អត្រាអតិផរណានៅកម្ពុជាបន្តមានការថមថយចុះគួរឱ្យកត់សម្គាល់

ភ្នំពេញ ៖ ការធ្លាក់ចុះនៃថ្លៃក្រុមទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈបានជំរុញឱ្យអត្រាអតិផរណានៅកម្ពុជាបន្តមានការថមថយចុះគួរឱ្យកត់សម្គាល់នៅឆមាសទី១ ឆ្នាំ២០២៤ ស្របពេលដែលអតិផរណាម្ហូបអាហារមានកម្រិតទាបក្នុងបរិការណ៍ដែលកំណើនផលិតកម្មកសិកម្មក្នុងស្រុកមានភាពល្អប្រសើរ គួបផ្សំនឹងការថយចុះថ្លៃដើមផលិត ដូចជា ជីកសិកម្ម និងប្រេងឥន្ធនៈ។

យោងតាមរបាយការណ៍​ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា ស្ថានភាពថ្លៃមានបរិត្តផរណា -០,៥% និង ០,៣% នៅខែមករា និងខែកុម្ភៈ រៀងគ្នាជាចម្បង ដោយសារការថយចុះនៃថ្លៃសាំងមុននឹងកើនឡើងសន្សឹមៗមកវិញនូវកម្រិតអតិផរណា ១,៦% នៅខែមិថុនា។ ជាមធ្យម អតិផរណារួមនៅឆមាសទី១ ឆ្នាំ២០២៤ មានកម្រិត ០,៤% ទាបជាងឆមាសមុន (៣%) និងគ្រាដូចគ្នាឆ្នាំមុន (១,២%) ដោយសារការធ្លាក់ចុះនៃថ្លៃក្រុមទំនិញ និងសេវាពាក់ព័ន្ធជាមួយប្រេងឥន្ធនៈ។

ថ្លៃក្រុមទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈបានថយចុះ -០,៨% នៅឆមាសនេះ (កើន ០,៨% នៅឆមាសទី២ ឆ្នាំ២០២៣) ដោយសារថ្លៃសាំងមានកម្រិតទាបជាងគ្រាដូចគ្នាឆ្នាំមុនបន្តិច។ ថ្លៃសាំងនៅកម្ពុជាមានកម្រិតជាមធ្យម ៤.៣១៧ រៀលក្នុង១លីត្រ នៅឆមាសនេះ ថយ -២% ធៀបនឹង ៤.៣៨៦ រៀល កាលពីឆមាសមុន និងថយថ្លៃ -១% ធៀបនឹង ៤.៣៥៨ រៀល កាលពីគ្រាដូចគ្នាឆ្នាំមុន។

កំណើនថ្លៃក្រុមម្ហូបអាហារបានថយល្បឿន មក ០,៧% (៣,៨% នៅឆមាសមុន) ដែលបណ្តាលមកពីការថយសម្ពាធពីចំណាយថ្លៃដើម ដូចជា ជីកសិកម្ម ប្រេងឥន្ធនៈ និងថ្លៃដឹកជញ្ជូន ស្របពេលដែលការផ្គត់ផ្គង់ផលិតផលកសិកម្មក្នុងស្រុកបន្តកើនឡើង។

អតិផរណាស្នូលបានថយមកត្រឹម ០,៣% (២,៥% នៅឆមាសទី២ ឆ្នាំ២០២៣) ដោយសារការថយចុះថ្លៃក្រុមភោជនីយដ្ឋាន -០,៤% (៣% នៅ ឆមាសទី២ ឆ្នាំ២០២៣) និងការថយកំណើនថ្លៃក្រុមផ្ទះសម្បែង ០,៣% (៣,៣% នៅឆមាសទី២ ឆ្នាំ២០២៣) គួបផ្សំនឹងឥទ្ធិពលពីការថមថយថ្លៃម្ហូបអាហារ និងប្រេងឥន្ធនៈ។

លោកជំទាបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានថ្លែងបញ្ជាក់ថា អតិផរណាមានកម្រិតជាមធ្យមត្រឹម ០,៤% ប៉ុណ្ណោះក្នុងឆមាសទី១នេះ ដោយសារការធ្លាក់ថ្លៃក្រុមទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈ រួមទាំងកម្រិតទាបនៃអតិផរណាម្ហូបអាហារ និងអតិផរណាស្នូល។ អត្រាអតិផរណាទាបនេះបានរួមចំណែកការពារអំណាចទិញរបស់ប្រជាជនកម្ពុជា ស្របពេលដែលអត្រាប្តូរប្រាក់មានស្ថិរភាពក្នុងកម្រិតមធ្យម ៤.០៧៥ រៀល ក្នុងមួយដុល្លារអាមេរិក ដែលបានកើនថ្លៃ ០,៤% ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន។

