ឆ្នាំថ្មីខិតជិតមកដល់ហើយ! គន្លឹះសំខាន់ៗចំនួន ៣ នេះ អាចជួយឱ្យការរៀបចំហិរញ្ញវត្ថុផ្ទាល់ខ្លួនកាន់តែរឹងមាំ

ភ្នំពេញ ៖ នៅសល់ពេលតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ គឺឆ្លងចូលឆ្នាំថ្មី ឆ្នាំ២០២៤ គ្រួសារ ឬបុគ្គលនីមួយៗ គួរពិនិត្យផែនការហិញ្ញវត្ថុរបស់ខ្លួនឡើងវិញ ដើម្បីពង្រឹងការរៀបចំប្រព័ន្ធហិរញ្ញវត្ថុផ្ទាល់ខ្លួនឱ្យកាន់តែរឹងមាំ ដោយសារតែភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកលអាចនឹងអូសបន្លាយពេលយូរបន្តទៀត។

អ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា វិបត្តិសេដ្ឋកិច្ចកសលអាចអូសបន្លាយពេលយូរដល់ចុងឆមាសទី១ ឆ្នាំ២០២៤ ដូច្នេះហើយគ្រួសារ និងបុគ្គលម្នាក់ៗត្រូវរៀបចំប្រព័ន្ធហិរញ្ញវត្ថុឱ្យបានរឹងមាំអំឡុងពេលដែលវិបត្តិនេះអាចនឹងបន្តប៉ះពាល់ដល់ស្ថានភាពហិរញ្ញវត្ថុរបស់គ្រួសារ និងបុគ្គលនីមួយៗ។

ទោះបីជាយ៉ាងក្តី មានគន្លឹះសំខាន់ចំនួន ៣ អាចជួយប្រព័ន្ធហិរញ្ញវត្ថុរបស់អ្នកឱ្យកាន់តែរឹងមាំ អំឡុងពេលវិបត្តិអាចនឹងបន្តអូសបន្លាយពេលយូរដូចខាងក្រោម ៖

១. ពិនិត្យមើលផែនការហិរញ្ញវត្ថុឡើងវិញ ៖ អ្នកគួរពិនិត្យផែនការហិរញ្ញវត្ថុរបស់ខ្លួនឡើងសម្រាប់ឆ្នាំថ្មី ពិសេសតារាងចំណូលចំណាយប្រចាំថ្ងៃ ប្រចាំខែ និងប្រចាំឆ្នាំ កញ្ចប់សន្សំសម្រាប់គ្រាអាសន្ន និងកញ្ចប់សន្សំសម្រាប់ការចូលនិវត្តន៍ជាដើម។ នៅពេលអ្នកពិនិត្យមើលពីផែនការហិរញ្ញវត្ថុរបស់អ្នក ហើយឃើញថាមានចន្លោះប្រហោង នោះអ្នកគួរបំពេញបន្ថែមនូវចន្លោះប្រហោងទាំងនោះ ដើម្បីពង្រឹងប្រព័ន្ធហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់អ្នក។ អំឡុងពេលភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល  គ្រួសារ ឬបុគ្គលនីមួយៗគួរកាត់បន្ថយការចំណាយមិនចាំបាច់ ដូចជាការចំណាយរបស់របរប្រ៊េនៗ ជួបជុំផឹកស៊ី និងជប់លៀងដែលមិនចាំបាច់ជាដើម។ និយាយរួម កាត់បន្ថយការចំណាយតាមដែលអាចធ្វើបាន ដើម្បីបង្កើនការសន្សំសំចៃឱ្យបានច្រើន។

២. ទូទាត់សងបំណុល ៖ ប្រសិនបើអ្នកប្រើប្រាស់កម្ចី ដែលភាសាសាមញ្ញហៅថា “បំណុល” អ្នកត្រូវមានភារកិច្ចទូទាត់សងបំណុលឱ្យគ្រឹះស្ថានហិញ្ញវត្ថុ ដែលអ្នកបានប្រើប្រាស់។ ដូច្នេះ សម្រាប់ឆ្នាំ២០២៤ ខាងមុខនេះ អ្នកត្រូវបែងចែកចំណូលឱ្យបានច្បាស់លាស់ ដូចជាលើការទូទាត់សងបំណុល ចំណាយចាំបាច់ និងរបស់របរដែលចង់បាន។ អ្នកអាចសាកល្បងប្រើប្រាស់រូបមន្ត ៥០/៣០/២០ ដែលជាវិធីសាស្រ្តពេញនិយមមួយ ដើម្បីចាត់ចែងថវិកាឱ្យបានច្បាស់លាស់។ ការអនុវត្តរូបមន្តនេះ មានដូចតទៅ ៖ ចំណូល ៥០% របស់អ្នកសម្រាប់តម្រូវការចាំបាច់ (Needs) ចំណូល ៣០% សម្រាប់របស់របរដែលអ្នកចង់បាន (Wants) និង ២០% ទៀត សម្រាប់ការសន្សំ និងការទូទាត់សងបំណុល (Saving/Debt repayment)។ មួយវិញទៀត ប្រសិនបើអាចទៅរួច ឬនៅពេលមានឱកាសរកប្រភពចំណូលបន្ថែមក្នុងឆ្នាំថ្មីខាងមុខនេះ អ្នកគួររកចំណូលបន្ថែម ដើម្បីបង្កើនការសន្សំបានឱ្យបានច្រើន ហើយនៅពេលអ្នកមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទូទាត់សងផ្តាច់បំណុល អ្នកគួរទូទាត់វាឱ្យហើយ នោះវាធ្វើឱ្យអ្នកមានភាពធូរស្រាលខ្លាំងផ្នែកហិញ្ញវត្ថុ។

៣. សន្សំ ៖ សម្រាប់ឆ្នាំថ្មីនេះ ទោះបីជាអ្នកមិនមានប្រាក់ចំណូលច្រើនដើម្បីសន្សំក៏ដោយ ការសន្សំចាប់ផ្តើមពីតិចទៅច្រើន។ អ្នកអាចបង្កើតគណនីសន្សំ និងដាក់ប្រាក់សន្សំនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ព្រោះបច្ចុប្បន្ននេះ ការដាក់ប្រាក់សន្សំនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ទទួលបានអត្រាការប្រាក់ខ្ពស់ ជាជាងការសន្សំលុយនៅផ្ទះ ឬលេងតុងទីនដែលប្រឈមនឹងហានិភ័យខាតបង់ខ្ពស់។

ការសន្សំមានអត្ថប្រយោជន៍ច្រើន ពិសេសអាចជួយឱ្យអ្នកសម្រេចបានក្តីបំណងប្រាថ្នារបស់អ្នក ដូចជាលំនៅដ្ឋានក្នុងក្តីស្រមៃ រថយន្ត ការដោះស្រាយបញ្ហាក្នុងគ្រាអាសន្ន និងផែនការចូលនិវត្តន៍ជាដើម៕  ​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី