សមាគមសហគ្រិនវ័យក្មេងកម្ពុជារៀបចំពិធីលៀងសាយភោជន៍ប្រចាំឆ្នាំ២០២៣ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត

កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣​ ចុងសប្ដាហ៍កន្លងទៅនេះ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សហការជាមួយសហគ្រិនខ្មែរ បានរៀបចំកម្មវិធី “សន្និបាតពាក់កណ្តាលឆ្នាំ និងការបោះឆ្នោតជ្រើសតាំងក្រុមបឹ្រក្សាភិបាល អាណត្តិ ២០២៤ – ២០២៦” និង “ពិធីលៀងសាយភោជន៍របស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា”​​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ឯកឧត្ដម បណ្ឌិត ហ៊ុន​ ម៉ាណែត អញ្ជើញចូលរួមជាគណៈអធិបតី និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំសមាជិកសមាជិកាសមាគមសហគ្រិនវ័យក្មេងកម្ពុជាមកពីគ្រប់សាខារាជធានីខេត្ត និងមានវត្តមានដ៏ខ្ពង់ខ្ពស់ អញ្ជើញចូលរួមអបអរសាទរក្នុងកម្មវិធី ពីថ្នាក់ដឹកនាំក្រសួងស្ថាប័នជំនាញ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនជាច្រើន មានដូចជា៖

  • លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី 
  • ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
  • ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម
  • ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
  • ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • ឧកញ៉ាសុខ ពិសិដ្ឋ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា
  • ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ​ដែលទើបទទួកបានការបោះឆ្នោតគាំទ្រពីសមាជិកសមាជិកាជាប្រធានប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាអាណត្តិ ២០២៤ – ២០២៦

កម្មវិធីដ៏វិសេសវិសាល និងប្រកបដោយភាពស្និទ្ធស្នាលបំផុតនេះ បានប្រព្រឹត្តទៅដោយមានអ្នកចូលរួមពីថ្នាក់ដឹកនាំសមាជិកសមាជិការបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជាមកពីគ្រប់សាខារាជធានីខេត្ត ក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអាជីវកម្ម​ ដៃគូអភិវឌ្ឍន៍ ដៃគូសហការ ម្ចាស់ឧបត្ថម្ភ និងភ្ញៀវកិត្តិយសទាំងអស់ សរុបជាង ១៦០០ នាក់។

ជាការចាប់ផ្តើម ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមអាណត្តិទី៥ បានធ្វើការរាយការណ៍ពីសមិទ្ធផលសំខាន់ៗជាច្រើន ទាំងក្នុងថ្នាក់ជាតិ និងអន្តរជាតិដែលសមាគមបានសម្រេចបានក្នុងរយៈពេល ១៤ឆ្នាំកន្លងមក។ ឧកញ៉ាប្រធាន បានគូសបព្ជាក់ពីការជឿជាក់ថា៖  «ពាណិជ្ជករ និងអាជីវករយើងទាំងអស់គ្នាប្រាកដជាបានឃើញ បានដឹង និងយល់-ស្របគ្នាលើកត្តាអំណោយផល ៤យ៉ាងធំៗដែលជាមូលដ្ឋានគ្រឹះសំខាន់សម្រាប់ការអភិវឌ្ឍ សហគ្រិនភាពនិងធុរកិច្ចទូទៅនៅកម្ពុជា៖ 

ទី១ ប្រទេសកម្ពុជារបស់យើងមានធនធាន និងកត្តាអំណោយផលធម្មជាតិ លក្ខណៈភូមិសាស្រ្តសេដ្ឋកិច្ចល្អ និងមានលក្ខណៈប្រជាសាស្រ្តដ៏ប្រសើរដែលបង្កើតបានជាសក្តានុពលសេដ្ឋកិច្ចដ៏អស្ចារ្យសម្រាប់យើងទាំងអស់គ្នា។

ទី២ យើងមានគម្រូដ៏ល្អក្នុងការវិនិយោគ និងការធ្វើអាជីវកម្មនានាពីសហគ្រិនសំណាក់រាមច្បងចំណានៗ ប្រតិបត្តិករសេដ្ឋកិច្ចជំនាន់មុនៗ ដែលយើងអាចប្រឹក្សាយោបល់ ដូចជា  អ្នកឧកញ៉ា ឧកញ៉ា និងធុរជនរាមច្បង​ជាច្រើន​រូបទៀត។

ទី៣ រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខដ៏ឆ្នើមបានកសាងសន្តិភាពពេញលេញ ធានាបាននូវសេ្ថរភាពនយោបាយយ៉ាងល្អ ការបង្កើតបរិយាកាស និងគោល​នយោបាយសេដ្ឋកិច្ចដ៏ប្រសើរជាបន្តបន្ទាប់ ព្រមទាំងទំនាក់ទំនងការទូតសេដ្ឋកិច្ចដ៏រឹងមាំជាមួយបណ្តាប្រទេសដទៃ។ កិត្តិនាមប្រទេសកម្ពុជាយើងបានល្បីរន្ទឺ ទទួលបានការគោរព កោតសសើរជាបន្តបន្ទាប់ពីមជ្ឈដ្ឋានអន្តរជាតិ ជាពិសេស យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងថ្មីៗនេះគឺការរៀបចំការប្រកួតកីឡាអាស៊ានលើកទី៣២។  

