ក្រសួងទេសចរណ៍បានសម្រេចចេញសេចក្ដីជូនដំណឹងមួយនៅល្ងាចថ្ងៃទី17 ខែមិថុនា ឆ្នាំ2021នេះថា យោងតាមសេចក្ដីជូនដំណឹងរបស់រាជរដ្ឋាភិបាលលេខ36 សជណ ចុះថ្ងៃទី21 ខែមករា ឆ្នាំ2021 ក្រសួងទេសចរណ៍មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សមាគមដឹកជញ្ជូនទេសចរ និងម្ចាស់អាជីវកម្មដឹកជញ្ជូនទេសចរតាមផ្លូវគោក និងផ្លូវទឹកទាំងអស់មេត្តាជ្រាបថា ក្រសួងទេសចរណ៍នឹងបញ្ឈប់ការចេញអាជ្ញាបណ្ណទេសចរណ៍ដល់អាជីវកម្មដឹកជញ្ជូនទេសចរតាមផ្លូវគោក និងផ្លូវទឹកចាប់ពីថ្ងៃទី1 ខែកក្កដា ឆ្នាំ2021ខាងមុខនេះតទៅ។

ក្រសួងទេចរណ៍បានបន្តថា អាជ្ញាបណ្ណទេសចរណ៍សម្រាប់អាជីវកម្មដឹកជញ្ជូនទេសចរតាមផ្លូវគោក និងផ្លូវទឹកដែលចេញដោយក្រសួងទេសចរណ៍កន្លងមកដែលនៅមានសុពលភាព អាចបន្តអនុវត្តរហូតដល់អស់សុពលភាព។ ជាមួយគ្នានេះ ម្ចាស់អាជីវកម្មដឹកជញ្ជូនទេសចរតាមផ្លូវគោក និងផ្លូវទឹកដែលមានលិខិតអនុញ្ញាត ឲ្យធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរផ្ដល់ដោយក្រសួងសាធារណការ និងដឹកជញ្ចូន គឺមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ប្រកបអាជីវកម្មដឹកជញ្ជូនទេសចរដោយពុំបាច់តម្រូវស្នើសុំអាជ្ញាបណ្ណទេសចរណ៍ពីក្រសួងទេសចរណ៍ថែមទៀតនោះទេ។

ដោយឡែក ម្ចាស់អាជីវកម្មដឹកជញ្ជូនទេសចរតាមផ្លូវគោក និងផ្លូវទឹកនៅតែអាចស្នើសុំចូលរួមវគ្គបណ្តុះបណ្តាលពង្រឹងគុណភាពសេវាកម្ម ឬដាក់ពាក្យចូលរួមការប្រឡងប្រណាំងផ្សេងៗកម្រិតថ្នាក់ជាតិ ឬថ្នាក់តំបន់តាមរយៈក្រសួងទេសចរណ៍បាន។

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ស៊ុយអែត ចំណាយជិត ៥ពាន់លានដុល្លារ ទិញនាវាចម្បាំងពីបារាំង ៤គ្រឿង ដើម្បីពង្រឹងកម្លាំងជើងទឹក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 01/09/2026
ប្រទេសស៊ុយអែត បានព្រមព្រៀងទិញនាវាចម្បាំងដ៏ទំនើបចំនួន ៤គ្រឿង ពីក្រុមហ៊ុនផលិតនាវារបស់បារាំង ក្នុងទំហំទឹកប្រាក់ប្រមាណ ៤,៩៩ ពាន់លានដុល្លារអាមេរិក

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 01/09/2026
វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

ប្រទេសអ៊ីស្លង់ សម្រេចធ្វើប្រជាមតិមិនចរចាដើម្បីចូលជាសមាជិកអឺរ៉ុបឡើយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 31/08/2026
ប្រជាជនអ៊ីស្លង់ បានធ្វើការបោះឆ្នោតបដិសេធទៅនឹងផែនការដ៏សំខាន់មួយរប់សប្រទេសកាលពីពេលថ្មីៗនេះ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការស្តារកិច្ចចរចាឡើងវិញដើម្បីអាចចូលរួមជាសមាជិករបស់សហភាពអឺរ៉ុប

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុបបង្កើតរូបភាពយករុស្ស៊ីធ្វើជាសត្រូវ ជាលេសបង្កើនការយកពន្ធបន្ថែមពីពលរដ្ឋ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 31/08/2026
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov អះអាងថា អឺរ៉ុបបានបង្កើតរូបភាពយករុស្ស៊ីធ្វើជាសត្រូវ ដើម្បីគ្រាន់តែជាលេសបង្កើនការយកពន្ធបន្ថែមពីពលរដ្ឋតែប៉ុណ្ណោះ





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content