ភ្នំពេញ ៖ ត្រឹមតែតូបលក់កាហ្វេមួយ ដែលអាចនិយាយបានថា ជាមុខរបរតូចតាច ប៉ុន្តែសម្រាប់អ្នកលក់ដែលជាម្ចាស់តូបយីហោ កាហ្វេដូងក្រអូប ៣៦៩ ដែលពេញចិត្ត និងស្រឡាញ់ជំនាញជាអ្នកឆុងកាហ្វេ បានបន្ថែមនូវក្ដីស្រឡាញ់បន្ថែមពីលើរសជាតិផ្អែម ត្រជាក់ ឈ្ងុយឆ្ងាញ់ លក់ជូនអតិថិជនគ្រប់ៗគ្នារហូតធ្វើឱ្យតូបកាហ្វេមួយនេះទទួលបាននូវការគាំទ្រគួរឱ្យកត់សម្គាល់។

កាហ្វេដូងក្រអូប ៣៦៩ ជាយីហោរបស់តូបកាហ្វេមួយដែលមានភាពមមាញឹកក្នុងការលក់ជូនអតិថិជនដែលមានភ្ញៀវចេញចូលឥតដាច់ ស្ថិតនៅក្នុងផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ ដែលអតិថិជនទូទៅតែងនិយមហៅថា តូបមានហុងស៊ុយ។

កញ្ញា ឆេង ស្រីខួច វ័យ ២៨ឆ្នាំ ជាម្ចាស់តូបខាងលើផ្ទាល់បានប្រាប់ AMS ឱ្យដឹងថា មុខរបរលក់កាហ្វេ និងភេសជ្ជៈមួយនេះ ទទួលបានការគាំទ្រពីសំណាក់អតិថិជនច្រើន រួមមានទាំងអាជីវកម្មលក់ដូរនៅក្នុងផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ អ្នកធ្វើការនៅក្នុងតំបន់ ក៏ដូចជាបណ្តាយុវវ័យផងដែរ។
កញ្ញាបានបញ្ជាក់ថា ៖
“ខ្ញុំ និងបងស្រីបានចាប់យកមុខរបរនេះ ដោយសារក្ដីស្រឡាញ់ការលក់ដូរ និងមានឱកាសបានស្គាល់មនុស្សច្រើន។ ខ្ញុំបានចាប់ផ្ដើមអាជីវកម្មនៅទីនេះប្រមាណ ៨ខែមកហើយ ដោយផ្តើមចេញពីដើមទុនរួមគ្នាត្រឹម ៣០០០ដុល្លារតែប៉ុណ្ណោះទៅលើការទិញឧបករណ៍ និងសម្ភារៈសំខាន់ៗដូចជាម៉ាស៊ីឆុងកាហ្វេជាដើម ខណៈដែលទីតាំងតូច ការរៀបចំលម្អផ្សេងៗ ខាងអ្នកអភិវឌ្ឍន៍ផ្សារបានផ្តល់ជូនរួចរាល់។ នៅទីនេះមានអតិថិជនចេញចូលទិញច្រើន ដែលមានអ្នកខ្លះអង្គុយញាំនៅតាំងទីតាំង ហើយខ្លះទៀតទិញខ្ចប់ មានទាំងអ្នកដំណើរ អាជីវករក្នុងផ្សារ អ្នកក្នុងបុរី បងប្អូនកម្មករ និងអ្នកធ្វើនៅការិយាល័យជិតៗនេះផងដែរ”

កញ្ញាបន្តថា ៖
“លក្ខណៈពិសេសរបស់តូបយើងគឺគ្រប់មុខភេសជ្ជៈមានរសជាតិឆ្ងាញ់ តម្លៃសមរម្យ ចន្លោះពី ៣០០០-៥០០០រៀលប៉ុណ្ណោះ ហើយមានសេវាកម្មរហ័ស ជាពិសេសគឺភាពរួសរាយរាក់ទាក់របស់ម្ចាស់តូបដែលភ្ញៀវចូលចិត្តគ្រប់ៗគ្នា។ ក្រៅពីការខ្ចប់ តូប ៣៦៩ ក៏មានសេវកម្មដឹកជូនដល់កន្លែងផងដែរចំពោះបងប្អូនដែលនៅក្នុងតំបន់ក៏ដូចជាបុគ្គលិកការិយាល័យជិតៗនេះ ដោយគ្រាន់តែទូរស័ព្ទទៅកម្ម៉ង់តែប៉ុណ្ណោះ”

ចំពោះការលក់ដូរនៅទីនេះផ្ទាល់ កញ្ញា និងបងស្រីហាក់មានភាពងាយស្រួលច្រើនដោយសារមានអតិថិជនចេញចូលច្រើន មានទីតាំងល្អជាប់ផ្លូវធំ ផ្លូវចេញចូលទូលាយ មានកន្លែងចំណតសុវត្ថិភាព ដែលអាចឱ្យអតិថិជនមានភាពងាយស្រួល។ បន្ថែមលើនេះ ក៏មានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ និងមានសុវត្ថិភាពមិនភ័យខ្លាចរឿងបាត់របស់អ្វីឡើយ ដោយសារមានសន្តិសុខយាមត្រឹមត្រូវ។
ដោយឡែក សម្រាប់ភេសជ្ជៈដែលគេនិយមទទួលទានជាងគេរួមមានដូចជា កាហ្វេដូង តែបៃតង និងភេសជ្ជៈកំប៉ុងផ្សេងទៀត ដែលភាគច្រើនគេនិយមទទួលទាននៅពេលថ្ងៃក្ដៅ។ ក្រៅពីភេសជ្ជៈ កញ្ញាក៏មានលក់ជាអាហារសម្រន់ផ្សេងៗជាច្រើនមុខទៀត ដែលបងប្អូនអាចទៅរកទិញបានដូចជាម៉ាតមួយដូច្នោះដែរ។

កញ្ញា ស្រីខួច បន្ថែមថា តូបកាហ្វេដូងក្រអូប ៣៦៩ ចាប់ផ្ដើមលក់តាំងពីម៉ោង ៧ព្រឹក ដល់៧យប់ ។ ចុងក្រោយកញ្ញាក៏សូមអរគុណដល់អតិថិជនដែលតែងតែគាំទ្រ និងសូមឱ្យពួកគាត់នៅតែបន្តគាំទ្រតទៅមុខទៀតទាំងបងប្អូនកម្មករ អ្នកក្នុងផ្សារ ក្នុងបុរី និងអ្នកដំណើរឆ្លងកាត់ ហើយក៏សូមអរគុណដល់គណៈគ្រប់គ្រងផ្សារបោះដុំឃ្លាំងរំសេវថ្មី សែនសុខ ដែលបានរៀបចំទីតាំងយ៉ាងប្រសើរសម្រាប់អាជីវកម្មនេះផងដែរ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content