វត្តមានកូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ត្រូវបានគេទាយទុកថា អាចក្លាយជាអ្នកស្នងតំណែងពីឪពុក

បរទេស៖ យោងតាមប្រភព័ត៌មានពី BBC បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានធ្វើដំណើរមកកាន់ប្រទេសចិនតាមរយៈរថភ្លើងពិសេស ដើម្បីចូលលរួមទស្សនាក្បួនដង្ហែយោធាដ៏ធំបំផុតរបស់មហាអំណាចមួយនេះ។

ទន្ទឹមនឹងនេះ គេបានឃើញវត្តមានកូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងរូបនេះ ឈ្មោះថា គីម ជូអេ (Kim Ju Ae) ដែលភ្នាក់ងារចារកម្មកូរ៉េខាងត្បូងទាយទុកថា ក្មេងស្រីម្នាក់នេះអាចនឹងក្លាយជាអ្នកស្នងតំណែងពីឪពុក។

គីម ជូអេ គឺជាកូនទីពីរក្នុងចំណោមកូនបីនាក់របស់លោក គីម ជុងអ៊ុន និងលោកស្រី  រី ស៊ុលជូ ជាអតីតតារា ដែលបានរៀបការកាលពីឆ្នាំ២០០៩ ។ ទន្ទឹមនឹងនេះ គ្រួសាររបស់លោក គីម ជុងអ៊ុន មានភាពអាថ៌កំបាំងយ៉ាងខ្លាំង ដោយភាគច្រើនគេឃើញតែវត្តមានរបស់ប្រពន្ធ និងកូនស្រី គីម ជូអេ ជា​សាធារណៈប៉ុណ្ណោះ​។ វត្តមានជាលើកដំបូងរបស់ក្មេងស្រីម្នាក់នេះត្រូវបានដឹងលេចឮចេញតាមរយៈព័ត៌មានអំពីអ្នកលេងបាល់បោះ Dennis Rodman ដែលបានប្រាប់កាសែត The Guardian កាលពីឆ្នាំ២០១៣ ថា គាត់បីកូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ប្រទេសនេះជាលក្ខណៈសម្ងាត់។ ក្រោយមក គេបានឮអំពី គីម ជូអេ តិចតួចប៉ុណ្ណោះ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២២ នាងបានអមដំណើរជាមួយឪពុកចុះត្រួតពិនិត្យការរបាញ់សាកល្បងមីស៊ីលបាលិស្ទីគអន្តរទ្វីប (ICBM) ។

នៅខែកុម្ភៈ ឆ្នាំ២០២៣ គីម ជូអេ បានចូលរួមក្នុងពិធីជប់លៀងសម្រាប់មន្ត្រីកំពូលរបស់កូរ៉េខាងជើង និងបានចូលរួមកម្មវិធីជាបន្តបន្ទាប់ជាមួយនឹងឪពុក។ ក្រោយៗមក គេយល់ឃើញថា គីម ជូអេ គឺជាបេក្ខភាពបន្តវេន និងកំពុងសិក្សាមេរៀនស្នងតំណែងពីឪពុក។

ភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិរបស់កូរ៉េខាងត្បូង (NIS) បានផ្តល់នូវព័ត៌មានលម្អិតបន្ថែមមួយចំនួនអំពីក្មេងស្រីម្នាក់នេះ គឺនាងចូលចិត្តជិះសេះ ជិះស្គី និងហែលទឹក ហើយទទួលបានការអប់រំនៅក្នុងផ្ទះដោយផ្ទាល់ នារដ្ឋធានីព្យុងយ៉ាង។ នៅឆ្នាំ ២០២៤ NIS បានឈានដល់ការសន្និដ្ឋានមួយផ្សេងទៀតថា គីម ជូអេ ទំនងជាអ្នកស្នងតំណែងដ៏ស័ក្ដិសមបំផុតពីមេដឹកនាំ គីម ជុងអ៊ុន បើទោះបីជាឪពុកអាចនឹងកាន់តំណែងយូរឆ្នាំទៀតក៏ដោយ។ ចាប់​តាំង​ពី​ពេល​នោះ​មក នាង​បាន​បង្ហាញ​ខ្លួន​នៅ​ក្បែរឪពុកជាច្រើនដង ព្រមទាំងទទួលបានកិច្ចស្វាគមន៍ពីមេបញ្ជាការយោធាជាន់ខ្ពស់ថែមទៀតផង។ កាលពីថ្ងៃអង្គារកន្លងទៅនេះ គឺជាលើកទីមួយដែលគេឃើញ គីម ជូអេ ធ្វើដំណើរចេញទៅខាងក្រៅប្រទេសកូរ៉េខាងជើង ហើយវត្តមានរបស់នាងជំរុញឱ្យមានការរំពឹងទុកបន្ថែមទៀតថា នាងអាចនឹងស្នងតំណែងឪពុក គីម ជុងអ៊ុន យ៉ាងប្រាកដ។

គួរបញ្ជាក់ដែរថា គ្រួសារលោក គីម បានគ្រប់គ្រងប្រទេសកូរ៉េខាងជើងតាំងពីឆ្នាំ១៩៤៨ និងបានប្រាប់ពលរដ្ឋថា ពួកគេមកពីត្រកូលដ៏ពិសិដ្ឋ ដែលមានន័យថា មានតែពួកគេទេដែលអាចដឹកនាំប្រទេសមួយនេះបាន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

Leave a Reply

Your email address will not be published.Required fields are marked *