ទីផ្សារមូលបត្រកម្ពុជាបង្ហាញសមិទ្ធផលធំៗដែលសម្រេចបាននៅឆ្នាំ២០២២

ភ្នំពេញ៖ វិស័យមូលបត្របាន និងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិតាមរយៈការបង្កើននូវប្រសិទ្ធភាពនៃ​ការកៀរគរ និងបែងចែកមូលធនពីភ្នាក់ងារសេដ្ឋកិច្ចដែលមាន សមត្ថភាពហិរញ្ញប្បទានទៅភ្នាក់ងារសេដ្ឋកិច្ចដែលមា​នតម្រូវការ​ហិរញ្ញប្បទាន និងការលើកកម្ពស់ការអភិវឌ្ឍ ប្រកបដោយបរិយាបន្ន និរន្តរភាព និងនវានុវត្តន៍។

បន្ទាប់ពីវិបត្តិនៃជំងឺកូវីដ-១៩ បានបង្ហាញកាន់តែច្បាស់ពីតួនាទីដ៏សំខាន់មិនអាចខ្វះបានរបស់វិស័យមូលបត្រនៅកម្ពុជា ដោយ​ហេតុថាស្របពេលដែលសហគ្រាស អាជីវកម្មនៅកម្ពុជាប្រឈមនឹងបញ្ហានៃការកៀរគរមូលនិធិដើម្បីពង្រីកអាជីវកម្មទីផ្សារមូលបត្រ​គឺជាប្រភពទុនដ៏សំខាន់មួយដោយមិនចាំបាច់ត្រូវតែមានវត្ថុបញ្ចាំនោះទេ។ 

សម្រាប់ទីផ្សារមូលបត្រកម្ពុជា (ន.ម.ក) ដោយរាប់បញ្ចូលទាំងការបោះផ្សាយសញ្ញាបណ្ណបៃតងដែលស្របតាមស្ដង់ដាអាស៊ាន ការជួញដូរ នៅក្នុងទីផ្សារមូលបត្រ ការដាក់ចេញនូវក្របខណ្ឌគោលនយោបាយ និងបទប្បញ្ញត្តិថ្មីៗ និង ន.ម.ក. ក៏ជាប្រធានប្តូរវេននៃវេទិកា ទីផ្សារមូលធនអាស៊ាន ដែលមានសមាជិកជានិយ័តករមូលបត្រនៃប្រទេសអាស៊ានទាំងអស់ ហើយដែលក្នុងនាមជាប្រធាន ន.ម.ក.ក៏សម្រេចបាននូវសមិទ្ធផលជាច្រើនសម្រាប់វេទិកានេះ ហើយដែលផ្ដល់ផលប្រយោជន៍ដល់សមាជិកទាំងអស់។

ឯកឧត្តម ស៊ូ សុជាតិ  ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃនិយ័តករកម្ពុជាបានថ្លែងនៅរបាយការណ៍សមិទ្ធផលឆ្នាំ២០២២ថា​ក្នុងឆ្នាំ២០២២ និយ័តករមូលប័ត្រកម្ពុជា(ន.ម.ក.) បានផ្តល់ការអនុញ្ញាតដល់ក្រុមហ៊ុនចំនួន ៣ ដើម្បីបោះផ្សាយលក់មូលបត្រ និងចុះបញ្ជីលក់មូលបត្រនៅផ្សារមូលបត្រកម្ពុជា ដែលក្នុងនោះក្រុមហ៊ុនចំនួន ១ បានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិនៅទីផ្សារកំណើន និងក្រុមហ៊ុនចំនួន ២ បានបោះផ្សាយលក់សញ្ញាបណ្ណ ដែលក្នុងនោះក្រុមហ៊ុនចំនួន ១ បានបោះផ្សាយលក់សញ្ញាបណ្ណបៃតង ស្របតាមស្តង់ដាសញ្ញាបណ្ណបៃតងអាស៊ាន ហើយដែលព័ត៌មានអំពីសញ្ញាបណ្ណបៃតងនេះ ក៏ត្រូវបានដាក់បញ្ចូលនៅក្នុងគេហទំព័ររបស់វេទិកាទីផ្សារមូលធនអាស៊ានផងដែរ។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ន.ម.ក. បានផ្ដល់ការអនុញ្ញាតដល់ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រចំនួន ១៨ ក្រុមហ៊ុន ដែលក្នុងនោះក្រុមហ៊ុនចំនួន ៩ បានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ ( ក្រុមហ៊ុនចំនួន ៧.បានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ​នៅទីផ្សារគោល និងក្រុមហ៊ុនចំនួន ២ បានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិនៅទីផ្សារ កំណើន) និងក្រុមហ៊ុនចំនួន ៩បានបោះផ្សាយ​លក់មូលបត្របំណុល ដែលក្រុមហ៊ុនទាំង ១៨ នេះបានប្រមូលសាច់ប្រាក់សរុប ចំនួន ១.២៦៦, ៣០៣ ប៊ីលានរៀល (ប្រមាណជា ៣១៦,៥៧ លានដុល្លារអាមេរិក) និងមានមូលធនូបនីយកម្មទីផ្សារធៀបនឹង ផលិតផលក្នុងស្រុកសរុបចំនួន ៦,៧៦%។ 

