ភ្នំពេញ ៖ ជាការពិត តម្រូវការប្រជាជនក្នុងស្រុកទៅលើការហូបសាច់ត្រី ក៏ដូចជាទីផ្សាត្រីដែលនៅមិនទាន់ក្ដោបក្ដាប់បាន ជាបញ្ហាចម្បងសម្រាប់ស្ថិរភាពទីផ្សារនេះ។ ដោយឡែក ការនាំចូលពីប្រទេសជិតខាង ជាពិសេសវៀតណាម បានបង្កឲ្យលទ្ធភាពចិញ្ចឹមក្នុងស្រុកមិនអាចប្រកួតប្រជែងលើបញ្ហាតម្លៃបាន ជាហេតុធ្វើឲ្យប៉ះពាល់វារីវប្បករនៅក្នុងស្រុក។

កាលពីពេលថ្មីៗកន្លងមកនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសអំពីលទ្ធភាពនៃការបើកចំហទីផ្សារយក្សចិនទទួលយកត្រីប្រាពីកម្ពុជា ដែលនេះជាក្ដីសង្ឃឹមថ្មីមួយផងដែរសម្រាប់បងប្អូនវារីវប្បករ។ ទោះជាយ៉ាងនេះក្ដី អ្នកជំនាញបានមើលឃើញថា ចំណុចខ្វះខាត និងបញ្ហាមួយចំនួននៅតែមាន ពាក់ព័ន្ធទៅនឹងការពង្រឹងខ្លួន និងលទ្ធភាព ដើម្បីឈានទៅដល់ស្ដង់ដារនាំចេញបាន។

លោក សុខ រ៉ាដែន ប្រធានក្រុមប្រឹក្សាភិបាលសមាគមវារីវប្បករកម្ពុជាបានបញ្ជាក់អំពីស្ថានភាពទូទៅរបស់វារីវប្បករកម្ពុជាថា បច្ចុប្បន្ននេះ អ្នកចិញ្ចឹមត្រីមានទាំងរឿងល្អ និងរឿងមិនល្អ។ ល្អត្រង់ថា វារីវប្បករមួយចំនួនមានបច្ចេកទេស និងបទពិសោធន៍ក្នុងការចិញ្ចឹមត្រីប្រាស្រាប់ហើយចំពោះរឿងមិនល្អគឺត្រង់ថាពួកគេមិនមានបឹងទូលាយ វិបត្តិទីផ្សារដែលចិញ្ចឹមហើយមិនមានទីផ្សារទូលាយ ហើយតម្លៃចំណីក៏ថ្លៃ។
លោកបន្តថា ៖
“បើដូចប្រសាសន៍របស់សម្ដេច ដែលថាយើងនឹងមានការនាំចេញទៅកាន់ប្រទេសចិន ជាយុទ្ធសាស្ត្រ ត្រូវមានប្រព័ន្ធទឹក ប្រឡាយទឹកឲ្យបានល្អជាហូរហែទាំងខែប្រាំង និងវស្សា…ត្រូវមានពូជល្អ ពិសេសបំផុតនោះគឺចំណី យើងផលិតបានតិចតួចទេនៅក្នុងស្រុក ប៉ុន្តែការចិញ្ចឹមរបស់បងប្អូនវារីវប្បករនឹងមានចំនួនច្រើន ហើយការនាំចូលចំណីគឺស្ទើរតែទាំងស្រុង ដូច្នេះដើម្បីឲ្យការនាំចេញត្រីមានគុណភាពទៅចិនបាន យើងត្រូវមានប្រភពអស់ទាំងហ្នឹង”

លោកបណ្ឌិត គី សេរីវឌ្ឍន៍ នាយកនៃមជ្ឈមណ្ឌលសិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាក៏បានបញ្ចេញទស្សនៈផងដែរថា នេះគឺជាការបើកឱកាសមួយដើម្បីបង្កើនវារីវប្បកម្មក្នុងការចិញ្ចឹមសត្វក្នុងទឹកដើម្បីទទួលបានការចិញ្ចឹមដែលល្អជាងមុន ហើយលោកបង្ហាញការជឿជាក់ដែរថា នឹងមានការចិញ្ចឹមកាន់តែច្រើនថែមទៀត ដែលការចិញ្ចឹមនេះអាចជំរុញឲ្យមានកំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ។
មិនខុសគ្នាប៉ុន្មានពីប្រធានក្រុមប្រឹក្សាភិបាលសមាគមវារីវប្បករកម្ពុជា លោកបណ្ឌិត គី សេរីវឌ្ឍន៍ ក៏បានគូសបញ្ជាក់ពីចំណុចត្រូវពង្រឹងបន្ថែមរបស់វិស័យនេះថា ៖
“ដើម្បីឲ្យការនាំចេញកាន់តែប្រសើរគឺយើងត្រូវតែគិតទៅដល់ការរក្សាស្តង់ដារនៅក្នុងផលិតកម្ម…នៅក្នុងផលិតកម្មត្រូវមានចំណី ដែលត្រូវតាមស្តង់ដារដោយមិនប្រើអរម៉ូនច្រើន! ម៉្យាងទៀតត្រូវគិតទៅលើ Supply chain ដែលជាការផ្គត់ផ្គង់ចំណីដោយខ្លួនឯងជាជាងការទៅទិញចំណីពីក្រៅប្រទេសមក”
គួរបញ្ជាក់ថា ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនធាន បានឱ្យដឹងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ថា ប្រទេសចិនបានសម្រេចអនុញ្ញាតចំពោះការនាំចូលត្រីប្រាពីកម្ពុជាទៅទីផ្សារប្រទេសចិន ខណៈដែលមន្ត្រីជំនាញដែលពាក់ព័ន្ធកំពុងសិក្សាឯកសារនៃកិច្ចព្រមព្រៀង និងកម្រិតគុណភាព៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content