ទី៤ ក្រុមប្រឹក្សាភិបាល សមាជិក សមាជិកាសហគ្រិនវ័យក្មេងទាំងអស់ មានសេចក្តីរីករាយ និងទំនុកចិត្តខ្ពស់បំផុតចំពោះសម្តេចជានាយករដ្ឋមន្រ្តីអាណត្តិខាងមុខ​ និងបេក្ខភាព ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនាពេលអនាគត ហើយយើងខ្ញុំបានត្រៀមខ្លួនជាស្រេចដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល បន្តលើកកំពស់សហគ្រិនភាព អភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនជាងនេះបន្ថែមទៀតក្នុងពេលអនាគត។

បន្ថែមលើនេះ សហគ្រិនទាំងអស់ក៏បានឱកាសទទួលស្ដាប់នូវមតិសំណេះសំណាល អនុសាសន៍​ និងទស្សនវិស័យល្អៗរបស់ឯកឧត្ដមបណ្ឌិត ​ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជាក្នុងពិធីសំណេះ​សំណាល និងលៀងសាយភោជន៍របស់សមាគមសហគ្រិនវ័យក្មេងកម្ពុជាដែលមានសម្រង់ប្រសាសន៍សំខាន់ៗដូចជា៖

១. រាជរដ្ឋាភិបាល និងវិស័យឯកជន គឺជាដៃគូយ៉ាងសំខាន់ដែលត្រូវធ្វើការជាមួយគ្នា និងសហការគ្នាយ៉ាងស្អិតរមួត ដោយមិនអាចខ្វះភាគីណាមួយបាននោះឡើយ ដោយហេតុថា វិស័យឯកជនគឺជាសរសៃឈាមនៃដង្ហើមសេដ្ឋកិច្ចជាតិ។ ដើម្បីសម្រេចបាននូវគុណតម្លៃរួមតែមួយ និងជោគវាសនារួមគ្នាក្នុងបុព្វហេតុជាតិមាតុភូមិ, រាជរដ្ឋាភិបាល និងវិស័យឯកជន ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះ “រួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ” ដែលជាការសកម្មភាពយ៉ាងប្រទាក់ក្រឡារវាងតួអង្គទាំងពីរ ដើម្បីធានាបាននូវការប្រកួតប្រជែងលើឆាកអន្តរជាតិ និងការចាប់យកទីផ្សារ ដែលនឹងជួយដល់ការលូតលាស់នៃសេដ្ឋកិច្ចជាតិ ជាពិសេសការឈានទៅសម្រេចចក្ខុវិស័យឆ្នាំ២០៥០ ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់។ ឈរលើគោលដៅរួមគ្នានេះ, រាជរដ្ឋាភិបាល បានបន្តប្តេជ្ញាធានាសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច សំដៅធ្វើយ៉ាងណាបង្កើតបរិយាកាសអនុគ្រោះ និងអំណោយផលដល់ការអភិវឌ្ឍរីកចម្រើននៃវិស័យឯកជន ដូចដែលបានអនុវត្តកន្លងមក និងដោយខិតខំធ្វើឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ ក្នុងន័យនេះ, រាជរដ្ឋាភិបាល នឹងមិនរុញរាឡើយក្នុងការផ្តល់នូវសិទ្ធិ ដោយភ្ជាប់ជាមួយនឹងការទទួលខុសត្រូវ ជូនដល់វិស័យឯកជន ហើយវិស័យឯកជនខ្លួនឯង ចាំបាច់ត្រូវមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសការប្រកាន់ខ្ជាប់នូវផ្នត់គំនិតបោះជំហានដើររួមគ្នាដោយម៉ឺងម៉ាត់ច្បាស់លាស់ និងឆ្ពោះទៅគោលដៅតែមួយ គឺ “ខ្មែរធ្វើបាន”។

