ទុនបម្រុងអន្តរជាតិសរុបរបស់កម្ពុជារំពឹងថានឹងកើនឡើងនៅឆ្នាំ២០២៤ នេះ

ទុនបម្រុងអន្តរជាតិសរុបរបស់កម្ពុជាត្រូវបានរំពឹងថានឹងបន្តកើនឡើងនៅឆ្នាំ២០២៤ នេះ ដោយអាចធានាការនាំចូលបានប្រមាណជិត ៧ខែ

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ គឺជាមធ្យោបាយមួយជួយប្រជាជនបង្កើតមុខរបរ

ការប្រើកម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ ដែលសំដៅទៅលើធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ជាមធ្យាបាយដ៏ល្អជួយពង្រីកមុខរបរ

ឆ្នាំ២០២៣ ផ្សារមូលបត្រកម្ពុជាទទួលបានចំនួនក្រុមហ៊ុនចុះបញ្ជីច្រើនជាងឆ្នាំមុន

ឆ្នាំ២០២៣ កន្លងនេះ គឺជាឆ្នាំដ៏ពិសេសមួយ ដែលផ្សារមូលបត្រកម្ពុជាទទួលបានចំនួនក្រុមហ៊ុនចុះបញ្ជីច្រើនជាងគេ ស្របពេលដែលទីផ្សារមូលបត្រនេះបានក្លាយជាច្រកមួយសម្រាប់ការធ្វើពិពិធកម្មហិរញ្ញប្បទានដល់ក្រុមហ៊ុន

ស្វែងយល់ពីបច្ច័យវិជ្ជមាន និងហានិភ័យនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ

តាមបទពិសោធ និងឧត្តមានុវត្តន៍អន្តរជាតិ ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុផ្តល់បច្ច័យវិជ្ជមានជាច្រើនដល់ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ការរក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និងការជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ

ស្វែងយល់ពីគន្លឹះសន្សំប្រាក់សំខាន់ៗសម្រាប់ឆ្នាំ២០២៤

ការសន្សំអាចជួយឱ្យមនុស្សម្នាក់ៗ ឬក្រុមគ្រួសារនីមួយៗសម្រេចបានក្តីស្រមៃ ដូចជាសន្សំសម្រាប់ការចូលនិវត្តន៍ ការទិញលំនៅដ្ឋាន ការសិក្សារបស់កូនៗ ទិញរថយន្តថ្មីជាដើម

រាជរដ្ឋាភិបាលបាន និងកំពុងយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ

រាជរដ្ឋាភិបាល បាន និងកំពុងយកចិត្តទុកដាក់លើការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ តាមរយៈការដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្រ និងផែនទីមគ្គទេសក៍ដែលពាក់ព័ន្ធ

ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន UPI ប្រកាសដាក់ឱ្យដំណើរការប្រតិបត្តិការទូទាត់ឆ្លងដែន QR Code ជាផ្លូវការ

ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន UnionPay International (UPI) បានប្រកាសដាក់ឱ្យដំណើរការប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QR Code) ជាផ្លូវការ

គិតត្រឹមត្រីមាសទី៣ រាជរដ្ឋាភិបាលបានបោះផ្សាយលក់មូលបត្ររដ្ឋជាង ៤៤ លានដុល្លារ

ចាប់ពីត្រីមាសទី១ រហូតដល់ត្រីមាសទី៣ ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានបោះផ្សាយលក់មូលបត្ររដ្ឋសរុបចំនួនជាង ៤៤ លានដុល្លារអាមេរិក ស្មើនឹងប្រមាណ ២៣% នៃទំហំសរុបដែលច្បាប់អនុញ្ញាត (៨១៣ ប៊ីលានរៀល)

ឆ្នាំថ្មីខិតជិតមកដល់ហើយ! គន្លឹះសំខាន់ៗចំនួន ៣ នេះ អាចជួយឱ្យការរៀបចំហិរញ្ញវត្ថុផ្ទាល់ខ្លួនកាន់តែរឹងមាំ

វិបត្តិសេដ្ឋកិច្ចកសលអាចអូសបន្លាយពេលយូរដល់ចុងឆមាសទី១ ឆ្នាំ២០២៤ ដូច្នេះហើយគ្រួសារ និងបុគ្គលម្នាក់ៗត្រូវរៀបចំប្រព័ន្ធហិរញ្ញវត្ថុឱ្យបានរឹងមាំ

ធនាគារ វីង រួមចំណែកច្រើនដល់ការអនុវត្តគោលនយោបាយ និងកម្មវិធីអាទិភាពរបស់រាជរដ្ឋាភិបាល

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះធនាគារ វីង ដែលបានសហការជាមួយក្រសួង-ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ រួមចំណែកដល់ការអនុវត្តគោលនយោបាយ និងកម្មវិធីអាទិភាពនានារបស់រាជរដ្ឋាភិបាល