិវឌ្ឍវិស័យរថភ្លើងនៅកម្ពុជា ។