ទន្ទឹមនឹងនេះ គិតត្រឹមឆ្នាំ២០២២ នេះផងដែរ ន.ម.ក. បានផ្ដល់អាជ្ញាបណ្ណដល់ ក្រុមហ៊ុនធ្វើអាជីវកម្មមូលបត្រចំនួន ១៩ ក្រុមហ៊ុន ក្រុមហ៊ុនធ្វើអាជីវកម្មឧបករណ៍និស្សន្ទុះចំនួន ២៧ ក្រុមហ៊ុន និងក្រុមហ៊ុនធ្វើ អាជីវកម្មគម្រោងវិនិយោគរួមចំនួន ២៩ ក្រុមហ៊ុនបានផ្ដល់​ការអនុញ្ញាត ការទទួលស្គាល់ដល់ក្រុមហ៊ុនផ្តល់សេវាក្នុងវិស័យ មូលបត្រចំនួន ២៧. ក្រុមហ៊ុនបានផ្ដល់លេខអត្តសញ្ញាណវិនិយោគិន​ចំនួន ៣៥.៩៦៨ និងបានផ្តល់ការបណ្ដុះបណ្ដាលដល់ សាធារណជន វិនិយោគិនសក្តានុពល ក្រុមហ៊ុនបោះផ្សាយក្រុមហ៊ុនបោះផ្សាយ​សក្តានុពលសរុបចំនួន ១៥.៦៥២ នាក់។ ដើម្បីពង្រឹងនូវសណ្តាប់ធ្នាប់ ទំនុកចិត្ត និងវិជ្ជាជីវះជំនាញក្នុងទីផ្សារ ន.ម.ក.បានរៀបចំវគ្គ​បណ្តុះបណ្តាលនិងការប្រឡង និងកម្មវិធីអប់រំ វិជ្ជាជីវៈបន្តក្នុងវិស័យមូលបត្រចំនួន ២៣ លើក ដែលមានអ្នកចូលរួមសរុបចំនួន ២.១៨៩ នាក់។

ព្រមជាមួយនឹងសមិទ្ធផលទាំងនេះ ក្នុងនាមជាប្រធានវេទិកាទីផ្សារមូលធនអាស៊ានឆ្នាំ២០២២ ន.ម.ក. បានកំណត់បេសកកម្មអាទិភាព​ចំនួន៣ រួមមាន ការងើបឡើងវិញ បរិយាបន្ន និងភាពធន់ ដើម្បីសម្រេចនូវផែនការសកម្មភាពវេទិកាទីផ្សារ មូលធនអាស៊ានឆ្នាំ​២០២១-២០២៥ និងផែនទីបង្ហាញផ្លូវសម្រាប់ទីផ្សារមូលធននិរន្តរភាពអាស៊ាន។ ក្រោមកិច្ចខិតខំ ប្រឹងប្រែងក្នុងភាពជាប្រធាន ន.ម.ក. បានសម្រេចនូវសមិទ្ធផលសំខាន់ៗ ដោយបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ៖ ស្តង់ដាសញ្ញាបណ្ណ ផ្សារភ្ជាប់និរន្តរភាពអាស៊ាន ស្តង់ដាមូលនិធិទំនួលខុសត្រូវនិងនិរន្តរភាពអាស៊ាន ឃ្លាំងឌីជីថលនៃគម្រោងវិនិយោគរួមអាស៊ាននិង៤កញ្ចប់ក្របខណ្ឌបទប្បញ្ញត្តិសម្រាប់​សញ្ញាបណ្ណគោលដៅនិរន្តរភាពនៅក្នុងអាស៊ាន ព្រមទាំងការរៀបចំនូវសន្និសីទអន្តរជាតិដែលមានអ្នកចូលរួមដោយ​ផ្ទាល់ និងតាមអនឡាញមកពីតំបន់ផ្សេងៗទូទាំងសាកលលោក។

លោក ស៊ូ សុជាតិ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួម នៅក្នុងការជំរុញការអភិវឌ្ឍ វិស័យមូលបត្រនៅកម្ពុជា និងសូមអំពាវនាវដល់ស្ថាប័ន និងតួអង្គពាក់ព័ន្ធទាំងអស់បន្តចូលរួមក្នុងកិច្ចអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជាដែលជាគុណប្រយោជន៍​ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជារួម។ របាយការណ៍សមិទ្ធផលនេះ គឺជារបាយការណ៍បង្ហាញនូវសមិទ្ធផលធំៗដែល ន.ម.ក. សម្រេចបានជារួម ស្របតាមទិសដៅការងារដែល ន.ម.ក. បានដាក់ចេញដើម្បីអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជាព្រមទាំងសេដ្ឋកិច្ចជាតិរបស់​យើង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