គួររំលេចថា ការរក្សាអត្រាប្តូរប្រាក់ឱ្យប្រែប្រួលទាបជាង ១% គឺជាជោគជ័យមួយរបស់កម្ពុជា បើធៀបនឹងរូបិយប័ណ្ណក្នុងតំបន់ ដូចជា រ៉ូពីឥណ្ឌូណេស៊ី ប៉េសូហ្វីលីពីន ដុងវៀតណាម បាតថៃ រីងហ្គីត ម៉ាឡេស៊ី និងគីបឡាវ ដែលថយថ្លៃលើសពី ៣,៨%។

លោកជំទាបណ្ឌិត ជា សិរី បានឱ្យដឹងថា ការសម្រេចបាននេះក៏ដោយសារការអនុវត្តនយោបាយរូបិយវត្ថុយ៉ាងប្រុងប្រយ័ត្ន ដោយថ្លឹងថ្លែងពីតម្រូវការ និងការផ្គត់ផ្គង់ប្រាក់រៀលនៅក្នុងសកម្មភាពសេដ្ឋកិច្ច។ ប្រសិទ្ធភាពនៃការប្រើប្រាស់ឧបករណ៍នយោបាយរូបិយវត្ថុនានាក៏បានចូលរួមកាត់បន្ថយការធ្វើអន្តរាគមន៍នៅលើទីផ្សារប្តូរប្រាក់ ដែលធ្លាប់តែជាឧបករណ៍ចម្បងមួយក្នុងការរក្សាស្ថិរភាពអត្រាប្តូរប្រាក់ ហើយដែលជាទូទៅការធ្វើអន្តរាគមន៍ម្តងៗអាចធ្វើឱ្យទុនបម្រុងអន្តរជាតិថយចុះ។

ទន្ទឹមនេះ សម្រាប់ឆ្នាំ២០២៤ និងឆ្នាំ២០២៥ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងថា អតិផរណារបស់កម្ពុជាត្រូវបានរពឹងថានឹងបន្តក្នុងកម្រិតទាប និងមានស្ថិរភាព។ អតិផរណាជារួមនឹងមានជាមធ្យមប្រហែល ២,០% ក្នុងឆ្នាំ២០២៤ និង២០២៥។ ចំណោមគោលនយោបាយសំខាន់ៗ ដើម្បីរក្សាបានកម្រិតអតិផរណាទាប និងស្ថិរភាព ក្នុងនោះគឺ ធនាគារជាតិនៃកម្ពុជា ដែលប្តេជ្ញារក្សាអត្រាប្តូរប្រាក់ឱ្យមានស្ថិរភាពធៀបនឹងប្រាក់ដុល្លារអាមេរិក ដើម្បីរក្សាបានស្ថិរភាពថ្លៃ និងទំនុកចិត្តសាធារណៈជុនលើប្រាក់រៀល គ្រោងដាក់អនុវត្តអត្រាការប្រាក់គោល ដើម្បីគ្រប់គ្រងអត្រាប្រាក់លើទីផ្សារជាមួយការជំរុញយ៉ាងសកម្មឱ្យមានការប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រដាស​ប្រាក់​រៀល​ថ្មី​ប្រភេទ​​ ១០០ ​និង​៥០០  ​មាន​តម្រូវការ​ខ្លាំង ​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/10/2026

ក្រដាស​ប្រាក់​រៀល​ថ្មី​ៗ ​ជាពិសេស​ប្រភេទ​ ១០០​រៀល ​៥០០​រៀល ​និង​១​,​០០០​រៀល ​មាន​តម្រូវការ​កើនឡើង​ខ្លាំង ​ក្នុង​អំឡុងពេល​បុណ្យ​កាន់​បិណ្ឌ​-​ភ្ជុំ​បិណ្ឌ​រយៈពេល​ ១៥​ថ្ងៃ​ ​ខណៈ​អ្នក​ស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​ ​និង​សង្គម​ ​មើល​ឃើញ​ថា​ ​សកម្មភាព​ប្តូរ​ប្រាក់​ដុល្លារ​ ​ឬ​ក្រដាស​ប្រាក់​រៀល​ចាស់​ៗ​ ទៅ​ជា​ក្រដាស​ប្រាក់​រៀល​ថ្មី​ ​គឺជា​ផ្នែក​មួយ​ជួយ​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល​ក្នុង​ស្រុក​

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក