រដ្ឋបានបោះផ្សាយលក់មូលបត្រជាង ៦០ លានដុល្លារក្នុងឆមាសទី១ ឆ្នាំ២០២៤

ភ្នំពេញ ៖ ក្នុងឆមាសទី១ ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានបោះផ្សាយលក់មូលបត្ររដ្ឋសរុបជាង ៦០ លានដុល្លារអាមេរិក ដើម្បីធ្វើហិរញ្ញប្បទានគាំទ្រគម្រោងវិនិយោគសាធារណៈ សំដៅលើកស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ច។ នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា។

យោងតាមរបាយការណ៍ខាងលើបានឱ្យដឹងថា ការដេញថ្លៃមូលបត្ររដ្ឋមានចំនួន ៦ លើក ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៤នេះ ដែលស្មើនឹង ២៥៥,៣ ប៊ីលានរៀល (ប្រមាណ ៦៣ លានដុល្លារអាមេរិក)។

មូលបត្ររដ្ឋដែលមានឥណប្រតិទាន ១ ឆ្នាំ ត្រូវបានបោះផ្សាយចំនួន ៣២ ប៊ីលានរៀល ដែលមានអត្រាគូប៉ុងជាមធ្យម ៣,៥០% និងអត្រាចំណូលក្នុងចន្លោះ ៣,៧៥% – ៣,៩៥% ឥណប្រតិទាន ២ ឆ្នាំ ត្រូវបានបោះផ្សាយចំនួន ៤០ ប៊ីលានរៀល មានអត្រាគូប៉ុងជាមធ្យម ៤,០០% និងអត្រាចំណូល ៤,៧០% – ៤,៧៥% និងឥណប្រតិទាន ៣ឆ្នាំ ត្រូវបានបោះផ្សាយចំនួន ១៨៣,៣ ប៊ីលានរៀល ដែលមានអត្រាគូប៉ុងជាមធ្យម ៤,៥០% និងអត្រាចំណូល ៤,០០% – ៥,២៥%។

គួររំឮកថា នៅក្នុងឆ្នាំ២០២៤ នេះ រាជរដ្ឋាភិបាលគ្រោងនឹងបោះផ្សាយមូលបត្ររដ្ឋចំនួន ៤៤០ ប៊ីលានរៀល។ ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជាបាន និងកំពុងរៀបចំលិខិតបទដ្ឋានគតិយុត្ត និងសម្របសម្រួលលើការងារបច្ចេកទេសពាក់ព័ន្ធនឹងការអនុញ្ញាតឱ្យគ្រឹះស្ថានហិរញ្ញវត្ថុមិនមែនធនាគារ ធ្វើប្រតិបត្តិការមូលបត្ររដ្ឋក្នុងប្រព័ន្ធ NBCP ទាំងទីផ្សារដំបូង និងទីផ្សារបន្ទាប់។

គិតត្រឹមដំណាច់ ឆមាសទី ១ នេះ មូលបត្ររដ្ឋមិនទាន់ដល់ឥណប្រតិទានមានចំនួន ៤៥៧,៣ ប៊ីលានរៀល ហើយការទូទាត់គូប៉ុងសរុបមានចំនួន ១៣ លើក ស្មើនឹង ៤,៦ ប៊ីលានរៀល និងទូទាត់ប្រាក់ដើមចំនួន ២ លើក ស្មើនឹង ២៨ ប៊ីលានរៀលដល់អ្នកកាន់កាប់មូលបត្ររដ្ឋ។

យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​​​ ការបោះផ្សាយលក់មូលបត្ររដ្ឋ មិនត្រឹមតែជាមធ្យោបាយគន្លឹះក្នុងការកៀរគរទុនមកបំពេញតម្រូវការហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែក៏រួមចំណែកផងដែរដល់ការពង្រឹងលំហរសារពើពន្ធ ឬស្ថានភាពហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល និងបង្កើតឡើងនូវក្របខ័ណ្ឌយន្តការហិរញ្ញប្បទានជាតិមួយ សម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន ក៏ដូចជាការជំរុញអភិវឌ្ឍវិស័យហិរញ្ញវត្ថុឱ្យកាន់តែស៊ីជម្រៅ ក្នុងរយៈពេលមធ្យម និងវែងទៅមុខ។

រាជរដ្ឋាភិបាលរំពឹងថា ប្រភពហិរញ្ញប្បទានសម្បទានពីក្រៅប្រទេសដែលកម្ពុជាធ្លាប់តែពឹងផ្អែករហូតមកនេះនឹងកាន់តែថមថយ រាជរដ្ឋាភិបាលសម្រេចដាក់ឱ្យអនុវត្តនូវ «ក្របខ័ណ្ឌគោលនយោបាយស្ដីពីការអភិវឌ្ឍមូលបត្ររដ្ឋ ២០២៣-២០២៨» ក្នុងចក្ខុវិស័យអភិវឌ្ឍន៍មូលបត្ររដ្ឋ ដើម្បីធ្វើពិពិធកម្មប្រភពហិរញ្ញប្បទានតាមរយៈការកៀរគរទុនពីទីផ្សារមកបំពេញតម្រូវការវិនិយោគសាធារណៈ និងរួមចំណែកអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុ សំដៅពង្រឹងភាពប្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ច។

ក្នុងរបត់ថ្មីនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច, រាជរដ្ឋាភិបាលមើលឃើញអំពីកំណើនតម្រូវការហិរញ្ញប្បទានដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ការវិនិយោគសាធារណៈ ដើម្បីបន្តអភិវឌ្ឍជាតិ ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការស្ដារឡើងវិញ, ការកែទម្រង់ និងការកសាងភាពធន់ ស្របពេលដែលថវិកាជាតិមួយផ្នែកធំ ត្រូវចំណាយលើមុខសញ្ញាអាទិភាពចំពោះមុខសម្រាប់ការបន្តអន្តរាគមន៍ និងអភិវឌ្ឍសង្គម សេដ្ឋកិច្ច ព្រមទាំងចំណាយផ្សេងទៀត ដែលបានកំណត់ក្នុងកម្មវិធី និងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។

ក្នុងទិដ្ឋភាពនេះ កម្ពុជាមានភាពចាំបាច់ក្នុងការកៀរគរទុនបន្ថែមឱ្យបានច្រើន ដើម្បីយកមកបំពេញតម្រូវការវិនិយោគសាធារណៈក្នុងវិស័យអាទិភាពទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ច និងវិស័យបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម។ ទោះជាយ៉ាងនេះក្តី, រាជរដ្ឋាភិបាលដឹងច្បាស់ថា ប្រភពហិរញ្ញប្បទានសម្បទានពីក្រៅប្រទេសដែលកម្ពុជាធ្លាប់តែពឹងផ្អែករហូតមកនេះនឹងកាន់តែថមថយទៅ ខណៈដែលកម្ពុជាក៏មានលទ្ធភាពក្នុងការធ្វើពិពិធកម្មប្រភពហិរញ្ញប្បទានឱ្យកាន់តែទូលំទូលាយ ប្រកបដោយភាពជាម្ចាស់ និងឯករាជ្យជាងមុនផងដែរ។ លើមូលដ្ឋាននេះ, ប្រភពទុនដ៏សំខាន់មួយដែលរាជរដ្ឋាភិបាលបានចាប់ផ្តើមសាកល្បងកៀរគរដែរនោះ គឺទីផ្សារមូលបត្រក្នុងប្រទេស តាមរយៈការបោះផ្សាយលក់មូលបត្ររដ្ឋ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករ​ជនជាតិ​អាមេរិក​​ដែល​ជា​​អ្នក​ផលិតសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

វិស័យ​ឥណទាន​ជនបទ រួម​ចំណែក​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ជាង​ ៣​ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/08/2026

វិស័យ​ឥណទាន​ជនបទ​នៅ​កម្ពុជា​ ​បាន​បន្ត​ចូលរួម​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​ដោយ​គ្រឹះស្ថាន​ឥណទាន​ជនបទបាន​ផ្តល់​ឥណទាន​ជាង​ ​២៨​ ​លាន​ដុល្លារ​អាមេរិក​ ​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៣ ​ម៉ឺន​នាក់​ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​

ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន កើនឡើងដល់ ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

គ្រោះទឹកជំនន់ភ្លាមៗនៅតាមព្រំដែននេប៉ាល់-ចិន បង្កឡើងដោយការបាក់ស្រុតផ្ទាំងទឹកកកហិម៉ាឡៃយ៉ា បានសម្លាប់មនុស្ស ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ

ឥណទាន​សម្បទាន​ពី​ ​China ​Eximbank ​ជិត​ ៦ ពាន់​លាន​ដុល្លារ​ គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

​ក្នុង​រយៈពេល​ជាង​ ២ ​ទស្សវត្សរ៍​កន្លង​មក​ ធនាគារ​នីហរណ-​អាហរណ​ចិន ​(​China ​Eximbank​)​ ​បាន​ផ្តល់​ឥណទាន​សម្បទាន​សរុប​ប្រមាណ​ ៥​,​៩០០ លាន​ដុល្លារ​អាមេរិក​ ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​សំខាន់​ៗ​ចំនួន​ ៧១ ​គម្រោង

អតិផរណា​នៅ​អាម៉េរិក​កើន​ដល់​ ៣​,​៧​%​ ​អាច​រុញ​ឱ្យ​ធនាគារ​កណ្តាល​ដំឡើង​ការប្រាក់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អត្រា​អតិផរណា​នៅ​សហរដ្ឋ​អាម៉េរិក​បាន​កើន​ដល់​ ៣​,​៧ ភាគរយ​ក្នុង​ខែ​កក្កដា ​ដែល​ខ្ពស់​ជាង​គោលដៅ​ ២​ ​ភាគរយ​របស់​ធនាគារ​កណ្តាល​អាម៉េរិក​ ​(​Fed​)​ ជាប់គ្នា​ ​៦៥​ ​ខែ​ ​ខណៈ​ទិន្នន័យ​ចុងក្រោយ​បាន​បង្កើន​ការ​រំពឹង​ថា​ Fed ​អាច​ដំឡើង​អត្រា​ការប្រាក់​នៅ​កិច្ច​ប្រជុំ​ខែ​កញ្ញា

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

ជំនួញ, ព្រឹត្តិការណ៍

• 27/08/2026

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី