Walmart ក្លាយជាក្រុមហ៊ុនលក់រាយដំបូងគេរបស់ពិភពលោក ដែលមានតម្លៃទីផ្សារ ១ ទ្រីលានដុល្លារ

Walmart គឺជាក្រុមហ៊ុនលក់ទំនិញរាយដ៏ធំបំផុតនៅអាម៉េរិក និងត្រូវបានគេស្គាល់យ៉ាងទូលាយ ដោយសារទំនិញភាគច្រើនមានតម្លៃទាប ហើយមានសេវាកម្មដឹកជញ្ជូនដល់គេហដ្ឋានទៀតផង

ចិន នឹងឈប់លក់រថយន្តដែលមានដៃទ្វារលាក់ខ្លួនចាប់ពីឆ្នាំ២០២៧ ដោយសារព្រួយបារម្ភពីសុវត្ថិភាព

ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ចិនបានប្រកាសច្បាប់ថ្មីដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៧ ដោយចែងថា គ្រប់រថយន្តទាំងអស់តម្រូវឱ្យបំពាក់ដៃទ្វារធម្មតាទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅ

លោក Donald Trump យល់់ព្រមកាត់បន្ថយពន្ធលើការនាំចូលទំនិញពីឥណ្ឌាពីអត្រា ២៥% មកត្រឹម ១៨%

លោក Donald Trump បានយល់់ព្រមកាត់បន្ថយអត្រាពន្ធលើការនាំចូលទំនិញពីឥណ្ឌា ពី ២៥% មកត្រឹម ១៨% បន្ទាប់ពីនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi សន្យាថាឈប់ទិញប្រេងរុស្ស៊ី

វៀតណាម និង សហភាពអឺរ៉ុប ក្លាយជាដៃគូយុទ្ធសាស្ត្រជាផ្លូវការ ដែលជាព្រឹត្តិការណ៍សំខាន់បំផុតក្នុងកិច្ចទំនាក់ទំនងការទូតទ្វេភាគីរយៈពេល ៣៥ ឆ្នាំ

វៀតណាម និង សហភាពអឺរ៉ុបបានក្លាយជាដៃគូយុទ្ធសាស្ត្រជាផ្លូវការ ដែលជាព្រឹត្តិការណ៍សំខាន់បំផុតក្នុងរយៈពេល ៣៥ ឆ្នាំ ចាប់តាំងពីទំនាក់ទំនងការទូតទ្វេភាគីត្រូវបានបង្កើតឡើងជាលើកដំបូង

សហរដ្ឋអាម៉េរិក គំរាមដំឡើងពន្ធលើប្រទេសទាំងឡាយណាដែលផ្គត់ផ្គង់ប្រេងឲ្យប្រទេសគុយបា

ប្រធានាធិបតីអាម៉េរិក លោក Donald Trump ចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយដើម្បីដំឡើងពន្ធលើប្រទេសទាំងឡាយណាដែលផ្តល់ប្រេងដល់គុយបា ក្នុងគោលបំណងផ្តួលរំលំរដ្ឋាភិបាលកុម្មុយនិស្ត

សហភាពអឺរ៉ុប និងឥណ្ឌា ឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតមិនធ្លាប់មានលើលោក

គណៈកម្មការសហភាពអឺរ៉ុប ចេញសេចក្តីថ្លែងការណ៍មួយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) នឹងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយរវាងប្លុកដែលមានសមជិកចំនួន ២៧ ប្រទេស និង ឥណ្ឌា ដែលជាប្រទេសសេដ្ឋកិច្ចធំជាងគេទី ៤ របស់ពិភពលោក

ធនាគារកណ្តាលអាម៉េរិកសម្រេចរក្សាអត្រាការប្រាក់នៅដដែល និងប្តេជ្ញាការពារឯករាជ្យភាពរបស់ខ្លួនពីសម្ពាធនយោបាយ

ធនាគារកណ្តាលអាម៉េរិកបានបោះឆ្នោតរក្សាអត្រាការប្រាក់ពី ៣,៥% ទៅ ៣,៧៥% នៅដដែល ខណៈដែលលោក Jerome Powell ជាប្រធានប្តេជ្ញាការពារសារៈសំខាន់នៃឯករាជ្យភាពរបស់ Fed ពីសម្ពាធនយោបាយ

ចិន សម្រេចលុបចោលគម្រោងជើងហោះហើរ ៤៩ខ្សែរទៅប្រទេសជប៉ុន

ចិនបានសម្រេចលុបចោលជើងហោះហើរ ៤៩ ខ្សែទៅកាន់ប្រទេសជប៉ុន ខណៈដែលក្រសួងការបរទេសចិនបានព្រមានពលរដ្ឋរបស់ខ្លួនម្តងទៀតអំពីសុវត្ថិភាពក្នុងការធ្វើដំណើរទេសចរណ៍

Donald Trump គំរាមដំឡើងពន្ធ ២៥% លើការនាំចូលពីកូរ៉េខាងត្បូង ដោយសារមិនអនុវត្តតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយខ្លួន

ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានគំរាមដំឡើងពន្ធ ២៥% លើការនាំចូលពីកូរ៉េខាងត្បូង ដោយសារមិនបានអនុវត្តតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងទីក្រុងវ៉ាស៊ីនតោន

កាណាដា គ្មានចេតនាចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិនទេ ដោយសារគោរពកិច្ចព្រមព្រៀងពាណិជ្ជកម្ម CUSMA

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានអះអាងថា កាណាដា នៅតែគោរពកាតព្វកិច្ចតួនាទីរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាង កាណាដា-អាមេរិក-ម៉ិកស៊ិក ឬ CUSMA ដោយមានន័យថា ខ្លួនមិនអាចធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិននោះទេ