Walmart ក្លាយជាក្រុមហ៊ុនលក់រាយដំបូងគេរបស់ពិភពលោក ដែលមានតម្លៃទីផ្សារ ១ ទ្រីលានដុល្លារ

បរទេស ៖ Walmart គឺជាក្រុមហ៊ុនលក់ទំនិញរាយដ៏ធំបំផុតនៅអាម៉េរិក និង ត្រូវបានគេស្គាល់យ៉ាងទូលាយ ដោយសារទំនិញភាគច្រើនមានតម្លៃទាប ហើយមានសេវាកម្មដឹកជញ្ជូនដល់គេហដ្ឋានទៀតផង ដែលកាន់ធ្វើឲ្យមានភាពទាក់ទាញពីអ្នកប្រើប្រាស់។ ជាមួយនឹងប្រជាប្រិយភាពដ៏លេចធ្លោរ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Walmart បានបន្តកើនឡើងរហូតដល់ជាង ៣% កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ រហូតបានក្លាយជាក្រុមហ៊ុនលក់រាយដំបូងគេរបស់ពិភពលោកដែលមានតម្លៃទីផ្សារ ១ ទ្រីលានដុល្លារ។

នាយកប្រតិបត្តិ លោក John Furner បានលើកឡើងថា ឥទ្ធិពលនៃពន្ធគយរបស់ប្រធានាធិបតីអាម៉េរិក Donald Trump មិនសូវធ្ងន់ធ្ងរដូចការរំពឹងទុកពីដំបូងនោះទេ ដោយសារខ្លួនអាចទប់ទល់នឹងពន្ធគយបានប្រសើរជាងគូប្រជែងមួយចំនួន។ មិនត្រឹមតែប៉ុណ្ណោះ អាជីវកម្មអនឡាញរបស់ Walmart បានក្លាយជាដៃគូប្រកួតប្រជែងជាមួយ Amazon ។ ការលក់ទំនិញតាមអនឡាញ ឬ E-commerce នៅអាម៉េរិកបានកើនឡើង ២៨% ក្នុងរយៈពេល៣ខែចុងក្រោយនេះ ពោលគឺគិតចាប់តាំងពីខែតុលា ឆ្នាំ២០២៥ ហូតដល់ខែមករា ឆ្នាំ២០២៦ ដែលជំរុញដោយការបញ្ជាទិញតាមអ៊ីនធឺណិត និងការផ្សាយពាណិជ្ជកម្ម។ យ៉ាងណាមិញ Amazon មានតម្លៃទីផ្សារបច្ចុប្បន្ន ២,៦ ទ្រីលានដុល្លារ ដែលច្រើនជាងទ្វេដងពី Walmart ។

ស្របពេលជាមួយគ្នានេះដែរ ក្រុមហ៊ុនបច្ចេកវិទ្យា Wall Street បានបង្ហាញពីអារម្មណ៍រីករាយក្នុងកិច្ចសហការវិនិយោគរួមគ្នាជាមួយ Walmart ដោយប្រើបញ្ញាសិប្បនិម្មិត (AI) ក្នុងការជួយសម្រួល និងជំរុញឱ្យតម្លៃក្រុមហ៊ុនឡើងដល់កម្រិតខ្ពស់បន្ថែមទៀត។ សូមជម្រាបថា តម្លៃទីផ្សាររបស់ក្រុមហ៊ុន Walmart បានឈានដល់ ១ ទ្រីលានដុល្លារគឺស្ថិតក្នុងអំឡុងពេលសប្តាហ៍ដំបូងរបស់នាយកប្រតិបត្តិ John Furner ក្នុងគ្រាចូលមកដឹកនាំក្រុមហ៊ុន។ លោក Furner បានជំរុញឲ្យក្រុមហ៊ុនវិនិយោគជាមួយនឹងបញ្ញាសិប្បនិម្មិត( (AI)។ ខណៈដែលកាលពីខែតុលា ឆ្នាំ២០២៥កន្លងទៅ Walmart បានប្រកាសភាពជាដៃគូជាមួយ OpenAI ដែលអនុញ្ញាតឱ្យអតិថិជន និងសមាជិក Sam’s Club រៀបចំផែនការអាហារ ការស្តុកទុកទំនិញ និង​អាចស្វែងរកផលិតផលថ្មីៗដោយគ្រាន់តែជជែកលេងតាមឆាតប៉ុណ្ណោះ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សម្ដេចធិបតី ៖ គោលការណ៍អាទិភាពរបស់រាជរដ្ឋាភិបាល គឺបញ្ហាទឹកដី និងប្រជាជន

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/02/2026

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានបន្ដប្រកាសតម្កល់កិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា គឺបញ្ហាទឹកដី និងប្រជាជន

អាម៉េរិក បន្ទាបពន្ធមកត្រឹម ១៩% លើការនាំចូលពីបង់ក្លាដេស និងមិនគិតពន្ធលើទំនិញវាយនភណ្ឌមួយចំនួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/02/2026

អាម៉េរិក បានប្រកាសកាត់បន្ថយពន្ធគយលើការនាំចូលទំនិញពីបង់ក្លាដែសពីអត្រា ២០% មកត្រឹម ១៩% ខណៈដែលសម្លៀកបំពាក់ និងវាយនភណ្ឌមួយចំនួននឹងមិនត្រូវបានគិតពន្ធនោះទេ

