Donald Trump លើកឡើងថា អត្រាពន្ធខ្ពស់លើការនាំចូលពីប្រទេសចិនអាចនឹងត្រូវបានកាត់បន្ថយ

បរទេស៖ យោងតាមប្រភពព័ត៌មានពី The Guardian បានរាយការណ៍ថា ប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump និយាយអំពីការដាក់ពន្ធខ្ពស់លើទំនិញពីប្រទេសចិនអាចនឹងធ្លាក់ចុះ ប៉ុន្តែនឹងមិនធ្លាក់ដល់សូន្យនោះទេ។

ការអធិប្បាយរបស់លោក Trump នៅក្នុងសន្និសីទសារព័ត៌មានរបស់សេតវិមានគឺឆ្លើយតបទៅនឹងលេខាធិការរតនាគារ លោក Scott Bessent ដែលរំពឹងថា សង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចធំជាងគេទាំងពីរនឹងថយចុះ ដោយសារពន្ធខ្ពស់មិនមាននិរន្តរភាពនោះទេ។ ទោះជាយ៉ាងណាក្តី ដំណើរការចរចាជាមួយនឹងចិនមានភាពពិបាក ខណៈភាគីទាំងពីរកំពុងមើលឃើញថា ស្ថានភាពបច្ចុប្បន្នមិនទាន់ភាពនឹងនរ។

Trump ជៀសវាងពីការបញ្ជាក់អំពីស្ថានភាពជាមួយនឹងប្រទេសចិនដោយលើកឡើងថា  ៖

«យើងនៅមានភាពល្អធម្មតាជាមួយប្រទេសចិន ហើយយើងនឹងធ្វើការជាមួយគ្នាប្រកបដោយឧត្តមគតិ។ អត្រាពន្ធចុងក្រោយដែលដាក់លើប្រទេសចិនអាចនឹងធ្លាក់ចុះពី ១៤៥%»។

ទន្ទឹមនឹងនេះ រដ្ឋាភិបាល​ចិន​នៅ​មិន​ទាន់​ឆ្លើយ​តប​នឹង​ព័ត៌មាន​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​បាន​រិះគន់​ជាញឺកញយ​ចំពោះ​ពន្ធ​របស់​ Trump។ ចាប់តាំងពីឡើងកាន់តំណែងជាប្រធានាធិបតីជាលើកទីពីរ Trump ដំឡើងពន្ធឥតឈប់ឈរលើការនាំចូលពីចិន ប៉ុន្តែទីក្រុងប៉េកាំងតែងតែវាយបកមកវិញជាមួយនឹងការដាក់ពន្ធលើការនាំចូលរបស់អាម៉េរិកដូចគ្នា។ ថ្មីៗនេះ ក្រសួងពាណិជ្ជកម្មចិនបានព្រមានថា ប្រទេសចិននឹងចាត់វិធានការតបតវិញក្នុងលក្ខណៈច្បាស់លាស់ ប្រសិនបើប្រទេសណាមួយយល់ព្រមលើកិច្ចព្រមព្រៀងទាំងឡាយណាជាមួយអាមេរិកដែលប៉ះពាល់ដល់ផលប្រយោជន៍ចិន បន្ទាប់ពីមានព័ត៌មានលេចឮថា រដ្ឋបាល Trump កំពុងរៀបចំផែនការដាក់សម្ពាធប្រទេសផ្សេងទៀតពីការធ្វើពាណិជ្ជកម្មជាមួយប្រទេសចិន។

នៅក្នុងខែមេសានេះ Trump បានដាក់ពន្ធនាំចូលរហូតដល់ទៅ ១៤៥% លើទំនិញពីប្រទេសចិន ហើយចិនបានប្រឆាំងមកវិញជាមួយនឹងការដាក់ពន្ធ ១២៥% លើទំនិញរបស់អាម៉េរិក។ មិនត្រឹមតែប៉ុណ្ណោះ ការប្រកាសពន្ធឆ្លើយតបតឲ្យមានភាពស្មើរគ្នារបស់ Trump លើប្រទេសជាច្រើន បង្កឱ្យមានការរង្គោះរង្គើរទីផ្សារភាគហ៊ុន និងការកើនឡើងអត្រាការប្រាក់ ខណៈដែលអ្នកវិនិយោគព្រួយបារម្ភអំពីកំណើនសេដ្ឋកិច្ចយឺត និងសម្ពាធអតិផរណាខ្ពស់។ លើសពីនេះ ភាពមិនច្បាស់លាស់របស់ពន្ធគយនៅក្នុងទីផ្សារហិរញ្ញវត្ថុបានធ្វើឲ្យ Trump អំពាវនាវធនាគារកណ្តាលអាម៉េរិកកាត់បន្ថយអត្រាការប្រាក់គោលរបស់ខ្លួន ប៉ុន្តែត្រូវបានប្រធានធនាគារកណ្តាល Jerome Powell បដិសេធលើសំណើរនេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published.Required fields are marked *