បច្ចុប្បន្នភាព ៖ តម្លៃមាសបានបន្តឡើងថ្លៃដល់ ៤ ១៥០ ដុល្លារក្នុងមួយតម្លឹង

បរទេស៖ យោងតាមប្រភពព័ត៌មានពី Investopedia បានរាយការណ៍ថា តម្លៃមាសបានឡើងថ្លៃដល់កម្រិតខ្ពស់​ជាង ៣ ៤០០ ដុល្លារ​ក្នុង​មួយ​អោន​ ដោយសារតែកើនឡើងនៃការព្រួយបារម្ភអំពីសង្គ្រាមពាណិជ្ជកម្មពិភពលោក ជាពិសេស អាមេរិក ជាមួយមហាយក្សចិន។

កាល​ពី​ថ្ងៃ​ចន្ទ មាសឡើងថ្លៃ ៣% មានតម្លៃ  ៣ ៤៣០ ដុល្លារ​ក្នុង​មួយ​អោន (នៅទីផ្សារកម្ពុជា មាសមានតម្លៃ ៤ ១៤៨ ដុល្លារក្នុងមួយតម្លឹង និង ៤១៤ ដុល្លារក្នុងមួយជី)។ បើគិតចាប់តាំងពីដើមឆ្នាំ ២០២៥ នេះ តម្លៃមាសឡើងថ្លៃជិត ៣០% ។ ទន្ទឹមនឹងនេះ ការព្រួយបារម្ភអំពីគោលនយោបាយពន្ធគយដែលមិនអាចទាយទុកជាមុនបានរបស់ប្រធានាធិបតី Trump បង្កឱ្យមានភាពមិនច្បាស់លាស់ខាងសេដ្ឋកិច្ចដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ធ្វើឲ្យអ្នកវិនិយោគសម្រុកទៅរកទ្រព្យសម្បត្តិដែលមានសុវត្ថិភាពដូចជា មាស។ ហាងឆេងមាសដែលគេហៅថា ETFs ទទួលបានលំហូរចូលដល់ទៅ ២១ ពាន់លានដុល្លារនៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៥ ដែលជាលំហូរចូលប្រចាំត្រីមាសដ៏ធំបំផុតទីពីរនៅក្នុងកំណត់ត្រា។

មិនត្រឹមតែប៉ុណ្ណោះ គេព្យាករណ៍ថា តម្លៃមាសនឹងបន្តឡើងថ្លៃបន្ថែមទៀតដោយសារភាពវឹកវរនៅក្នុងទីផ្សារភាគហ៊ុន និងសញ្ញាប័ណ្ណ ខណៈដែលជាង ៤០% នៃអ្នកគ្រប់គ្រងមូលនិធិអះអាងថា មាសគឺជាទ្រព្យសម្បត្តិដែលមានតម្លៃ និងដំណើរការល្អបំផុតប្រចាំឆ្នាំ។ ស្របពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងមានភាពមិនច្បាស់លាស់ មាសគឺជាទ្រព្យសម្បត្តិដែលមានតម្លៃ និងសុវត្ថិភាពបំផុត។ ជាក់ស្តែងក្នុងរយៈពេលប៉ុន្មានខែនេះ ភាពមិនប្រាកដប្រជានៃពាណិជ្ជកម្ម និងសង្គ្រាមពន្ធកំពុងជំរុញមាសឲ្យកាន់តែឡើងថ្លៃ។ កាលពីដើមខែនេះ អាម៉េរិកបានពន្យារពេលយកពន្ធតបតឲ្យមានភាពស្មើរគ្នារយៈពេល ៩០ ថ្ងៃ ដើម្បីទុកពេលឲ្យប្រទេសទាំអនោះចរចារ ប៉ុន្តែបានដំឡើងពន្ធ ១៤៥% លើទំនិញរបស់ចិន។ កាលពីថ្ងៃចន្ទ ចិនព្រមានថា ខ្លួននឹងសងសឹកប្រឆាំងនឹងប្រទេសណាមួយដែលឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិកដែលប៉ះពាល់ដល់ផលប្រយោជន៍របស់ចិន។

លើសពីនេះ Trump បានវាយប្រហារតាមរយៈពាក្យសម្តីរបស់គាត់លើប្រធានធនាគារកណ្តាលអាម៉េរិក Jerome Powell ដើម្បីអំពាវនាវឱ្យមានការកាត់បន្ថយការប្រាក់ទុកជាមុន ដើម្បីការពារសេដ្ឋកិច្ចពីការធ្លាក់ចុះ។ Trump កំពុងខឹងសម្បារនឹងលោក Powell និងគំរាមដកតំណែងចេញ បន្ទាប់ពីគាត់លើកឡើងថា ពន្ធគយទំនងជាធ្វើឱ្យមានភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងរបស់ធនាគារកណ្តាលក្នុងការទប់ទល់អតិផរណានិងលើកកម្ពស់ទីផ្សារការងារ។ ទន្ទឹមនឹងនេះ ទីប្រឹក្សាសេដ្ឋកិច្ចកំពូលរបស់សេតវិមាន លោក Kevin Hassett លើកឡើងថា រដ្ឋបាលកំពុងពិនិត្យមើលថាតើអាចដកតំណែងប្រធានធនាគារកណ្តាលអាម៉េរិកចេញ ឬអត់?


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី

Leave a Reply

Your email address will not be published.Required fields are marked *