តម្លៃប្រេងធ្លាក់ចុះជាង ៣ ភាគរយ បន្ទាប់ពី Donald Trump ប្រកាសពន្ធ ១២៥ ភាគរយលើប្រទេសចិន

តម្លៃប្រេងម៉ាក Brent ធ្លាក់ចុះ ៣,៣% ឬ​ ៦៣,៣៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងម៉ាក West Texas Intermediate (WTI) ធ្លាក់ចុះ ៣,៧% ឬ​ ៦០ ដុល្លារក្នុងមួយបារ៉ែល

ទីផ្សារហ៊ុនអាម៉េរិកស្ទុះងើបឡើងវិញ បន្ទាប់ពី Donald Trump ពន្យារពេលយកពន្ធរយៈពេល ៩០ ថ្ងៃ

សន្ទស្សន៍ផ្សារហ៊ុនអាម៉េរិក S&P 500 បានកើនឡើង ៩,៥% ដែលជាការកើនឡើងខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០០៨។ លើសពីនេះ សន្ទស្សន៍ផ្សារហ៊ុន Dow កើនឡើងជាង ៧,៨% ខណៈដែល Nasdaq បានកើនឡើងច្រើនជាង ១២% ។ ក្រុមហ៊ុនដូចជា Nike បានកើនឡើង ១១% ខណៈដែល Apple កើនឡើងប្រហែល ១៥%។

កូរ៉េខាងត្បូងបញ្ចេញកញ្ចប់ជំនួយជាង ២ ពាន់លានដុល្លារ សម្រាប់គាំទ្រវិស័យរថយន្តក្នុងស្រុកដែលរងប៉ះពាល់ពីពន្ធរបស់អាម៉េរិក

កូរ៉េខាងត្បូងបានបញ្ចេញកញ្ចប់ជំនួយសង្គ្រោះបន្ទាន់ចំនួន ២ ពាន់លានដុល្លារសម្រាប់ក្រុមហ៊ុនផលិតរថយន្ត និងបានព្រមានថាពន្ធ ២៥ ភាគរយរបស់ប្រធានាធិបតី Donald Trump នឹងវាយប្រហារលើវិស័យនេះយ៉ាងធ្ងន់ធ្ងរ

Donald Trump មិនទាន់ពេញចិត្តនឹងកិច្ចព្រមព្រៀង​ពន្ធសូន្យ​ទល់​នឹង​សូន្យរបស់សហភាពអឺរ៉ុប ដរាបណាតំបន់នេះទិញថាមពលអាម៉េរិកតិចជាងចំនួន ៣៥០ ពាន់លានដុល្លារ

Donald Trump មិនទាន់ពេញចិត្តនឹងកិច្ចព្រមព្រៀង​ពន្ធសូន្យ​ទល់​នឹង​សូន្យរបស់សហភាពអឺរ៉ុប ដរាបណាតំបន់នេះទិញថាមពលអាម៉េរិកតិចជាងចំនួន ៣៥០ ពាន់លានដុល្លារ

Donald Trump គំរាមចិនយកពន្ធបន្ថែម ៥០ ភាគរយលើទំនិញដែលនាំចូលក្នុងអាម៉េរិក

ប្រសិនបើ Trump អនុវត្តពន្ធ ៥០ ភាគរយនេះពិតមែន នោះក្រុមហ៊ុនអាម៉េរិកដែលនាំយកទំនិញមួយចំនួនពីប្រទេសចិនអាចប្រឈមនឹងការបង់ពន្ធ ១០៤ ភាគរយ ដោយសារពន្ធ ២០ ភាគរយលើទំនិញចិនបានដាក់នៅក្នុងខែមីនារួចហើយ និង ពន្ធបន្ថែមទៀត ៣៤ ភាគរយដែលបានប្រកាសកាលពីសប្តាហ៍មុន។

Donald Trump ចាត់ទុកពន្ធគយជា “ឱសថព្យាបាល” សម្រាប់ដោះស្រាយឱនភាពពាណិជ្ជកម្មរវាងអាម៉េរិកជាមួយនឹងប្រទេសនានា

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ នៅក្នុងយន្តហោះដែលកំពុងហោះហើរ Air Force One ពីរដ្ឋ Florida ទៅកាន់វ៉ាស៊ីនតោន Trump បានប្រាប់អ្នកយកព័ត៌មានថា លោកមិនចង់ឱ្យអ្វីៗធ្លាក់ចុះទេ ប៉ុន្តែពេលខ្លះវាប្រៀបបានទៅនឹងការលេបថ្នាំដើម្បីព្យាបាលអ្វីមួយ

ជាង ៥០ ប្រទេសស្នើសុំចរចាពាណិជ្ជកម្មជាមួយអាម៉េរិក ពាក់ព័ន្ធនឹងពន្ធគយរបស់ប្រធានាធិបតី Donald Trump

Trump លើកឡើងថា លោកបានសន្ទនាជាមួយប្រទេសជាច្រើន ហើយលោកបើកចំហចំពោះការចរចាប្រសិនបើប្រទេសនានាដោះស្រាយឱនភាពពាណិជ្ជកម្មរបស់ពួកគេជាមួយសហរដ្ឋអាម៉េរិក។

Donald Trump ដាក់ពន្ធនាំចូល ៥០ ភាគរយលើប្រទេសក្រីក្របំផុតមួយរបស់ពិភពលោក

ប្រទេសឡេសូតូត្រូវបានដាក់ពន្ធខ្ពស់បំផុត ៥០ ភាគរយលើបញ្ជីរបស់ Trump ហើយវិធានការនេះនឹងបំផ្លិចបំផ្លាញសេដ្ឋកិច្ចនៃប្រទេសដ៏តូចមួយនេះ

តម្លៃប្រេងធ្លាក់ចុះជិត ៧ ភាគរយជាលើកដំបូងក្នុងរយៈពេល៣ឆ្នាំ បន្ទាប់ពី Donald Trump ប្រកាសពន្ធគយ

តម្លៃប្រេងឆៅម៉ាក Brent ធ្លាក់ចុះ ៦,៤២ ភាគរយ ឬ ៧០,១៤ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅនាម៉ាក West Texas Intermediate (WTI) ធ្លាក់ចុះ ៦,៦៤ ភាគរយ ឬ ៦៦,៩៥ ដុល្លារក្នុងមួយបារ៉ែល

ចិន គឺគោលដៅពិតប្រាកដនៃការដាក់ពន្ធគយរបស់ Donald Trump

ប្រទេសនៅអាស៊ីអាគ្នេយ៍ភាគច្រើនកំពុងប្រឈមនឹងការដាក់ពន្ធនាំចូលខ្ពស់ពីអាម៉េរិក លើកលែងតែសឹង្ហបុរីប៉ុណ្ណោះដែលត្រូវបានដាក់ពន្ធទាបជាងគេ ១០ ភាគរយ