វិស័យមីក្រូហិរញ្ញវត្ថុមិនមានបញ្ហាកង្វះសាច់ប្រាក់ បើទោះអត្រាឥណទានមិនដំណើរការកើនឡើង

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

ភ្នំពេញ ៖ អត្រាឥណទានមិនដំណើរការ (NPL) នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ បានកើនឡើងដល់ ៩% នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៤ ប៉ុន្តែអត្រានេះមិនទាន់ដល់ចំណុចក្រហមនោះទេ ដោយហេតុថា វិស័យនេះមិនទាន់មានបញ្ហាកង្វះសាច់ប្រាក់ ខណៈប្រាក់បញ្ញើមានការកើនឡើង។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។

យោងតាមរបាយការណ៍របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មកទល់បច្ចុប្បន្ន ពលរដ្ឋកម្ពុជា ប្រមាណ ១លាន ៥សែន នាក់​កំពុងប្រើប្រាស់ឥណទានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងទំហំប្រាក់សរុបប្រមាណ ៥.១ ប៊ីលានដុល្លារ ដោយក្នុងនោះអត្រាឥណទានមិនដំណើរការ (NPL) មានប្រមាណ ៩% ក្នុងត្រីមាសទី២ ឆ្នាំ២០២៤។ ចំណែកការដាក់ប្រាក់បញ្ញើនៅតាមបណ្តាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវិញ គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៤ ចំនួនអតិថិជនដែលបានដាក់បញ្ញើនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុមានប្រមាណជាង​ ១.៩៩លាននាក់ ជាមួយនឹងទំហំប្រាក់បញ្ញើជាង ២.២១ពាន់លានដុល្លារ បើធៀបទៅនឹងត្រីមាសទី១នៃឆ្នាំនេះ មានការកើនឡើងប្រមាណ១% ។

លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងថា អត្រាឥណទានមិនដំណើរការ គឺគេមើលទៅលើអតិថិជនបង់សងត្រឡប់យឺតលើសពី ៣០ ថ្ងៃ ហើយក្នុងត្រីមាសទី២ កន្លងទៅ អត្រាឥណទានមិនដំណើរការក្នុងវិស័យមីក្រូហិរញ្ញវត្ថុបានកើនឡើងដល់ ៩% ដែលកម្រិតនេះមិនធ្លាប់ជួបពីមុនមកនោះទេ ប៉ុន្តែបើនិយាយពីស្ថានភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ៩% នេះ គឺមិនចម្លែកនោះទេ ហើយបើប្រៀបធៀបជាមួយបណ្តាប្រទេសនៅក្នុងតំបន់ និងអន្តរជាតិ ៩% នេះ គឺកម្រិតនៅទាបជាងគេ ហើយក៏មិនមែនជាសម្ពាធធ្ងន់ធ្ងរនោះដែរ។

លោកបានថ្លែងបន្តថា ៖

«ប្រសិនបើយើងមើលទៅលើតម្រូវឥណទានមានការថយចុះប្រហែល ១% ក្នុងត្រីមាសទី២ ឆ្នាំ២០២៤ ធៀបនឹងត្រីមាសទី១ ដូច្នេះកាលណាតម្រូវការមានការថយចុះ វាមានន័យថា គ្រឹះស្ថានមានទុនបម្រុងកើនជាងមុន ដែលជាសូចនាករបញ្ជាក់ថា ស្ថានភាពគ្រឹះស្ថាននៅល្អ ព្រោះនៅពេលដែលអត្រាបង់សងត្រឡប់យឺតកើនឡើង វាអាចប្រឈមនឹងការកង្វះសាច់ប្រាក់ ប៉ុន្តែនេះគឺតម្រូវឥណទានមានការថយចុះ ទុនបម្រុងមានការកើនឡើងវិញ»។

លោក កាំង តុងងី បានឱ្យដឹងទៀតថា ក្នុងពេលជាមួយគ្នានេះ ការដាក់ប្រាក់បញ្ញើរបស់ប្រជាពលរដ្ឋមានការកើនឡើងជិត ១% នៅក្នុងត្រីមាសទី២ ធៀបនឹងត្រីមាសទី១ ដូច្នេះបញ្ជាក់ថា គ្រឹះស្ថានរឹតតែមានប្រាក់ និងមានទុនបន្ថែមទៀត ដើម្បីទ្រទ្រង់ដល់អាជីវកម្មនៅក្នុងវិស័យ។ កត្តាទាំងអស់នេះហើយដែលបញ្ជាក់ថា គ្រឹះស្ថាន និងវិស័យមីក្រូហិរញ្ញវត្ថុ នៅតែបន្តមានស្ថិរភាពល្អ ។