សភាពាណិជ្ជកម្មកម្ពុជា ជំរុញឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជា-អារ៉ាប៊ីសាអូឌីត ដើម្បីជំរុញពាណិជ្ជកម្ម​ និងការវិនិយោគទ្វេភាគី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/02/2026

ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានជំរុញឱ្យមានការហោះហើរត្រង់រវាងកម្ពុជា-អារ៉ាប៊ីសាអូឌីត ដើម្បីជំរុញពាណិជ្ជកម្ម​ និងការវិនិយោគទ្វេភាគី​

កម្ពុជា-វៀតណាម -ឡាវ បន្តលើកកម្ពស់កិច្ច​សហប្រតិបត្តិការ និង​ជំរុញទំហំពាណិជ្ជកម្មឱ្យកាន់តែប្រសើរ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/02/2026

កម្ពុជា- វៀតណាម- ឡាវ ឯកភាពគ្នាជំរុញទំហំពាណិជ្ជកម្មទៅវិញទៅមកនៃប្រទេសទាំង៣ ឱ្យកើនឡើងទ្វេដង ជាមួយនឹងការអនុវត្តគោលនយោបាយទេសចរណ៍ «ប្រទេស៣ គោលដៅមួយ»

ឆ្នាំ២០២៦​ វិស័យឧស្សាហកម្ម​​រំពឹង​មានកំណើន ៧,២% និងនៅតែជា​វិស័យសំខាន់​គាំទ្រ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/02/2026

ក្នុង​ចំណោម​វិស័យ ៣ ដែលសំខាន់ ជួយគាំទ្រ​ដល់ការ​រីកលូតលាស់​នៃសេដ្ឋកិច្ចកម្ពុជា គឺវិស័យឧស្សាហកម្ម​ ដែលត្រូវ​បានព្យាករថា​នឹងមានកំណើន ៧,២%​ ក្នុងឆ្នាំ២០២៦នេះ

ឥណ្ឌា – ម៉ាឡេស៊ី ពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងបង្កើនកិច្ចសហប្រតិបត្តិការថ្មីនៅក្នុងវិស័យឈីប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/02/2026

ឥណ្ឌា និងម៉ាឡេស៊ី បានប្តេជ្ញាចិត្តពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី និងបង្កើនកិច្ចសហប្រតិបត្តិការថ្មីនៅក្នុងវិស័យបន្ទះឈីប ក្នុងគោលដៅលើកកម្ពស់វិស័យការពារជាតិ និងវិស័យផ្សេងៗទៀត

និយ័តករអាជីវកម្មអចលនវត្ថុ ប្រកាសពីគម្រោងអភិវឌ្ឍន៍ដីឡូត៍ចំនួន៧ ធ្វើអាជីវកម្មដោយគ្មានអាជ្ញាបណ្ណ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/02/2026

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានចេញសេចក្ដីជូនដំណឹងស្ដីពីការប្រកបអាជីវកម្ម អភិវឌ្ឍន៍ដីឡូតិ៍ដោយគ្មានអាជ្ញាបណ្ណរបស់ក្រុមហ៊ុន និងគម្រោងដីឡូតិ៍ចំនួន៧

វិទ្យាស្ថាន ERIA អះអាងថា កម្ពុជាមានសក្ដានុពលខ្ពស់ និងអាចក្លាយជាមូលដ្ឋានផលិតកម្មឧស្សាហកម្មថ្មី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/02/2026

ប្រធានវិទ្យាស្ថាន ERIA បានលើកឡើងថា កម្ពុជា មានសក្ដានុពលខ្ពស់ និងឱកាសក្នុងការទាក់ទាញវិនិយោគិនជប៉ុន ជាពិសេស មានលទ្ធភាពក្នុងការប្រែក្លាយខ្លួនទៅជាមូលដ្ឋានផលិតកម្មឧស្សាហកម្មថ្មី

ជប៉ុន ផ្តល់ថវិកាជំនួយសម្រាប់ស្តារប្រព័ន្ធធារាសាស្ត្រផ្គត់ផ្គង់ទឹកសម្រាប់កសិកម្ម និងសាងសង់អន្តេវាសិកដ្ឋានសម្រាប់និស្សិតស្រីស្នាក់នៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/02/2026

រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង៣សែន ដុល្លារសម្រាប់ការស្តារប្រព័ន្ធធារាសាស្ត្រផ្គត់ផ្គង់ទឹកសម្រាប់កសិកម្ម និងសាងសង់អន្តេវាសិកដ្ឋានសម្រាប់និស្សិតស្រីស្នាក់នៅ

ធនាគារ​ ABA​ ​សាខា​ប៉ោយ​ប៉ែ​ត ប្តូរ​ទៅកាន់ទីតាំងថ្មីធំជាងមុន ងាយស្រួល ទំនើបជាងមុន ដើម្បីបំពេញតម្រូវការអតិថិជន

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 09/02/2026

ដើម្បីពង្រីកសេវាកម្ម និងប្តេជ្ញាចិត្តផ្តល់សេវាធនាគារកាន់តែល្អបំផុតជូនអតិថិជន  ធគារធនាគារ​ ABA​ បាន​ប្តូរ​ទីតាំង​ សាខា​ក្រុង​ប៉ោយ​ប៉ែ​ត​ ទៅ​កាន់​ទីតាំង​ថ្មី​ដែល​ធំ​ជាង​មុន​ ងាយស្រួលជាងមុន និងទំនើបជាងមុន

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *