បរទេស ៖ រដ្ឋាភិបាលអាល្លឺម៉ង់បានអនុម័តលើការនាំចេញបរិក្ខារយោធាដែលមានតម្លៃជិត ៨០០ លានអឺរ៉ូ ឬប្រមាណជា ៩៣០ លានដុល្លារ ទៅឲ្យប្រទេសអ៊ីស្រាអែល ក្នុងអំឡុងឆមាសទីមួយនៃឆ្នាំ២០២៦នេះ។
យោងតាមចេញផ្សាយដោយកាសែតរុស្សី RT បានបង្ហាញថា សរុបទិន្នន័យសម្រាប់ពាក់កណ្តាលឆ្នាំនេះ តំណាងឱ្យការកើនឡើង ៤ដងបើប្រៀបធៀបទៅនឹងតួលេខពេញមួយឆ្នាំដែលត្រូវបានអនុម័តដោយទីក្រុងប៊ែរឡាំងកាលពីឆ្នាំមុន។ សព្វាវុធសំខាន់ដែលទទួលបានការអនុម័ត និងត្រូវបានបង្ហាញជាផ្លូវការ មានដូចជា នាវាមុជទឹក INS Drakon ដែលជានាវាមុជទឹកថ្នាក់ Dolphin II ផលិតឡើងដោយក្រុមហ៊ុនអាល្លឺម៉ង់ ThyssenKrupp Marine Systems (TKMS)ជាដើម។ នាវាដែលមានប្រវែងជិត ៧០ ម៉ែត្រនេះ បានចាកចេញពីក្រុងកំពង់ផែ Kiel ឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែលរួចរាល់។ ក្រៅពីនោះក៏មានអាវុធធុនស្រាល គ្រាប់រំសេវ គ្រឿងផ្ទុះ និងយន្តហោះគ្មានមនុស្សបើកផ្សេងទៀត។
ទីក្រុងប៊ែរឡាំង ធ្លាប់បានផ្អាកការនាំចេញអាវុធជាបណ្តោះអាសន្នបន្ទាប់ពីមានការព្រួយបារម្ភអំពីប្រតិបត្តិការយោធា និងផែនការកាន់កាប់នៅហ្គាហ្សា។ ការហាមឃាត់នោះត្រូវបានលុបចោលនៅចុងឆ្នាំ២០២៥ បន្ទាប់ពីមានបទឈប់បាញ់បណ្តោះអាសន្នដែលគាំទ្រដោយសហរដ្ឋអាមេរិក និងបានពង្រីកពាណិជ្ជកម្មយ៉ាងឆាប់រហ័សរវាងគ្នាឡើងវិញ។
ជាការកត់សម្គាល់ ទន្ទឹមនឹងការអនុម័តលើការនាំចេញបរិក្ខាយោធា រដ្ឋាភិបាលអាល្លឺម៉ង់ ក៏បានពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិជាមួយអ៊ីស្រាអែលផងដែរ ដោយកងទ័ពជើងទឹកអាល្លឺម៉ង់ទើបតែបានបញ្ចប់ការសាកល្បងបាញ់មីស៊ីលបាលីស្ទិកអ៊ីស្រាអែលនៅប៉ែកអាត្លង់ទិកខាងជើង ដែលមានសមត្ថភាពវាយប្រហារគោលដៅរហូតដល់ ៥០០ គីឡូម៉ែត្រ។ លំហាត់សមយោធានេះត្រូវបានកត់សម្គាល់ពីការផ្លាស់ប្តូរសមត្ថភាពយុទ្ធសាស្ត្រសម្រាប់អាល្លឺម៉ង់ ដែលប្រព័ន្ធវាយប្រហារចម្ងាយឆ្ងាយបំផុតរបស់ខ្លួនបានកម្រិតត្រឹមតែមីស៊ីល Taurus បាញ់ពីលើអាកាសប៉ុណ្ណោះ៕





វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content