លោកបានពន្យល់ថា នៅក្នុងវិស័យធនាគារ បញ្ហាប្រឈមធំជាងគេគឺការកង្វះសាច់ប្រាក់នៅពេលដែលអតិថិជនដកប្រាក់ក្នុងពេលតែមួយ ប៉ុន្តែនៅក្នុងស្ថានភាពនេះ បើទោះបីមានសញ្ញាមិនល្អខ្លះក៏ដោយ ប៉ុន្តែទុន ឬសាច់បម្រុងរបស់គ្រឹះស្ថានមានការកើនឡើង។ នេះគឺជាកត្តាបង្ហាញថា វិស័យនេះមានស្ថិរភាពល្អ។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ៖

«ក្នុងដំណាក់កាលនេះ សមាគមនឹងតាមដានការវិវត្តន៍របស់វិស័យដោយយកចិត្តទុកដាក់ ហើយយើងធ្វើការជាមួយសមាជិករបស់យើងក្នុងការពង្រឹងគុណភាពនៃការផ្តល់សេវា ជាពិសេស គុណភាពក្នុងការវាយតម្លៃឥណទាន គឺយើងត្រូវតែធ្វើដោយយកចិត្តទុកដាក់ និងភាពប្រុងប្រយ័ត្ន​បំផុត»។

លោកបានថ្លែងបន្តថា ស្របពេលជាមួយគ្នានេះ ថ្នាក់ដឹកនាំក៏កំពុងជជែកពិភាក្សារកដំណោះស្រាយបន្ថែមលើការសម្រាលបន្ទុក និងការលំបាករបស់អតិថិជនដែរ ព្រោះថា ស្ថានភាពនេះ អតិថិជនក៏កំពុងជួបការលំបាក ខណៈពេលកន្លងមកនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចេញនូវគោលការណ៍ផ្ទៃក្នុងមួយចំនួន ដើម្បីឱ្យគ្រឹះស្ថានធ្វើការដោយមានភាពទន់ភ្លន់ជាមួយអតិថិជនរបស់ខ្លួននៅក្នុងកាលៈទេសៈដែលលំបាក៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់ពីនីតិវិធី និ​ងឯកសារ​ត្រៀម ដើម្បីកែតម្រូវ​លើប្លង់រឹងដែលខុស​ឈ្មោះ ឬអក្ខរាវិរុទ្ធ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 20/05/2026

នីតិវិធី​ដើម្បីកែតម្រូវឈ្មោះដែលខុស​នៅលើ​ប្លង់រឹង សាមីខ្លួន​ត្រូវយក​ឯកសារ​ផ្លូវការទៅដាក់ពាក្យស្នើសុំកែតម្រូវឈ្មោះនៅការិយាល័យ​រៀបចំដែនដី នគរូបនីយកម្ម​ សំណង់ និង​សុរិយោដីស្រុក/ខណ្ឌ ឬក៏មន្ទីររាជធានី/ខេត្ត​

អ្នកជំនាញសាទរគម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តលើកដំបូងនៅកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

ដោយមើលឃើញពីសក្តានុពលនៃការវិនិយោគ ក្រុមហ៊ុនអន្តរជាតិមួយ បានបង្ហាញពីគោលបំណងបោះទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តលើកដំបូងបង្អស់នៅកម្ពុជា

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតតម្លៃជាង១២លានដុល្លារ ជួយប្រជាពលរដ្ឋជិត៩ពាន់គ្រួសារបន្ថែមទៀតនៅក្នុងក្រុងកំពង់ចាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតតម្លៃជាង១២លានដុល្លារ ជួយប្រជាពលរដ្ឋជិត៩ពាន់គ្រួសារបន្ថែមទៀតនៅក្នុងក្រុងកំពង់ចាម និងតំបន់ជុំវិញ បានទទួលសេវាទឹកស្អាត

លើកកម្ពស់​ផលិតផល​ក្នុងស្រុក និង​ពង្រឹង​សមត្ថភាព​សហគ្រាស​ធុន​តូច និង​មធ្យម – សហគ្រិន​ខ្មែរ និង​ផ្សារអុីអន រៀបចំ​ពិព័រណ៍​ផលិតផល​ក្នុងស្រុក

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 20/05/2026

លើកកម្ពស់​ផលិតផល​ក្នុងស្រុក និង​ពង្រឹង​សមត្ថភាព​សហគ្រាស​ធុន​តូច និង​មធ្យម - សហគ្រិន​ខ្មែរ និង​ផ្សារអុីអន រៀបចំ​ពិព័រណ៍​ផលិតផល​ក្នុងស្រុក

ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ដឹកនាំនាយកប្រតិបត្តិកំពូលៗ បំពេញទស្សនកិច្ចនៅចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ប្រធានាធិបតីលោក  វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ត្រូវបានអមដំណើរដោយឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីជាច្រើនរូប ពិសេសគេឃើញ មានវត្តមាននៃនាយកប្រតិបត្តិកំពូលៗរបស់រុស្ស៊ី ដែលបានធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិនរយៈពេល ២ ថ្ងៃ

ភាពជាដៃគូចិន-រុស្ស៊ី កាន់តែមានភាពរឹងមាំតាមរយៈជំនួបសំខាន់ៗទ្វេភាគីជាង ១ ទសវត្សរ៍ចុងក្រោយនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃចាប់ ពីថ្ងៃទី ១៩ ដល់ទី ២០ ខែឧសភា ឆ្នាំ២០២៦ របស់លោកប្រធានាធិបតីរុស្សី វ្ល៉ាឌីមៀ ពូទីន  (Vladimir Putin) នៅក្នុងទីក្រុងប៉េកាំងបានបង្ហាញអំពីភាពរឹងមាំ និងកាន់តែស៊ីជម្រៅឡើងនៃភាពជាដៃគូយុទ្ធសាស្ត្រជាមួយនឹងសមភាគីចិន

Amazon បញ្ឈប់ការលក់ទំនិញនៅសិង្ហបុរី ខណៈមិនអាចទប់ទល់នឹងការប្រកួតប្រជែងខ្ពស់ក្នុងតំបន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

វេទិកាពាណិជ្ជកម្មអេឡិចត្រូនិចដ៏ល្បីរបស់អាម៉េរិក Amazon សម្រេចចិត្តបញ្ឈប់ការលក់ និងដឹកជញ្ជូនទំនិញក្នុងស្រុកនៅប្រទេសសិង្ហបុរី ដោយសារពិបាកក្នុងការជ្រៀតចូលទីផ្សារនៅអាស៊ីអាគ្នេយ៍ និងមិនអាចទប់ទល់នឹងការប្រកួតប្រជែងខ្ពស់នៅក្នុងតំបន់មួយនេះ

សហព័ន្ធស្រូវអង្ករត្រៀមលុយ ១៥០ លានដុល្លារ បង្កើតហេដ្ឋារចនាសម្ព័ន្ធរក្សាស្តុកស្រូវ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបាន ប្រាប់បណ្ដាញព័ត៌មាន AMS  នៅអង្គារទី ១៩ ខែ  ឧសភា នេះថា សហព័ន្ធ ត្រៀមថវិកាប្រមាណ ១៥០ លានដុល្លារ សម្រាប់វិនិយោគលើការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់ ដូចជា ការសាងសង់ឃ្លាំងស្តុកស្រូវ និងឡសំម្ងួតបន្ថែម សម្រាប់រយៈ ពេល ២ ទៅ ៣ឆ្នាំខាងមុខ

ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសរបស់កម្ពុជា បានកើនឡើងដល់ជាង ៣០ ពាន់តោនក្នុងរយៈពេល ៤ ខែដំបូងឆ្នាំ ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ទោះបីជាមានភាពតានតឹងជាសកលដែលនាំឱ្យមានការដំឡើងថ្លៃប្រេងឥន្ធនៈក៏ដោយ ក៏ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៦ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសបានកើនរហូតដល់ ៣០ ៤៤៨ តោន កើនឡើង ៣៦ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥

អគារតាំងបង្ហាញរថយន្ត​ទំនើបៗស្ទើរ​តែគ្រប់ម៉ាកយីហោ​ កំពុង​រីកដុះដាល​តាម​បណ្ដាយផ្លូវ​៦០ម៉ែត្រ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/05/2026

អគារ​តាំង​បង្ហាញរថយន្តស្ទើរ​តែគ្រប់ម៉ាកយីហោ​ បាន ​និងកំពុង​លេច​វត្តមាន​នៅតាមបណ្ដោយផ្លូវ​៦០ម៉ែត្រ ដែលធ្វើឱ្យមហាវិថីមួយនេះកាន់តែមានសក្ដានុពលក្នុងការទាក់ទាញការ​វិនិយោគថ្មីៗជា​បន្តបន្ទាប់

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី