លោកជំទាវបណ្ឌិត ជា សិរី ៖ ធនាគារជាតិនៃកម្ពុជាចូលរួមយ៉ាងសកម្មក្នុងការជំរុញហិរញ្ញវត្ថុប្រកបដោយចីរភាព

ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងដំណើរការរៀបចំ និងគំនិតផ្តួចផ្តើមនៃការជំរុញហិរញ្ញវត្ថុប្រកបដោយចីរភាព ហើយសម្រាប់ទិសដៅបន្ត ធនាគារជាតិនៃកម្ពុជា នឹងអនុវត្តគំនិតផ្តួចផ្តើមសំខាន់ៗបន្ថែមទៀតក្នុងគោលដៅបង្កើតឱ្យមានយន្តការគាំទ្រ និងប្រព័ន្ធអេកូឡូស៊ីចាំបាច់ ដើម្បីជំរុញហិរញ្ញវត្ថុប្រកបដោយចីរភាព និងសកម្មភាពជាសារវន្តក្នុងការពារហានិភ័យបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ។ នេះបើយោងតាមការបញ្ជាក់របស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា។

ថ្លែងក្នុងសន្និសីទម៉ាក្រូសេដ្ឋកិច្ចលើកទី ១០ ប្រចាំឆ្នាំ២០២៣ ស្តីពី “ហានិភ័យអាកាសធាតុ និងអន្តរកាលឆ្ពោះទៅកាន់សេដ្ឋកិច្ចបៃតង” សហការរៀបចំដោយធនាគារជាតិនៃកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) នាថ្ងៃសុក្រ ទី៨ ខែធ្នូ ឆ្នាំ ២០២៣ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា លោកជំទាវបណ្ឌិត ជា សិរី បានបញ្ជាក់ដូច្នេះថា ធនាគារជាតិនៃកម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងដំណើរការរៀបចំ និងគំនិតផ្តួចផ្តើមនៃការជំរុញហិរញ្ញវត្ថុប្រកបដោយចីរភាព។ កិច្ចការក្នុងនោះរួមមាន៖ ១/-ការគាំទ្រការដាក់ចេញគោលការណ៍ហិរញ្ញវត្ថុប្រកបដោយចីរភាពរបស់សមាគមធនាគារនៅកម្ពុជា ដើម្បីឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ចូលរួមអនុវត្ត ២-ការរៀបចំក្របខ័ណ្ឌ សហប្រតិបត្តិការរវាងធនាគារជាតិនៃកម្ពុជា ក្រសួងបរិស្ថាន និងសមាគមធនាគារនៅកម្ពុជា ដើម្បីចែករំលែកព័ត៌មាន និងបង្កើតឲ្យមានគំនិតផ្ដួចផ្ដើមនានាសម្រាប់សកម្មភាពទប់ទល់បម្រែបម្រួលអាកាសធាតុ និង ៣/-ការបណ្តុះបណ្តាលនិងកសាងសមត្ថភាពទៅលើហិរញ្ញវត្ថុប្រកបដោយចីរភាព និងការការពារហានិភ័យបណ្ដាលមកពីបម្រែបម្រួលអាកាសធាតុសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធ។

លោកជំទាវបណ្ឌិត ជា សិរី បានបន្តថា ក្រៅពីនេះ ធនាគារជាតិនៃកម្ពុជាក៏បានចូលរួមក្នុងក្របខ័ណ្ឌអន្តរជាតិតាមរយៈគំនិតផ្តួចផ្តើម និងកិច្ចពិភាក្សាជាមួយស្ថាប័នមួយចំនួនដូចជា បណ្តាញធនាគារកណ្តាល និងអាជ្ញាធរត្រួតពិនិត្យសម្រាប់ប្រព័ន្ធហិរញ្ញវត្ថុបៃតង (Network of Central Banks and Supervisors for Greening the Financial System-NFGS) ក្រុមការងារបរិយាបន្នហិរញ្ញវត្ថុបៃតង (Inclusive Green Finance Working Group-IGFWG) គម្រោងភាពជាដៃគូសម្រាប់សកម្មភាពសេដ្ឋកិច្ចបៃតងរបស់អង្គការសហប្រជាជាតិ (UN Partnership for Action on Green Economy – PAGE) និងក្រុមការងារអាស៊ានលើកិច្ចការបណ្តាញធនាគារ និងហិរញ្ញវត្ថុប្រកបដោយចីរភាព (ASEAN Taskforce on Sustainable Finance and Sustainable Banking Network)។

