ប្រកាសនីយបត្រតក្កកម្ម គឺជាវិញ្ញាបនបត្រដែលបានផ្តល់ដើម្បីការពារតក្កកម្ម។ តក្កកម្ម គឺជាគំនិតរបស់តក្កករដែលអាចយកទៅអនុវត្តបាននៅក្នុងដំណោះស្រាយបញ្ហាជាក់លាក់ណាមួយក្នុងវិស័យបច្ចេកវិទ្យា។ តក្កកម្មអាចជាការរកឃើញផលិតផល ឬដំណើរការផលិតកម្ម ឬអាចជាការរកឃើញអ្វីមួយដែលទាក់ទងទៅនឹងផលិតផល ឬដំណើរការផលិតកម្ម។
តក្កកម្មដែលអាចទទួលប្រកាសនីយបត្រតក្កកម្មបានលុះត្រាតែតក្កកម្មនោះមានលក្ខណៈ ថ្មី មានជំហានរកឃើញថ្មីនិងអាចយកទៅអនុវត្តបាននៅក្នុងវិស័យឧស្សាហកម្ម។ តក្កកម្មដែលអាចចាត់ទុកថាថ្មីបាន លុះត្រាតែតក្កកម្មនោះពុំទាន់មានអ្នកណាបានរកឃើញពីមុន។ ការរកឃើញពីមុន គឺតក្កកម្មដែលសាធារណជននៅកន្លែងណាមួយនៅលើពិភពលោកបានដឹងមុនកាលបរិច្ឆេទសុំចុះបញ្ជីសំណុំលិខិតស្នើសុំ ឬកាលបរិច្ឆេទអាទិភាពនៃសំណុំលិខិតស្នើសុំនោះ តាមរយៈការផ្សព្វផ្សាយដោយប្រើរូបភាពជាក់ស្តែង ឬដោយផ្ទាល់មាត់ តាមរយៈការប្រើប្រាស់តក្កកម្មនោះ ឬតាមរយៈមធ្យោបាយផ្សព្វផ្សាយផ្សេងៗទៀត ។
តក្កកម្មត្រូវចាត់ទុកថាមានជំហានរកឃើញថ្មី ប្រសិនបើតក្កកម្មនោះមិនអាចឱ្យបុគ្គលណាដែលមានកម្រិតធម្មតាក្នុងជំនាញយល់ដឹងបាន ។

តក្កកម្មមួយត្រូវចាត់ទុកថាអាចអនុវត្តបាននៅក្នុងវិស័យឧស្សាហកម្ម ប្រសិនបើតក្កកម្មនោះអាចត្រូវផលិត ឬត្រូវប្រើប្រាស់នៅក្នុងប្រភេទណាមួយនៃឧស្សាហកម្មបាន ប៉ុន្តែតក្កកម្មមួយចំនួនមិនត្រូវបានការពារដោយប្រកាសនីយបត្រតក្កកម្មឡើយដូចជា៖
1. ការរកឃើញទ្រឹស្តីវិទ្យាសាស្រ្ត និងវិធីសាស្ត្រគណិតវិទ្យា
2. គម្រោងការ ក្បួន ឬវិធីសាស្រ្តសម្រាប់ធ្វើជំនួញ សម្រាប់ធ្វើសកម្មភាពហ្វឹកហ្វឺនខាងប្រាជ្ញាសុទ្ធសាធ ឬសម្រាប់លេងល្បែងកំសាន្ត
3. វិធីសាស្រ្តសម្រាប់ព្យាបាលមនុស្ស ឬសត្វ ដោយការវះកាត់ ឬដោយការព្យាបាល ក៏ដូចជាវិធីសាស្ត្រវិនិច្ឆ័យរោគដែលបានអនុវត្តលើរាងកាយមនុស្ស ឬសត្វ។ បទប្បញ្ញតិ្តនេះមិនយកមកអនុវត្តចំពោះផលិតផលទាំងឡាយដែលយកមកប្រើប្រាស់ក្នុងវិធីសាស្ត្រខាងលើនេះទេ
4. ផលិតផលឱសថមួយចំនួនដូចមានចែងក្នុងមាត្រា 136 នៃច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូឌែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម
5. រក្ខជាតិ ឬសត្វដែលមិនមែនជាមីក្រូសរីរាង្គ និងដំណើរការកកើតតាមលក្ខណៈជីវសាស្រ្តសំខាន់ៗសម្រាប់ផលិតកម្មរុក្ខជាតិ ឬសត្វ
6. ប្រភេទផ្សេងៗនៃពូជរក្ខជាតិណាមួយ។
ការធ្វើអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជានូវតក្កកម្មដែលបានទទួលប្រកាសនីយបត្រតក្កកម្មរួចហើយដោយបុគ្គលដទៃទៀត ចាំបាច់ត្រូវតែមានការយល់ព្រមពីម្ចាស់ប្រកាសនីយបត្រតក្កកម្មនោះ ។ បន្ថែមពីនេះ ប្រកាសនីយបត្រតក្កកម្ម មានសុពលភាពរយៈពេល 20ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទចុះបញ្ជីនៃការស្នើសុំប្រកាសនីយបត្រតក្កកម្ម ហើយត្រូវបំពេញតាមលក្ខខណ្ឌបង់កម្រៃប្រចាំឆ្នាំឲ្យបានត្រឹមត្រូវ ។
គូសបញ្ជាក់ដែរថា ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូឌែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី28 ខែវិចិ្ឆកា ឆ្នាំ2002 ហើយព្រឹទ្ធសភាបានយល់ស្របតាមទម្រង់ និងគតិនៃច្បាប់នេះកាលពីថ្ងៃទី31 ខែធ្នូ ឆ្នាំ2002 ដែលលោកអ្នកអាចចូលទៅអានសេចក្តីលម្អិតតាមរយៈតំណលីង 062453f3-0790-4ac8-aecf-26d08b160f6a_c786a043-b88d-4f64-9429-60a330efdc5f-kh.pdf (cambodiaip.gov.kh) ។

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជា កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅជាអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម និងសំណល់រឹង ទៅជាថាមពលអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ។ មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានប្រាប់បណ្ដាញសារព័ត៌មាន AMS នៅថ្ងៃទី២ ខែតុលា នេះ ថា លទ្ធភាពកែច្នៃទៅរួច ឬអត់ គឺស្ថិតនៅលើទុនវិនិយោគរបស់ក្រុមហ៊ុនធំណាមួយនឹងចូលខ្លួនមកកែច្នៃ ព្រោះគម្រោងនេះត្រូវចំណាយច្រើន

អាម៉េរិកចំណាយជាង ៥ ពាន់លានដុល្លារជួសជុល និងធ្វើទំនើបកម្មនាវាផ្ទុកយន្តហោះ USS Harry S. Truman
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
សហរដ្ឋអាម៉េរិកគ្រោងចំណាយ ៥,១ ពាន់លានដុល្លារ ដើម្បីជួសជុល ថែទាំ និងធ្វើទំនើបកម្មនាវាផ្ទុកយន្តហោះចម្បាំង USS Harry S. Truman ដើម្បីត្រៀមនាវានេះសម្រាប់បន្តប្រើប្រាស់ក្នុងពាក់កណ្តាលជីវិតបម្រើការងារដែលនៅសល់





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content