២. សូមចូលរួមអបអរសាទរចំពោះទំនាក់ទំនងយ៉ាងល្អប្រសើររវាងសហគ្រិនយុវជនវ័យក្មេងរបស់កម្ពុជា ដែលបានចងក្រងគ្នាបណ្តាញ និងបានរួមគ្នាកសាងសហគមន៍ធុរកិច្ច ដើម្បីជំរុញមុខជំនួញរបស់ខ្លួនផង និងបានបង្កើតឱកាសការងារគ្រប់កម្រិត និងជំនាញសម្រាប់ប្រជាជនកម្ពុជាជាច្រើនពាន់ម៉ឺននាក់។ ក្នុងត្រឹមរយៈពេល ១៤ ឆ្នាំ ប៉ុណ្ណោះ, សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានពង្រីកសមាជិកកើនដល់ ៥៤៦នាក់ មកពីវិស័យផ្សេងៗគ្នា និងមានការបង្កើតសាខានៅតាមបណ្តារាជធានី-ខេត្តជាបន្តបន្ទាប់។ ទាំងពិតជាបានបម្រើឱ្យការពង្រឹង និងពង្រីកសក្តានុពលនៃអាជីវកម្មផង និងជាពិសេសក៏បានរួមគ្នាដោះស្រាយនូវបញ្ហាប្រឈម ដើម្បីការពារផលប្រយោជន៍របស់សហគ្រិន រួមទាំងសហគ្រាសធុនតូច និងមធ្យម ក៏ដូចជាធុរកិច្ចថ្មី ដែលជាដៃគូយ៉ាងសំខាន់របស់រាជរដ្ឋាភិបាល ក្នុងការរួមដំណើរបោះជំហានឆ្ពោះទៅរកវិបុលភាពនិងការអភិវឌ្ឍ ដែលផ្តោតទៅលើការបែងចែកផលលាភប្រកបដោយសមធម៌សម្រាប់ប្រជាជនគ្រប់ៗគ្នា ក្រោមការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី។

៣. ដើម្បីគាំទ្រ និងលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាធុរកិច្ចថ្មីៗ, រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគាំទ្រនានា ព្រមទាំងអនុវត្តកំណែទម្រង់គន្លឹះមួយចំនួន ដូចជា៖ ទី១. ការបង្កើតបរិយាកាសអំណោយផល និងការប្រកួតប្រជែងដោយស្មើភាព, ទី២. ការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទាន តាមរយៈការផ្តល់ធនធានដល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, ទី៣. ការលើកទឹកចិត្តផ្នែកសារពើពន្ធដល់សហគ្រានធុនតូច និងមធ្យម ក៏ដូចជាធុរកិច្ចថ្មី, ទី៤. ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត រួមមាន ផ្លូវ, ស្ពាន, ថ្នល់ និងអាកាសយានដ្ឋានកម្រិតជាតិ និងអន្តរជាតិ ជាពិសេសផ្លូវល្បឿនលឿន និងគម្រោងព្រែកជីកហ្វូណនតេជោ, ទី៥. ការបង្កើតហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងទី៦. ការកំណត់យកការអភិវឌ្ឍធុរកិច្ចថ្មីៗ ជាអាទិភាពនៃការអភិវឌ្ឍវិស័យឯកជន។

៤. កម្ពុជាជាប្រទេសតូច ដូច្នេះដើម្បីពង្រឹងវិស័យឯកជនឱ្យខ្លាំង គឺត្រូវពឹងអាស្រ័យលើកត្តាមួយចំនួន ជាអាទិ៍៖ ទី១. អ្នកប្រើប្រាស់ទូទៅត្រូវគាំទ្រដល់ផលិតផលក្នុងស្រុក ស្របតាមយុទ្ធនាការ “គាំទ្រផលិតផលខ្មែរ ថែសេដ្ឋកិច្ចជាតិ”, ទី២. វិស័យធុរកិច្ចអាចប្រដូចទៅនឹងវិស័យកងទ័ព ពីព្រោះវិស័យទាំងពីរនេះទាមទារនូវការកំណត់គោលដៅរួម, ផែនការយុទ្ធសាស្ត្រ, ការគ្រប់គ្រងហានិភ័យ, ការបែងចែកធនធាន, និងការដឹកនាំប្រកបដោយភាពរស់រវើក និងម៉ឺងម៉ាត់។ ដូច្នេះ “សហគ្រិនក៏ជាកងទ័ព ដែលត្រូវអនុវត្តភារកិច្ចដោយផ្អែកលើអន្តរទំនាក់ទំនង, ឆន្ទៈមោះមុត, ការប្តេជ្ញាចិត្តខ្ពស់ និងការហ៊ានប្រឈមមុខដាច់ខាតឥតរុញរានៅក្នុងគ្រប់កាលៈទេសៈនៃដំណើរការអាជីវកម្ម”, ទី៣. សហគមន៍ធុរកិច្ច រួមទាំងសហគ្រិនវ័យក្មេងកម្ពុជា និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមក្នុងការងារសង្គម រួមទាំងកិច្ចការពារបរិស្ថាន ដោយអនុលោមតាមគោលការណ៍នៃទំនួលខុសត្រូវផ្នែកសង្គមរបស់ក្រុមហ៊ុន-សហគ្រាស (CSR)។

កម្មវិធីបានប្រារព្ធឡើងប្រកបដោយភាពស្និទ្ធស្នាល និងកិត្តិយសបំផុតក្រោមអធិបតីភាព ឯកឧត្ដម បណ្ឌិត ហ៊ុន​ ម៉ាណែត និងថ្នាក់ដឹកនាំក្រសួងស្ថាប័នជាច្រើន។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