តម្លៃប្រេងឡើងថ្លៃបន្តិចបន្ទាប់ពីមានសញ្ញាថយចុះភាពតានតឹងនៃសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងចិន

តម្លៃប្រេងឆៅម៉ាក WTI ឡើងថ្លៃ ០,៩៥% ឬ មានតម្លៃ ៦២,៨៦ ដុល្លារក្នុងមួយបារ៉ែល ស្តខណៈដែលតម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ០,៧% ឬ មានតម្លៃ ៦៦,៥៨ ដុល្លារក្នុងមួយបារ៉ែល

ការហាមឃាត់របស់ចិនលើការនាំចេញលោហៈធាតុកម្រកំពុងរារាំងដល់ផែនការបង្កើតមនុស្សយន្តរបស់ក្រុមហ៊ុនអាម៉េរិក Tesla

ថ្មីៗនេះ ចិនបានផ្អាកការនាំចេញធនាធានរ៉ែកម្រ និងមេដែកសំខាន់ៗជាច្រើន ដែលជាសងសឹកចំពោះពន្ធគយរបស់សហរដ្ឋអាម៉េរិក ហើយវាបានរំខានដល់ផែនការមួយចំនួនរបស់ Elon Musk ក្នុងការសាងសង់មនុស្សយន្ត

អាម៉េរិក ព្រមានសហភាពអឺរ៉ុបចំពោះការផាកពិន័យលើក្រុមហ៊ុន Apple និង Meta Platforms សរុបជិត ៨០០ លានដុល្លារ

កាលពីថ្ងៃពុធ សប្ដាហ៍នេះ សហភាពអឺរ៉ុបបានពិន័យក្រុមហ៊ុន Apple ជាទឺកប្រាក់ចំនួន ៥០០ លានអឺរ៉ូ (៥៧០ លានដុល្លារ) និង Meta ២០០ លានអឺរ៉ូ (២២៦ លានដុល្លារ) ពាក់ព័ន្ធនឹងករណីរំលោភលើកាតព្វកិច្ចក្រោមច្បាប់ទីផ្សារឌីជីថលរបស់សហភាពអឺរ៉ុប (DMA)

Donald Trump លើកឡើងថា អត្រាពន្ធខ្ពស់លើការនាំចូលពីប្រទេសចិនអាចនឹងត្រូវបានកាត់បន្ថយ

Trump បានលើកឡើងថា ៖ «យើងនៅមានភាពល្អធម្មតាជាមួយប្រទេសចិន ហើយយើងនឹងធ្វើការជាមួយគ្នាប្រកបដោយឧត្តមគតិ។ អត្រាពន្ធចុងក្រោយដែលដាក់លើប្រទេសចិនអាចនឹងធ្លាក់ចុះពី ១៤៥%»

បច្ចុប្បន្នភាព ៖ តម្លៃមាសបានបន្តឡើងថ្លៃដល់ ៤ ១៥០ ដុល្លារក្នុងមួយតម្លឹង

កាល​ពី​​ថ្ងៃ​ចន្ទ មាសឡើងថ្លៃ ៣% មានតម្លៃ  ៣ ៤៣០ ដុល្លារ​ក្នុង​មួយ​អោន (នៅទីផ្សារកម្ពុជា មាសមានតម្លៃ ៤ ១៤៨ ដុល្លារក្នុងមួយតម្លឹង និង ៤១៤ ដុល្លារក្នុងមួយជី)

យន្តហោះ Boeing មួយប្រភេទហោះហើរពីចិនត្រឡប់មកអាម៉េរិកវិញ ដោយសារសម្ពាធពន្ធគយរបស់ Donald Trump

ក្រុមហ៊ុនអាកាសចរណ៍ចិនដែលទិញយន្តហោះ Boeing របស់អាម៉េរិកនឹងត្រូវប្រឈមនឹងការបង់ពន្ធគយធ្ងន់ធ្ងរ ដោយសារយន្តហោះ 737 MAX ថ្មីមានតម្លៃទីផ្សារប្រហែល ៥៥ លានដុល្លាររួចទៅហើយ

ចិននឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះប្រទេសណាដែលចុះកិច្ចព្រមព្រៀងជាមួយអាម៉េរិក ហើយប៉ះពាល់ផលប្រយោជន៍ចិន

ចិនគោរពគ្រប់ភាគីទាំងអស់ក្នុងការដោះស្រាយភាពភាពលំបាកផែ្នកសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិកតាមរយៈការពិគ្រោះយោបល់ដោយឈរលើមូលដ្ឋានស្មើភាពគ្នា ប៉ុន្តែបានព្រមានប្រទេសនានាអំពីកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាម៉េរិកដែលប្រឆាំងនឹងចិន ដើម្បីសម្របសម្រួលផលប្រយោជន៍របស់ខ្លួន។

Nvidia ប្រឈមនឹងការខាតបង់ ៥,៥ ពាន់លានដុល្លារ បន្ទាប់ពីរដ្ឋាភិបាលអាម៉េរិករឹតបន្តឹងការនាំចេញបន្ទះឈីបមួយប្រភេទទៅកាន់ប្រទេសចិន

Nvidia ប្រឈមនឹងការខាតបង់ ៥,.៥ ពាន់លានដុល្លារ បន្ទាប់ពីរដ្ឋាភិបាលអាម៉េរិកបានរឹតបន្តឹងការនាំចេញបន្ទះឈីប AI របស់ខ្លួនមួយមានឈ្មោះថា H20 ទៅកាន់ប្រទេសចិន ដែលជាទីផ្សារដ៏សំខាន់បំផុតមួយ

ចិនថា ខ្លួនមិនញញើតក្នុងការប្រយុទ្ធសង្គ្រាមពាណិជ្ជកម្មជាមួយអាម៉េរិកនោះឡើយ

ចិននៅតែប្រកាន់គោលជំហរច្បាស់លាស់របស់ខ្លួនថា គ្មានអ្នកឈ្នះនៅក្នុងសង្គ្រាមពន្ធគយ ឬសង្រ្គាមពាណិជ្ជកម្មនោះទេ។ ចិន​មិន​ចង់​ប្រយុទ្ធ​នោះទេ ប៉ុន្តែក៏​មិន​ខ្លាច​ក្នុង​ការប្រយុទ្ធនោះដែរ

អង្គការពាណិជ្ជកម្មពិភពលោក (WTO) ព្រមានថា ពន្ធគយរបស់ Donald Trump នឹងប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចសកលក្នុងឆ្នាំនេះ

អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានព្យាករណ៍ថា ពន្ធគយរបស់ Donald Trump នឹងធ្វើឲ្យកំណើនសេដ្ឋកិច្ចពិភពលោកកើនឡើងយឺត ជាពិសេស នៅអាម៉េរិកខាងជើងនឹងមានការធ្លាក់ចុះខ្លាំងជាងតំបន់ផ្សេងទៀត