ធនាគារ វីង រួមចំណែកច្រើនដល់ការអនុវត្តគោលនយោបាយ និងកម្មវិធីអាទិភាពរបស់រាជរដ្ឋាភិបាល

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះធនាគារ វីង ដែលបានសហការជាមួយក្រសួង-ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ រួមចំណែកដល់ការអនុវត្តគោលនយោបាយ និងកម្មវិធីអាទិភាពនានារបស់រាជរដ្ឋាភិបាល

ធនាគារជាតិនៃកម្ពុជា ចាប់ដៃគូជាមួយ IFC ដើម្បីជំរុញហិរញ្ញប្បទានបៃតង ​

ធនាគារជាតិនៃកម្ពុជា (NBC) និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២៣ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដើម្បីជំរុញការផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងបៃតងក្នុងគោលដៅគាំទ្រការផ្លាស់ប្តូរសេដ្ឋកិច្ចកម្ពុជាទៅជាសេដ្ឋកិច្ចបៃតង

សហគ្រិនស្ត្រីក្នុងបរិយាប័ន្នហិរញ្ញវត្ថុ និងភាពជោគជ័យក្នុងអាជីវកម្មកសិកម្មនៅតំបន់ជនបទនៃកម្ពុជា

នៅក្នុងប្រទេសមានសេដ្ឋកិច្ចកំពុងរីកចម្រើននៅទូទាំងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ពិសេស ស្ត្រីនៅតំបន់ជនបទ គឺមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុទូលំទូលាយនោះទេ ហើយបញ្ហាមួយទៀតគឺចំនួនស្ត្រីដែលទទួលសេវាហិរញ្ញវត្ថុមានទាបជាងបរុស

ក្នុងករណីមានវិបត្តិថ្លៃកសិផល រាជរដ្ឋាភិបាលតាមរយៈធនាគារ ARDB ត្រៀមប្រាក់ ១០០ លានដុល្លារសម្រាប់អន្តរាគមន៍

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ទទួលបានតួនាទីគន្លឹះ ពីរាជរដ្ឋាភិបាល ក្នុងការអនុវត្តកម្មវិធីគោលនយោបាយ «យន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម, ស្វែងរកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ»

កំហុស ៤ យ៉ាង ដែលធ្វើឱ្យអ្នកគ្រប់គ្រង់លុយមិនបានល្អ!

ពេលនិយាយអំពីការគ្រប់គ្រងលុយ មិនមានវិធីសាស្ត្រ ឬក្រិតក្រមណាមួយល្អជាងមួយណានោះទេ ព្រោះមនុស្សម្នាក់ៗតែងតែមានវិធីសាស្ត្រខុសៗគ្នាក្នុងការគ្រប់គ្រងលុយរបស់ខ្លួន

ការកើនឡើងនូវហិរញ្ញប្បទានពាណិជ្ជកម្មអាចជំរុញកំណើនពាណិជ្ជកម្មប្រចាំឆ្នាំក្នុងតំបន់មេគង្គ

ការកែលម្អលទ្ធភាពទទួលបានហិរញ្ញប្បទានពាណិជ្ជកម្មដែលមានតម្លៃសមរម្យ អាចបង្កើនការនាំចូល និងការនាំចេញរហូតដល់ ៩ ភាគរយ នៅក្នុងប្រទេសវៀតណាម កម្ពុជា និងឡាវ

វិស័យមីក្រូហិរញ្ញវត្ថុនឹងផ្តោតលើការជំរុញការគាំពារ និងកំណើន MSMEs ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល

ទិសដៅអាទិភាពនាពេលអនាគតរបស់វិស័យមីក្រូហិរញ្ញវត្ថុ នឹងផ្តោតលើការជំរុញការគាំពារ និងកំណើនសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល

ស្ថាប័នធំៗចំនួន ៤ បន្តរួមគ្នាលើកកម្ពស់ការផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុជូនដល់សាធារណជន

ក្រុមការងារនៃអប្សរាមេឌាសឺវីស (AMS) បានបន្តសហការគ្នាជាមួយសមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CBC) និងក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (CBC) ក្នុងការផលិតកម្មវិធីវិថីហិរញ្ញវត្ថុ រដូវកាលទី២ (Financial Street Season 2) ក្នុងគោលបំណងដើម្បីលើកម្ពស់ការផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុជូនដល់សាធារណជន

ត្រីមាសទី៣ ឆ្នាំ២០២៣ អត្រាអតិផរណានៅកម្ពុជាស្ថិតក្នុងកម្រិតទាប

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានវាយតម្លៃថា អត្រាអតិផរណានៅកម្ពុជាស្ថិតក្នុងកម្រិតទាបនៅត្រីមាសទី៣ ឆ្នាំ២០២៣ ស្របពេលសេដ្ឋកិច្ចត្រូវបានប៉ាន់ស្មានថានឹងសម្រេចបានក្នុងអត្រា ៥,៦% នៅឆ្នាំ២០២៣ ខ្ពស់ជាងឆ្នាំ២០២២

លោកជំទាវបណ្ឌិត ជា សិរី ៖ ធនាគារជាតិនៃកម្ពុជាចូលរួមយ៉ាងសកម្មក្នុងការជំរុញហិរញ្ញវត្ថុប្រកបដោយចីរភាព

ធនាគារជាតិនៃកម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងដំណើរការរៀបចំ និងគំនិតផ្តួចផ្តើមនៃការជំរុញហិរញ្ញវត្ថុប្រកបដោយចីរភាព