កម្ពុជា នឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឯកសារស្តីពី «តំបន់ដាំដុះដំណាំស្វាយចន្ទីនៅកម្ពុជា»

ភ្នំពេញ៖ នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម គ្រោងនឹងរៀបចំពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឯកសារស្តីពី «តំបន់ដាំដុះដំណាំស្វាយចន្ទីនៅកម្ពុជា» ដែលនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ក្រោមអធិបតីរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

គោលបំណងនៃកម្មវិធីនេះ គឺដើម្បីធានាថា គ្រប់ភាគីពាក់ព័ន្ធទទួលបានព័ត៌មានច្បាស់លាស់ និងអាចប្រើប្រាស់ផែនទីតំបន់ដាំដុះដំណាំស្វាយចន្ទី និងទិន្នន័យផ្ទៃដីដាំដុះសម្រាប់គាំទ្រការលើកកម្ពស់ខ្សែច្រវាក់តម្លៃដំណាំស្វាយចន្ទីនៅប្រទេសកម្ពុជា និងការកំណត់តំបន់ដាំដុះដំណាំដើម្បីគ្រប់គ្រងធនធានដីកសិកម្មប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។

យោងតាមទស្សនទានស្តីពីពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឯកសារស្តីពី «តំបន់ដាំដុះដំណាំស្វាយចន្ទី» បានឱ្យដឹងថា៖ ក្នុងកិច្ចសហការរវាងនាយកដ្ឋានគ្រប់គ្រងធនធានដឹកសិកម្ម(DALRM) នៃអគ្គនាយកដ្ឋានកសិកម្ម (GDA) ក្រោមការគាំទ្រពីកម្មវិធី ​SilvaCarbon SIG-GIS និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) បានអភិវឌ្ឍន៍គំរូដើម្បីផលិតផែនទីដំណាំកសិកម្មសម្រាប់ប្រទេសទាំងមូល ដោយបានចាប់ផ្តើមតាំងពីខែមេសា ឆ្នាំ២០២១ រហូតដល់ពេលបច្ចុប្បន្ន។

គម្រោងនេះផ្តោតលើដំណាំអាទិភាពដូចជា ដំណាំស្វាយចន្ទី ដំណាំស្វាយ ដំណាំទុរេន ដំណាំមៀនប៉ៃលិន ដំណាំដំឡូងមី ដំណាំពោត និងដំណាំម្រេចជាដើម ដើម្បីលើកកម្ពស់កម្មវិធីអភិវឌ្ឍន៍ខ្សែច្រវាក់តម្លៃដំណាំនៅកម្ពុជា។ លើសពីនេះ គម្រោងមានគោលបំណងដោះស្រាយការបំភាយឧស្ម័នផ្ទះកញ្ចក់ ដោយការបង្កើនប្រសិទ្ធភាពការប្រើប្រាស់ដី និងការកែលម្អការអនុវត្តកសិកម្ម ដើម្បីរួមចំណែកដល់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។

នៅឆ្នាំ២០២២ កម្មវិធី SilvaCarbon ក្រុមការងារSIG-GIS និងនាយកដ្ឋានគ្រប់គ្រងធនធានដឹកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម បានប្តេជ្ញាចិត្តជំរុញការប្រមូលទិន្នន័យ និងរិះរកវិធីសាស្ត្រផលិតផែនទីដំណាំតាមរយៈការសិក្សាស្រាវជ្រាវ និងសាកល្បងគំរូម៉ាស៊ីនស្វ័យសិក្សា (Machine Learning) ផ្សេងៗ។ ការរិះរកវិធីសាស្ត្រនេះផ្តោតជាពិសេសសំដៅលើការលើកកម្ពស់ភាពជឿជាក់ និងប្រសិទ្ធភាពនៃការផលិតផែនទីដំណាំកសិកម្មនៅកម្ពុជា ជាពិសេស ផ្តោតសំខាន់លើដំណាំស្វាយចន្ទី។

គម្រោងនេះបានប្រើប្រាស់វិធីសាស្ត្ររួមបញ្ចូលទិន្នន័យដែលទទួលបានប្រភពជាច្រើនដែលបង្ហាញពីសមត្ថភាពគំរូ Convolutional Neural Network model (CNN) ជាមួយនឹងរូបភាពផ្កាយរណបផ្សេងៗ រួមមាន sentinel-1 sentinel-2 landsat-8 និង Planet Scope។ លើសពីនេះ រូបភាពថតចេញពីដ្រូនដែលមានគុណភាពកម្រិតខ្ពស់ និងទិន្នន័យផ្សេងទៀតដែលបានគូសវាសដោយដៃយ៉ាងល្អិតល្អន់ត្រូវបានដាក់បញ្ចូលដើម្បីផលិតបានផែនទីដែលមានកម្រិតអាចជឿជាក់បានកម្រិតខ្ពស់។

ការរួមបញ្ចូលនៃប្រភពទិន្នន័យផ្សេងៗ និងបច្ចេកវិទ្យាម៉ាស៊ីនស្វ័យសិក្សា បានឈានទៅដល់ការផលិតផែនទីដំណាំស្វាយចន្ទីយ៉ាងលម្អិត និងគួរឱ្យទុកចិត្តបាន។ ផែនទីនេះអាចចាត់ទុកជាចំណុចដ៏សំខាន់មួយក្នុងការផលិតផែនទីដំណាំកសិកម្មនៅក្នុងប្រទេសកម្ពុជា ដែលនឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុងពេលខាងមុខនេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