លោក Donald Trump យល់់ព្រមកាត់បន្ថយពន្ធលើការនាំចូលទំនិញពីឥណ្ឌាពីអត្រា ២៥% មកត្រឹម ១៨%

បរទេស៖ ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានយល់់ព្រមកាត់បន្ថយអត្រាពន្ធលើការនាំចូលទំនិញពីឥណ្ឌា ពី២៥% មកត្រឹម ១៨% បន្ទាប់ពីនាយករដ្ឋមន្ត្រី Narendra Modi សន្យាថានឹងឈប់ទិញប្រេងរុស្ស៊ី នេះបើយោងតាមសេចក្ដីរាយការណ៍ពី France 24 ។

កាលពីថ្ងៃចន្ទ សប្ដាហ៍នេះ ប្រធានាធិបតី​អាម៉េរិក លោក Donald Trump បានប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងឥណ្ឌាបន្ទាប់ពីកិច្ចចរចារវាងភាគីទាំងពីរមានភាពតានតឹងជាច្រើនខែជុំវិញការទិញប្រេងរបស់ឥណ្ឌាពីរុស្ស៊ី ដោយសារការធ្វើបែបនេះប្រៀបដូចជាការផ្តល់មូលនិធិដល់ជម្លោះដែលអាម៉េរិកកំពុងព្យាយាមបញ្ចប់។

លោក Trump បានបង្ហោះសារនៅលើ Truth Social ថា ៖

«ដោយសារតែមិត្តភាព និងការគោរពចំពោះនាយករដ្ឋមន្រ្តី Modi យើងបានយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងឥណ្ឌា ដែលមានប្រសិទ្ធភាពភ្លាមៗ»។  

សូមបញ្ជាក់ថា អត្រាពន្ធបន្ថែម ២៥% ត្រូវបានលោក Trump ដាក់លើឥណ្ឌាបន្ថែមពីលើពន្ធដែលមានស្រាប់ ២៥% ធ្វើឲ្យទំនិញខ្លះជាប់ពន្ធរហូតដល់ ៥០% ប៉ុន្តែពេលនេះត្រូវបានដកទម្លាក់មកវិញនៅត្រឹម១៨%។

លោក Trump បានបញ្ជាក់ថា ៖

«លោក Modi យល់ព្រមឈប់ទិញប្រេងពីរុស្ស៊ី និងប្តូរមកទិញទំនិញជាច្រើនពីអាម៉េរិក ហើយអាចទិញពីវេណេស៊ុយអេឡាផងដែរ ហើយការធ្វើបែបនេះនឹងជួយបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ អាម៉េរិកកំពុងត្រួតពិនិត្យយ៉ាងមានប្រសិទ្ធភាពលើការនាំចេញប្រេងរបស់វេណេស៊ុយអេឡា ចាប់តាំងពីការផ្តួលរំលំមេដឹកនាំលោក Nicolas Maduro កាលពីខែមករា។ ឥណ្ឌា បានយល់ព្រមចំណាយជាង ៥០០ ពាន់លានដុល្លារក្នុងការទិញថាមពល បច្ចេកវិទ្យា កសិកម្ម ធ្យូងថ្ម និងផលិតផលផ្សេងទៀតរបស់អាម៉េរិក»។

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានបង្ហោះនៅលើ X ថា ​៖

«វាពិតជាអស្ចារ្យណាស់ដែលបាននិយាយជាមួយមិត្តជាទីស្រឡាញ់របស់ខ្ញុំ គឺលោកប្រធានាធិបតី Trump និង រីករាយដែលផលិតផលនៅក្នុងឥណ្ឌា ឬ Made in India នឹងត្រូវមានការកាត់បន្ថយពន្ធមកត្រឹម ១៨%»។​

សូមបញ្ជាក់ថា ចាប់តាំងពីមានសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនឆ្នាំ ២០២២ ឥណ្ឌា បានក្លាយជាអ្នកទិញប្រេងដ៏សំខាន់របស់រុស្ស៊ី ដែលផ្តល់ឱ្យទីក្រុងម៉ូស្គូមានទីផ្សារនាំចេញដ៏សំខាន់មួយ ខណៈដែលអឺរ៉ុបបានកាត់បន្ថយការទិញ ព្រមទាំងដាក់ទណ្ឌកម្មទៀតផង។ នៅឆ្នាំ២០២៤ រុស្ស៊ី មានចំណែកផ្គត់ផ្គង់រហូតជិត ៣៦% នៃការនាំចូលប្រេងឆៅសរុបរបស់ឥណ្ឌា៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

តម្លៃប្រេងឆៅឡើងថ្លៃដល់ ៩០ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិក និងអ៊ីរ៉ង់ វាយប្រហារគ្នាសាជាថ្មីដោយយោធា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

តម្លៃប្រេងឆៅនាព្រឹកថ្ងៃចន្ទ​ដើមសប្ដាហ៍នេះបានឡើងថ្លៃរហូតដល់ ៩០ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីអាមេរិក បានបើកការវាយប្រហារសាជាថ្មីទៅលើមូលដ្ឋានទ័ពរបស់អ៊ីរ៉ង

Chery Cambodia នាំមកនូវបទពិសោធន៍រស់នៅបែបស៊ីវិល័យនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្ត iCAUR Lifestyle Auto Show 829

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 31/08/2026

Chery Cambodia នាំមកនូវបទពិសោធន៍រស់នៅបែបស៊ីវិល័យនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្ត iCAUR Lifestyle Auto Show 829

សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករ​ជនជាតិ​អាមេរិក​​ដែល​ជា​​អ្នក​ផលិតសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

វិស័យ​ឥណទាន​ជនបទ រួម​ចំណែក​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ជាង​ ៣​ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/08/2026

វិស័យ​ឥណទាន​ជនបទ​នៅ​កម្ពុជា​ ​បាន​បន្ត​ចូលរួម​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​ដោយ​គ្រឹះស្ថាន​ឥណទាន​ជនបទបាន​ផ្តល់​ឥណទាន​ជាង​ ​២៨​ ​លាន​ដុល្លារ​អាមេរិក​ ​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៣ ​ម៉ឺន​នាក់​ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%


Leave a Reply

Your email address will not be published.Required fields are marked *