អាម៉េរិក អនុម័តលើការចំណាយយោធា ៩០០ពាន់លានដុល្លារ ខណៈការលក់អាវុធឲ្យកោះតៃវ៉ាន់ មានតម្លៃ១០ពាន់លានដុល្លារ
អាម៉េរិក អនុម័តលើការចំណាយយោធា ៩០០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦ ខណៈការលក់អាវុធឲ្យកោះតៃវ៉ាន់ មានតម្លៃ១០ពាន់លានដុល្លារ
អាម៉េរិក អនុម័តលើការចំណាយយោធា ៩០០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦ ខណៈការលក់អាវុធឲ្យកោះតៃវ៉ាន់ មានតម្លៃ១០ពាន់លានដុល្លារ
រដ្ឋាភិបាលអាល្លឺម៉ង់ បានសម្រេចចាយលុយជិត៤ពាន់លានដុល្លារ ទិញមីស៊ីលពីអាម៉េរិកប្រមាណ ៨០០គ្រាប់ ដើម្បីពង្រឹងវិស័យការពារជាតិរបស់ខ្លួន ខណៈដែលរុស្ស៊ីកំពុងបង្ហាញពីសាច់ដំរបស់ខ្លួនតាមរយៈសព្វាវុធបែបបទំនើបជាច្រើន
សហរដ្ឋអាម៉េរិក បានរៀបចំផែនការដ៏ធំមួយយ៉ាងសម្ងាត់ក្នុងការបង្កើតឲ្យបានតំបន់មហាអំណាចថ្មីមួយទៀតដែលមានប្រជាជាតិធំៗចំនួន៥ ជាសមាជិក ដោយក្នុងនោះមានទាំងប្រទេសរុស្ស៊ី ចិន ឥណ្ឌា និងប្រទេសជប៉ុនផងដែរ។
នាពេលអនាគត ក្នុងចន្លោះពី ៣០ ឬ ៤០ឆ្នាំខាងមុខ ការហោះហើររបស់មនុស្សជាតិនឹងអាចមានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ ដោយសារតែការអភិវឌ្ឍ និងពិពិធកម្មការផ្តល់សេវាឲ្យកាន់តែមានប្រសិទ្ធភាព
កុងត្រាទិញលក់អាវុធមួយចំនួនធំរវាងអង្គការណាតូ និងក្រុមហ៊ុនផលិតអាវុធរបស់ប្រទេសអ៊ីស្រាអែល ត្រូវបានលុបចោល ដោយសារករណីអំពើពុករលួយដ៏ធំ
ឈានចូលដល់វ័យ៧៣ឆ្នាំកាលពីខែតុលាកន្លងទៅនេះ លោក Putin បានក្លាយទៅជាអ្នកនយោបាយដ៏មានឥទ្ធិពលបំផុតក្នុងប្រវត្តិសាស្ត្ររបស់រុស្ស៊ី ជាមួយនឹងបទពិសោធដឹកនាំប្រទេសដល់ទៅ២៥ឆ្នាំ
ក្រុមហ៊ុនបច្ចេកវិទ្យាផលិតអាវុធសរុបជាង១០០០ បានចូលរួមក្នុងកម្មវិធីអភិវឌ្ឍន៍ និងផលិតប្រព័ន្ធខែលមីស៊ីលដ៏ទំនើបមួយដែលត្រូវបានគេឲ្យឈ្មោះថា Golden Dome ក្រោមការរៀបចំដោយសហរដ្ឋអាម៉េរិក
បរទេស៖កាលពីដើមខែធ្នូកន្លងមកនេះ អនុស្សណៈយោគយល់គ្នារវាង៣ប្រទេសដែលស្ថិតនៅតំបន់ប៉ែកអាគ្នេយ៍នៃប្លុកអឺរ៉ុបត្រូវបានធ្វើឡើង។កិច្ចព្រមព្រៀងដែលនឹងអនុញ្ញាតឲ្យមានការកសាងគម្រោងគមនាគមន៍ដ៏ធំមួយរវាងគ្នាក្នុងការផ្តល់ផលប្រយោជន៍យ៉ាងច្រើនទៅដល់គ្រប់ភាគីផងទៅដល់ប្លុកអឺរ៉ុបទាំងមូលផងនិងក៏ដូចជាជួយបង្កើនកម្លាំងរបស់អង្គការណាតូផង។ ក្នុងគ្រាដែលស្ថានភាពភូមិសាស្ត្រនយោបាយមិនប្រាកដប្រជា ជាពិសេសក្នុងតំបន់អឺរ៉ុបនោះ ប្រទេសប៊ុលហ្គារ៉ិ ប្រទេសក្រិកនិងរ៉ូមេនី បានបង្ហាញនូវមហិច្ឆតារួមគ្នាក្នុងការកសាងនូវគម្រោងគមនាគមដ៏ធំមួយនៅច្រករបៀងរវាងសមុទ្រ Aegean Sea ទៅដល់សមុទ្រខ្មៅ Black Sea ។ កាលពីថ្ងៃទី៣ខែធ្នូកន្លងមកនេះប្រទេសទាំងបីបានចូលរួមក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុស្សរណៈយោគយល់គ្នានាទីក្រុងប្រ៊ូស៊ែលដើម្បីអនុវត្តគម្រោងអភិវឌ្ឍបណ្តាញហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយដែលស្ថិតនៅក្រោមការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់គណៈកម្មការអឺរ៉ុប European Commission (EC) និងធនាគារវិនិយោគអឺរ៉ុប European Investment
Rogfast ដែលត្រូវបានគេចាត់ទុកថាជាផ្លូវក្រោមដីនិងក្រោមសមុទ្រដែលមានចំងាយវែងបំផុតនិងជ្រៅបំផុតរបស់ពិភពលោកកំពុងចាប់ផ្តើមសាងសង់ឡើងវិញនៅក្នុងប្រទេសន័រវេស។ យោងតាមអត្ថបទដែលត្រូវបានចេញផ្សាយដោយទូរទស្សន៍ CNN បានឲ្យដឹងថាគម្រោងផ្លូវក្រោមដីនិងសមុទ្រមួយនេះត្រូវបានគេប្រកាសដាក់ឲ្យចាប់ផ្តើមការដ្ឋានតាំងតែពីឆ្នាំ២០១៨មកម្ល៉េះប៉ុន្តែក្រោយមកក៏ត្រូវបានលុបចោលទៅវិញនៅចុងឆ្នាំ២០១៩។បញ្ហាកើតមានដោយសារតែការវាយតម្លៃខ្ទង់ចំណាយមិនត្រឹមត្រូវជាកត្តាចំបងធ្វើឲ្យមានការលុបចោលកុងត្រាដំបូងទាំងស្រុង។ យ៉ាងណាក្តីមកទល់នឹងចុងឆ្នាំ២០២១ផ្លូវរូងក្រោមដីនេះក៏បានដំណើរការឡើងវិញហើយដាក់ផែនការបញ្ចប់នៅត្រឹមឆ្នាំ២០៣៣ជាមួយនឹងទំហំវិនិយោគសរុបប្រមាណជា២៥ពាន់លានដុល្លារលុយ Kroner របស់ន័រវេសឬប្រមាណជា២,៤ពាន់លានដុល្លារ។ Rogfast កសាងឡើងដើម្បីឲ្យន័រវេសអាចកាត់បន្ថយពេលវេលាធ្វើដំណើររវាងទីក្រុងធំៗរបស់ខ្លួននិងជាពិសេសលុបចោលសេវាកម្មឆ្លងសាឡាងទាំងអស់ដែលស្ថិតនៅភាគខាងលិចនៃឆ្នេរសមុទ្ររបស់ខ្លួន។ គម្រោងផ្លូវ Rogfast មានចំងាយសរុបប្រមាណ២៧គីឡូមែត្រ។ Rogfast ជាពាក្យកាត់មកពី Rogaland Fastforbindelse ដែលត្រូវបានគេស្គាល់ថាជាតំបន់មួយនៃប្រទេសន័រវេសឬមានន័យថាជាភាសាអង់គ្លេសថា fixed link
នៅសល់រយៈពេល១ខែទៀតប៉ុណ្ណោះសម្រាប់ឆ្នាំ២០២៥នេះដែលពិភពលោកនឹងត្រូវទន្ទឹងរង់ចាំមើលថាតើស្ថានភាពនយោបាយជាភូមិសាស្ត្ររបស់អាមេរិកដែលអាចប្រើប្រាស់ក្នុងការជះឥទ្ធិពលដល់ជម្លោះដ៏រ៉ាំរ៉ៃរបស់អ៊ុយក្រែននិងរុស្សីបានជោគជ័យដែរឬយ៉ាងណា។ ជម្លោះដែលបានអូសបន្លាយតាំងតែពីឆ្នាំ២០២២បានក្លាយទៅជាគោលដៅចុងក្រោយរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump នៅក្នុងឆ្នាំនេះក្រោយលោកបានប្រើប្រាស់កិច្ចខិតខំរបស់ខ្លួននាពេលកន្លងមកដោយអាចឈានទៅដល់ការបញ្ចប់ជម្លោះដោយយោធាប្រមាណជា៨រួចមកហើយចាប់តាំងតែពីបានឡើងកាន់តំណែងសាជាថ្មី។ យ៉ាងណាក្តីមកដល់ពេលនេះថ្វីត្បិតតែបានព្យាយាមប្រើប្រាស់ឥទ្ធិពលនិងអំណាចរបស់ខ្លួនដើម្បីដាក់សំពាធលើអ៊ុយក្រែននិងរុស្សីក្តីដើម្បីឲ្យទទួលយកកិច្ចព្រមព្រៀងសន្តិភាពប៉ុន្តែជម្លោះនេះហាក់ដូចជាមិនទទួលបានភាពល្អប្រសើរឡើងនៅឡើយនិងបន្តជាប់គាំងសាជាថ្មីម្តងហើយម្តងទៀតនិងជាពិសេសនៅក្រោយពេលដែលសំណើ២៨ចំណុចដែលត្រូវបានរៀបរៀងដោយភាគីអាមេរិកត្រូវបានប្រកាសកាលពីពេលថ្មីៗនេះ។ ពិនិត្យឲ្យច្បាស់ទៅជម្លោះនៅអ៊ុយក្រែនពិតជាមានភាពខុសគ្នាខ្លាំងទៅនឹងជម្លោះដោយយោធាទាំង៨ផ្សេងទៀតដែលលោក Trump បានទទួលជោគជ័យនាពេលកន្លងមកជាពិសេសបើយើងប្រៀបធៀបអំពីទំហំយោធាទំហំសេដ្ឋកិច្ចនិងស្ថានភាពភូមិសាស្ត្រនយោបាយជាក់ស្តែង។ជម្លោះនៅអ៊ុយក្រែនមានរួមទាំងពីការគាំទ្រយ៉ាងខ្លាំងពីសំណាក់បណ្តាប្រទេសជាសមាជិកអង្គការណាតូភាគច្រើនផងដោយអស់រយៈពេលជាច្រើនឆ្នាំមកនេះបូករួមនឹងការឧបត្ថម្ភជំនួយទាំងថវិកានិងយោធាយ៉ាងច្រើនផង។ ដូច្នេះប្រសិនបើអាមេរិកនិងលោក Donald Trump សម្រេចចិត្តបោះបង់ការងារនេះតើនឹងមានអ្វីកើតឡើងហើយតើនឹងមានអ្នកណាផ្សេងទៀតដែលអាចមកចូលដោះវិបត្តិនេះបាន? នៅក្នុងអត្ថបទបែបអធិប្បាយមួយដែលទើបចេញផ្សាយដោយកាសែតរុស្សី RT ជាមួយនឹងចំណងជើងថាតើ៖មានអ្នកណាម្នាក់នឹងអាចបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនប្រសិនបើទីក្រុងគៀវបន្តបដិសេធគ្រប់ការសម្របសម្រួលទាំងអស់?អ្នកនិពន្ធបានបង្ហាញនូវចំងល់និងការព្រួយបារម្ភថាអ៊ុយក្រែននឹងមិនទទួលយកជាដាច់ខាតនូវលក្ខខណ្ឌមួយចំនួនធំចេញអំពីលក្ខខណ្ឌទាំង២៨ចំណុចដែលក្រុងវ៉ាស៊ិនតោនបានស្នើ។ នេះមានន័យថាសូម្បីតែអាមេរិកនិងលក្ខខណ្ឌទាំងអស់២៨ចំណុចនេះក៏នឹងនៅតែមិនអាចជាចម្លើយសម្រាប់ដំណោះស្រាយជម្លោះនោះដែរ។អត្ថបទនេះបានសរសេររៀបរាប់ចាប់តាំងតែពីការខិតខំដំបូងរបស់អាមេរិកឡើងវិញនៅក្នងរដ្ឋបាលលោក Trump កាលពីខែកុម្ភៈមកម្ល៉េះ។អ៊ុយក្រែនបន្តមិនព្រមទទួលយកលក្ខខណ្ឌធំៗដោយសហរដ្ឋអាមេរិកឡើយរហូតមកដល់ពេលនេះដោយក្នុងនោះមានទាំងការកាត់ទឹកដីការកាត់បន្ថយចំនួនទ័ពការបដិសេធសមាជិកភាពជាមួយនឹងណាតូជាដើម។ នៅក្នុងអត្ថបទដដែលក៏បានសរសេរដែរថាឈានដល់ដំណាក់កាលនេះលោក