ភ្នំពេញ ៖ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផមក) បានប្រារព្ធពិធីសម្ពោធដាក់ឱ្យដំណើរការជាបឋមនូវ កម្មវិធីទូរស័ព្ទ ស៊ី អេស អ៊ិ ត្រេឌ (CSX Trade) ដើម្បីធានាបាននូវការឆ្លើយតបនឹងតម្រូវការអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា ការកើនឡើងចំនួនក្រុមហ៊ុនចុះបញ្ជី និងចំនួនវិនិយោគិន ហើយវានឹងក្លាយជាកម្លាំងចលករមួយបន្ថែមទៀត ដើម្បីជម្រុញកំណើនការជួញដូរ និងសន្ទនីយភាពនៅក្នុងទី ផ្សារមូលបត្រកម្ពុជា។

ពិធីសម្ពោធដាក់ឱ្យដំណើរការជាបឋមនូវ កម្មវិធីទូរស័ព្ទ ស៊ី អេស អ៊ិ ត្រេឌ នេះត្រូវបានធ្វើឡើង ក្រោមអធិបតីភាពរបស់ ឯកឧត្តម សៀង រិទ្ធី អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា តំណាងដ៍ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជាថ្ងៃ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២។

កម្មវិធីទូរស័ព្ទ ស៊ី អេស អ៊ិក ត្រេឌ គឺជាវេទិកាសម្រាប់ជួញដូរមូលបត្រ ដែលបានចុះបញ្ជីនៅ ផមក។ វាគឺជាការ ធ្វើទំនើបកម្មនៃប្រព័ន្ធជួញដូរចល័តបច្ចុប្បន្ន (Mobile Trading System – MTS)ដែលមានលក្ខណៈជាគេហទំព័រ (Web-based) មកជាកម្មវិធីទូរស័ព្ទដែលដំណើរការបានទាំងក្នុងប្រព័ន្ធប្រតិបត្តិការ iOS និង Android។
កម្មវិធីទូរស័ព្ទនេះ ត្រូវបានអភិវឌ្ឍឡើងទាំងស្រុងដោយក្រុមការងារបច្ចេកទេសផ្ទាល់របស់ ផមក ដោយយកលំនាំតាមនិងរក្សានូវ មុខងារសំខាន់ៗដែលមាននៅក្នុងប្រព័ន្ធជួញដូរចល័ត (MTS) ប៉ុន្តែមានបន្ថែមនូវមុខងារសុវត្ថិភាព ការរចនាលម្អ ពិសេសគឺការបន្ថែមនូវសមត្ថភាពប្រព័ន្ធមេ ដើម្បីអាចទទួលបញ្ជាបានច្រើនជាងមុន និងរហ័សជាងមុន។
តាមរយៈកម្ម វិធីទូរស័ព្ទនេះ វិនិយោគិនអាចដាក់បញ្ជាទិញលក់មូលបត្រ, ពិនិត្យមើលប្រតិបត្តិការមូលបត្រ ត្រួតពិនិត្យសមតុល្យមូលបត្រ និងសាច់ប្រាក់ ក៍ដូចជារពិនិត្យមើលទិន្នន័យទីផ្សារ, ព័ត៌មានក្រុមហ៊ុនចុះបញ្ជី និងព័ត៌មានទីផ្សារជាច្រើនទៀត។ ការអភិវឌ្ឍកម្មវិធីទូរស័ព្ទនេះ គឺជាការបោះជំហានថ្មីមួយទៀតនៅក្នុងផ្សារមូលបត្រកម្ពុជា ដើម្បីធានាបាននូវការឆ្លើយតបនឹងតម្រូវការអភិវឌ្ឍ ទីផ្សារមូលបត្រកម្ពុជា ការកើនឡើងចំនួនក្រុមហ៊ុនចុះបញ្ជី និងចំនួនវិនិយោគិនដែលកម្មវិធីទូរស័ព្ទនេះ នឹងក្លាយជាកម្លាំងចលករមួយបន្ថែមទៀត ដើម្បីជម្រុញកំណើនការជួញដូរ និងសន្ទនីយភាពនៅក្នុងទី ផ្សារមូលបត្រកម្ពុជា។ ដើម្បីប្រើប្រាស់ប្រព័ន្ធនេះ វិនិយោគិនត្រូវមានគណនីជួញដូរនៅក្រុមហ៊ុនមូលបត្រណាមួយ ដែលជាសមាជិក របស់ ផមក រួចដោនឡូតកម្មវិធីនេះតាមរយៈ App Store ឬ Google Pay រួចចុចទៅលើ “ស្មើដំណើរការគណនី” ក្នុងកម្ម វិធីនេះ និងអនុវត្តតាមការណែនាំ ឬទាក់ទងដោយផ្ទាល់ទៅកាន់ក្រុមហ៊ុនមូលបត្ររបស់ខ្លួនដើម្បីស្វែងរកជំនួយ។ កម្មវិធី ទូរសព្ទដៃនេះនឹងដាក់ឱ្យប្រើប្រាស់ដោយឥតគិតថ្លៃនៅក្នុងអំឡុងពេលនៃការដាក់ឱ្យដំណើរការបឋមនេះចាប់ពីថ្ងៃទី ខែកុម្ភៈ ឆ្នាំ២០២២ នេះតទៅ រហូតដល់មានការជូនដំណឹងនាពេលក្រោយ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content