ធនាគារជាតិនៃកម្ពុជាក៏បានសហការជាមួយអង្គការជាច្រើន ដូចជា UNESCAP, សម្ព័ន្ធសម្រាប់បរិយាបន្នហិរញ្ញវត្ថុ (AFI) សាជីវកម្មហិរញ្ញវត្ថុ អន្តរជាតិ (IFC) ក្នុងកិច្ចការពង្រឹងការចូលរួមផ្ដល់ហិរញ្ញប្បទានបៃតង ព្រមទាំងបានវិនិយោគទុនបម្រុងអន្តរជាតិមួយផ្នែកលើសញ្ញាបណ្ណបៃតង និងបានក្លាយជាសមាជិកនៃគណៈកម្មការពិគ្រោះយោបល់ សម្រាប់មូលនិធិបៃតងក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងឆ្នាំ២០២២ ផងដែរ។

លោកជំទាវបណ្ឌិត បានថ្លែងលើកឡើងដូច្នេះថា ៖

“ទិសដៅបន្ត ធនាគារជាតិនៃកម្ពុជា នឹងអនុវត្តគំនិតផ្តួចផ្តើមសំខាន់ៗបន្ថែមទៀតក្នុងគោលដៅបង្កើតឱ្យមានយន្តការគាំទ្រ និងប្រព័ន្ធអេកូឡូស៊ីចាំបាច់ ដើម្បីជំរុញហិរញ្ញវត្ថុប្រកបដោយចីរភាព និងសកម្មភាពជាសារវន្តក្នុងកិច្ចការពារហានិភ័យបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ”។

កិច្ចការទាំងនោះរួមមាន៖ ១/-ការបង្កើតផែនទីមគ្គុទ្ទេសក៍ហិរញ្ញវត្ថុប្រកបដោយចីរភាព (Sustainable Finance Roadmaps) ២/-ការបង្កើតប្រព័ន្ធវដ្តករសាស្ត្រសម្រាប់ហិញ្ញវត្ថុប្រកបដោយចីរភាព (Sustainable Finance Taxonomy) ៣/-ការរៀបចំយន្តការរាយការណ៍ ស្តីពីហិរញ្ញវត្ថុប្រកបដោយចីរភាព ដើម្បីតម្លាភាព និងការទទួលខុសត្រូវ (Reporting and Disclosure Framework) ៤/-ការកសាងសមត្ថភាព និងចំណេះដឹងដល់វិស័យធនាគារនិងហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធ (Capacity Building and Awareness Raising) និង៥/-ការពង្រឹង ក្របខ័ណ្ឌវាយតម្លៃ និងការពារហានិភ័យបណ្ដាលមកពីបម្រែបម្រួលអាកាសធាតុរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ (Climate Risks Analysis and Mitigation) ជាដើម។

នាថ្ងៃដដែលនេះ ធនាគារជាតិនៃកម្ពុជា និងគណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (UNESCAP)  បានចុះអនុស្សារណៈនៃកិច្ចព្រមព្រៀងជាមួយគ្នា ដើម្បីសហការរៀបចំបង្កើតផែនទីមគ្គុទ្ទេសក៍ហិរញ្ញវត្ថុប្រកបដោយចីរភាពរបស់កម្ពុជា (Sustainable Finance Roadmaps) ក្នុងគោលដៅដាក់ចេញនូវទស្សនវិស័យ និងគំនិតផ្តួចផ្តើមចាំបាច់ក្នុងការជម្រុញហិរញ្ញវត្ថុប្រកដោយចីរភាពនៅក្នុងប្រទេសកម្ពុជា និងពង្រឹងបន្ថែមទៀតនូវការអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជាឱ្យកាន់តែមានភាពធន់ ស្ថិរភាព និងអាចចូលរួមក្នុងការកៀរគរហិរញ្ញប្បទានសម្រាប់សកម្មភាពទប់ទល់នឹងការប្រែប្រួលអាកាសធាតុ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ARDB សហការជាមួយ FASMEC រៀបចំវេទិកាថ្នាក់ជាតិលើកដំបូង ដើម្បីជួយដល់វិស័យ MSMEs នៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានសហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) រៀបចំព្រឹត្តិការណ៍នៃវេទិកាថ្នាក់ជាតិលើកដំបូង ក្រោមប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម» ដែលមានរយៈពេល ២ថ្ងៃ (២៧-២៨ ខែតុលា ឆ្នាំ២០២៦) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

ក្រសួងរៀបចំដែនដី កំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាព

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 27/10/2026

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាពក្នុងក្របខណ្ឌក្រសួង និងធ្វើឱ្យមរតកនេះចាក់គ្រឹះក្នុងសង្គមកម្ពុជា ដោយបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ស្របទៅតាមការវិវត្តនៃរចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គម។ សូមគូសបញ្ជាក់ថា សមរភូមិទាំង៧ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមមាន៖ ១. ការរៀបចំផ្ទះសំបែងឱ្យរៀបរយ៖

ហៃណាន ជំរុញការបង្កាត់ពូជស្រូវឆ្លាតវៃ ដោយប្រើបច្ចេកវិទ្យាហ្សែន និងស្វ័យប្រវត្តិកម្ម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/10/2026

បច្ចេកវិទ្យា​តម្រៀប​ហ្សែន​កម្រិត​ខ្ពស់​ ការ​វិភាគ​ម៉ូលេគុល​ក្នុង​ជាលិកា ​និង​ប្រព័ន្ធ​ស្វ័យប្រវត្តិ​កម្ម​ក្នុង​មន្ទីរ​ពិសោធន៍​ ​កំពុង​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ជំរុញ​ការ​ស្រាវជ្រាវ​ស្រូវ ​និង​ការ​បង្កាត់​ពូជ​ឆ្លាត​វៃ​នៅ​ទីក្រុង​វិទ្យាសាស្ត្រ​ ​និង​បច្ចេកវិទ្យា​ សាន​យ៉ា ​ខេត្ត​ហៃ​ណាន ​ដោយ​មាន​ការ​គាំទ្រ​ពី​ឧបករណ៍​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​ M​GI Tech

ការ​កែច្នៃ​ ​និង​កិច្ចសន្យា​កសិកម្ម ​ជា​យុទ្ធសាស្ត្រ​រក្សា​លំនឹង​ទីផ្សារ​ស្វាយ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ការ​ពង្រីក​ការ​កែច្នៃ​ក្នុង​ស្រុក​ ​និង​ការ​អនុវត្ត​កិច្ចសន្យា​កសិកម្ម ​កំពុង​ត្រូវ​បាន​ជំរុញ​ជា​យុទ្ធសាស្ត្រ​សំខាន់ ​ដើម្បី​ដោះស្រាយ​បញ្ហា​ផលិតកម្ម​ស្វាយ​លើស​តម្រូវការ​ ការ​ធ្លាក់​ថ្លៃ​នៅ​រដូវ​ប្រមូល​ផល ​និង​ការ​ខាតបង់​របស់​កសិករ ​ព្រមទាំង​បង្កើន​តម្លៃ​បន្ថែម​ ​និង​ពង្រីក​ទីផ្សារ​នាំចេញ​របស់​កម្ពុជា

វិស័យ​កៅស៊ូ​កម្ពុជា​​ឈាន​ដល់​ដំណាក់កាល​ថ្មី ​ពី​ការ​នាំចេញ​វត្ថុធាតុដើម​ទៅ​ផ្គត់ផ្គង់​ឧស្សាហកម្ម​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

​កម្ពុជា​កំពុង​ឈាន​ទៅ​រក​ដំណាក់កាល​ថ្មី​ក្នុង​វិស័យ​កៅស៊ូ ​ដោយ​ផ្លាស់ប្ដូរ​ពី​ការ​ផលិត ​និង​នាំចេញ​វត្ថុធាតុដើម​ជា​ចម្បង​ ​ទៅ​រក​ការ​កែច្នៃ​ ​និង​ផ្គត់ផ្គង់​សម្រាប់​ឧស្សាហកម្ម​ក្នុង​ស្រុក​ ​ខណៈ​ចម្ការ​កៅស៊ូ​គ្រួសារ ​និង​ចម្ការ​ខ្នាត​ធំ​កំពុង​រួមចំណែក​ជំរុញ​កំណើន​ផលិតកម្ម​។

អា​ម៉េរិក​បារម្ភ ​​ចិន​បង្កើត​ ​«កង​នា​វា​ស្រមោល​» ​បង្កប់​តាម​នាវា​ស៊ីវិល​ខ្នាត​ធំ​ ​សម្រាប់​ផែនការ​លុកលុយ​កោះ​តៃវ៉ាន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/10/2026

របាយការណ៍​សម្ងាត់​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ការពារ​ជាតិ​អាម៉េរិក​ ​និង​រូបភាព​ផ្កាយ​រណប​ដែល​ត្រូវ​​បាន​បង្ហាញ​នា​ពេល​ថ្មី​ៗ​នេះ​ ​បាន​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការ​ពង្រីក​កង​នា​វា​ស៊ីវិល​របស់​ចិន ​និង​លទ្ធភាព​ដែល​នាវា​ទាំង​នេះ​អាច​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ប្រតិបត្តិការ​យោធា​ ​ក្នុង​ករណី​មាន​ជម្លោះ​ជុំវិញ​កោះ​តៃវ៉ាន់​

ប៊ុលហ្គារី​ ​អះអាង​ថា​​ ការ​បោះឆ្នោត​ប្រព្រឹត្តទៅ​ដោយ​រលូន ​គ្មាន​ភស្តុតាង​ទិញ​សន្លឹក​ឆ្នោត​ជា​ប្រព័ន្ធ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ប្រទេស​ប៊ុលហ្គារី ​កាលពី​ថ្ងៃ​ទី​២៥ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​បាន​ប្រព្រឹត្តទៅ​ក្នុង​បរិយាកាស​ស្ងប់ស្ងាត់ ​និង​មាន​របៀបរៀបរយ​ល្អ​នៅ​ទូទាំង​ប្រទេស​ ​ដោយ​អាជ្ញាធរ​មិន​បាន​រកឃើញ​ភស្តុតាង​នៃ​សកម្មភាព​ទិញ​សន្លឹក​ឆ្នោត​ទ្រង់ទ្រាយ​ធំ​ ​ឬ​ជា​ប្រព័ន្ធ​នោះ​ទេ

រដ្ឋាភិបាល​កែសម្រួល​រចនាសម្ព័ន្ធ​ក្រសួង​រៀបចំ​ដែនដី ​និង​ប្តូរ​ឈ្មោះ​មន្ទីរ​រាជធានី​-​ខេត្ត

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 27/10/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​ ​បាន​ចេញ​អនុ​ក្រឹត្យ​កែសម្រួល​រចនាសម្ព័ន្ធ​មួយ​ចំនួន​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម ​និង​សំណង់ ​ដើម្បី​សម្រួល​ការងារ​ ​និង​ការ​អនុវត្ត​ភារកិច្ច​ដែល​ស្ថិត​ក្នុង​សមត្ថកិច្ច​របស់​ក្រសួង

ហៃ​ណាន ពង្រីក​មូលដ្ឋាន​អប់រំ​អន្តរជាតិ​​ ខណៈតំបន់​លីង​សួយ​ លី​អា ​ទាក់ទាញ​គ្រូ​ ​និង​និស្សិត​ជាង​ ១ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/10/2026

​តំបន់​សាកល្បងន​វានុវត្តន៍​ការ​អប់រំ​អន្តរជាតិ​ លីងសួយ​ លី​អា ​(​Lingshui ​Li’​an ​International ​Education Innovation Pilot ​Zone​)​ ​នៅ​ខេត្ត​ហៃ​ណាន ​ប្រទេស​ចិន ​បាន​ទាក់ទាញ​លោក​គ្រូ​ ​អ្នក​គ្រូ​ ​និង​និស្សិត​សរុប​ជាង​ ១ ម៉ឺន​នាក់​ ​ខណៈ​តំបន់​នេះ​កំពុង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាកលវិទ្យាល័យ​ល្បី​ៗ​ចំនួន​ ៣០ ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស ​ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​កំពង់ផែ​ពាណិជ្ជកម្ម​សេរី​ហៃ​ណាន​

ឥណ្ឌូណេស៊ី កាត់បន្ថយការនាំចេញឧស្ម័ន ៣១ លានគូបហ្វីត ទៅកាន់សិង្ហបុរី ចំពេលមានភាពតានតឹងផ្នែកនយោបាយ និងផ្សែងអ័ព្ទ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ឥណ្ឌូណេស៊ីកាត់បន្ថយការនាំចេញឧស្ម័នធម្មជាតិចំនួន ៣១ លានគូបហ្វីតទៅកាន់សិង្ហបុរី ដើម្បីបង្វែរការផ្គត់ផ្គង់ទៅបំពេញលើតម្រូវការអគ្គិសនីក្នុងស្រុកបន្ថែម