ចំណេះដឹងហិរញ្ញវត្ថុ ៖ រៀនចាយ រៀនសន្សំ និងសន្សំដោយឆ្លាតវៃ

ភ្នំពេញ ៖ ជាការពិត ភាពរីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុនាពេលបច្ចុប្បន្ន បានជំរុញឱ្យការចាយវាយកាន់តែមានភាពងាយស្រួលជាងមុន ដែលទាមទារឱ្យបុគ្គលម្នាក់ៗកាន់តែប្រកាន់ខ្ជាប់នូវវិន័យក្នុងការចាយវាយឱ្យបានត្រឹមត្រូវ។

ការចេះចាយ មិនមែនបានន័យថាចេះទូទាត់ ចេះចាយវាយទិញអ្វីដែលខ្លួនចង់បានតាមតែចិត្ត​នោះទេ។ ការចេះចាយវាយ គឺការចេះចាយឱ្យត្រូវខ្ទង់ ឱ្យត្រូវតាមផែនការដែលបានកំណត់ ចេះចាយយ៉ាងណាមិនឱ្យធ្លាក់ខ្លួនចូលក្នុងបំណុលលើសលប់ ​និងចេះចាយឱ្យសល់ចំណែក​សម្រាប់សន្សំ។

បើតាមការលើកឡើងរបស់លោក ទុំ សុភានុ ដែលជាអ្នកមានបទពិសោធន៍សន្សំបានឱ្យដឹងថា មនុស្សភាគច្រើនយល់ច្រឡំថា ការសន្សំ គឺជាការកាត់បន្ថយគុណភាពនៃការរស់នៅ តាមរយៈការចាយវាយតិចតួចជាងមុន ប៉ុន្តែមែនទែនទៅ យើងអាចសន្សំបានដោយនៅតែរក្សាគុណភាពនៃការរស់នៅឱ្យនៅថេរ។

ត្រង់ចំណុចនេះ លោកបានបកស្រាយថា សន្សំដោយមិនឱ្យប៉ះពាល់ដល់គុណភាពនៃ​ការរស់នៅ គឺជាការដកនូវចំណាយមិនចំបាច់ចេញ ហើយដើម្បីអាចដឹងអំពីការចំណាយមិនចាំបាច់ គឺត្រូវដឹងអំពីការចំណាយសរុបក្នុងមួយខែៗ។

សម្រាប់វិធីសាស្ត្រក្នុងការគ្រប់គ្រងហិរញ្ញវត្ថុវិញ លោកបានលើកទឹកចិត្តឱ្យប្រើប្រាស់វិធីសាស្ត្រ ៥០​/៣០/២០ ដោយ៥០% នៃចំណូលសរុបគឺទុកសម្រាប់ចំណាយលើរបស់ចាំបាច់ដូចជាទឹក ភ្លើង ម្ហូបអាហារជាដើម។ ៣០% ទុកសម្រាប់សន្សំ និង២០% ផ្សេងទៀត ទុកសម្រាប់ចំណាយលើខ្លួនឯង ដើម្បីជាការលើកទឹកចិត្ត។

យ៉ាងណាមិញ ចេះចាយ ចេះសន្សំហើយ នៅមិនទាន់គ្រប់គ្រាន់ទេ ចំណុចមួយទៀតដែលបុគ្គលម្នាក់ៗគួរយកចិត្តទុកដាក់ដែរនោះគឺការសន្សំដោយឆ្លាតវៃ។ សន្សំដោយឆ្លាតវៃ គឺរកវិធីសាស្ត្រសន្សំដែលមានសុវត្ថិភាពខ្ពស់ មានកិច្ចការពារត្រឹមត្រូវ និងមានការប្រាក់។​ ក្នុងនោះ ការសន្សំជាមួយធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ គឺជាជម្រើសដ៏ល្អមួយ។

ត្រង់ចំណុចនេះដែរ អ្នកមានបទពិសោធន៍សន្សំខាងលើបានលើកឡើងថា វិធីសាស្ត្រសន្សំដោយការរក្សាទុកប្រាក់ដោយខ្លួនឯង ប្រឈមនឹងហានិភ័យច្រើន ដែលរួមមានទាំងគ្រោះថ្នាក់ជាយថាហេតុ និងបញ្ហាអតិផរណាជាដើម។

លោក ទុំ សុភានុ បានលើកឡើងយ៉ាងដូច្នេះថា៖

«បញ្ហាអតិផរណានេះ ជាបញ្ហាសំខាន់មួយដែលអ្នកសន្សំប្រាក់មិនគួរមើលរំលង…១០ម៉ឺនរៀលនៅថ្ងៃនេះ អាចមានតម្លៃថោកជាងតម្លៃ ១០ម៉ឺនរៀល នៅក្នុងរយៈពេល ១០ ឆ្នាំទៀត ដែលធ្វើឱ្យលុយយើងមិនត្រឹមតែមិនអាចបង្កើនចំណូលទេ ថែមទាំងធ្វើឱ្យធ្លាក់តម្លៃទៅវិញ។»

បន្ថែមពីនេះ លោកក៏បានរំលេចអំពីអត្ថប្រយោជន៍មួយចំនួនដែលបានមកពីការសន្សំផងដែរ។ លោកថា ការមានកញ្ចប់សន្សំនឹងធ្វើឱ្យបុគ្គលម្នាក់មានផ្លូវចិត្ត និងសុខភាពរាង្គកាយល្អ ដោយសារតែរូបគេមិនសូវព្រួយបារម្ភអំពីបញ្ហាលុយកាក់។ ម្យ៉ាង កញ្ចប់សន្សំក៏នឹងអាចជំរុញឱ្យបុគ្គលម្នាក់ៗសម្រេចបាននូវគោលដៅជីវិតរបស់ខ្លួនផងដែរ។ ម្ល៉ោះហើយ សម្រាប់រូបលោកផ្ទាល់ ការសន្សំពិតជាមានសារៈសំខាន់ខ្លាំងណាស់ដែលបុគ្គលគ្រប់គ្នាគួរតែចេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ

Leave a Reply

Your email address will not be published.Required fields are marked *