កម្ពុជា ​​ត្រូ​វបានជ្រើសរើស​ធ្វើជាម្ចាស់ផ្ទះ​​​សម្រាប់កម្មវិធីផ្ដល់​ពានរង្វាន់ជូន​​សហគ្រិន​ឆ្នើម​ដែល​ជួយកិច្ច​ការ​សង្គម​ប្រចាំឆ្នាំ​២០២៤

ភ្នំពេញ ៖​  ពាន​រង្វាន់អាស៊ាន ​សម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ដែល​បានជួយ​កិច្ច​ការ​សង្គម​ប្រចាំឆ្នាំ២០២៤ ​ត្រូវ​បានរៀបចំឡើង​នៅរាជធានីភ្នំពេញ​ ប្រទេស​កម្ពុជា កាលពីរាត្រីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២៤​ ដោយ​សហ​គ្រិន​ចំ​នួន៧៥រូបមកពី​១៩​ប្រទេស ត្រូវ​បានជ្រើសរើស​សម្រាប់​ការផ្ដល់ជូន​ពានរង្វាន់​កម្រិតអាស៊ាន​មួយនេះ ។

នៅក្នុងឱកាស​នៃពិធីប្រគល់​ពានរង្វាន់​នេះដែរ លោក​បណ្ឌិត​ គង់ វិចិត្រា​ ស្ថាបនិក​អង្គការ​ KPF និងជាអនុ​ប្រធាន​ក្លិប​​Global Entrepreneur 1% Club ( កិច្ចការ​ងារ​សង្គម​ ) បានមានប្រសាសន៍ថា ព្រឹត្តិការ​ណ៍​ដ៏អស្ចារ្យនេះ បាន​បង្ហាញ​ពីកា​រ​ប្ដេជ្ញា​ចិត្ត​ក្នុង​ចក្ខុវិស័យ​របស់​​សមាគម​ ដែលមិន​គិត​ត្រឹម​តែ​រក​ប្រាក់​ចំណេញ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ផ្ដល់​​ត្រលប់មកវិញ​ដល់​សង្គម​ផងដែរ ។

លោក​បន្តថា ៖

«ការទទួល​ខុសត្រូវ​សង្គម មិនគ្រាន់តែ​ជាកា​រផ្ដល់​ត្រលប់មកវិញទេ វាគឺជា​ការ​កសាង​​អនាគត​​ប្រកបដោយ​ចីរភាព​សម្រាប់មនុស្ស​គ្រប់រូប ។ ក្នុងនាម​ខ្ញុំជាអ្នក​ទទួល​ខុសត្រូវ​លើ​​សង្គម​មួយ​រូប ខ្ញុំសូមអំពាវនាវ​ដល់ម្ចាស់អាជីវកម្ម និង​សហគ្រិន​ជាច្រើន​ផ្សេងទៀត បន្ត​គាំទ្រ​​ជួយដល់សង្គម​ ដោយសារវា​មាន​សារសំខាន់​ណាស់​សម្រាប់កិច្ច​អភិវឌ្ឍ​ប្រទេស»។​

លោក ​ហ៊ាង វុទ្ធា​ ប្រធានក្លិប​ Global Entrepreneur 1% Club បានមានប្រសាសន៍ឱ្យដឹងដែរថា ពានរង្វាន់​​អាស៊ានសម្រាប់​អាជីវកម្ម​ និងធុរកិច្ច​ឆ្នើម ដែលបានជួយ​កិច្ច​ការ​សង្គម​ប្រចាំឆ្នាំ២០២៤នេះ បាន​ឆ្លុះបញ្ចាំង​យ៉ាងជ្រាល​ជ្រៅ​ជាមួ​យនឹង​ទំនួល​ខុស​ត្រូវ​សង្គម​ ជាពិសេសកិច្ច​ការជួយ​សង្គម ។

លោកបានបញ្ជាក់ថា ៖

«វា​មិន​ត្រឹមតែលើក​កម្ពស់​​ដំណើរការ​អាជីវកម្ម​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែម​ទាំង​​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់មនុស្សជុំវិញខ្លួនយើង​ផងដែរ ។ តាមរយៈកម្មវិធីដ៏អស្ចារ្យមួយនេះ ក៏បានឆ្លុះបញ្ចាំ​ងពីជំហាន​សំខាន់ៗដែលយើង​ធ្វើ​ក្នុងនាមយើងជា​ផ្នែក​មួយ​លើកា​រជំរុញកិច្ចអភិ​វឌ្ឍ​​​ប្រកបដោយ​ចីរភាព​ លើ​កកម្ពស់ជីវិត និង​រួម​ចំណែកដល់សុខុមាលភាព​នៃសង្គម​ក្នុងតំបន់អាស៊ានទាំង​មូល» ។​

លោក​បន្តថា កម្មវិធី​ពាន​រង្វាន់​នេះ ត្រូវ​បានរៀបចំឡើងអស់​រយៈ​ពេល​៨០​ថ្ងៃ​ដែល​មានអ្នកចូលរួម​ដាក់ពាក្យ​ចំនួន ៣ ៧៦០​នាក់ មកពី​បណ្ដា​ប្រទេស​ចំនួន ៣៩​​ប្រទេស ​។ ក្នុងនោះ​​គ​ណៈ​កម្មាធិការ​បានជ្រើសរើស​​អ្នកមាន​សក្ដានុពល​ចំនួន ៤៨០​នាក់​ ហើយឈានទៅដល់​វាយតម្លៃជាផ្លូវការ​ចំនួន  ២៨០​នាក់ មកពី ៣០​ប្រទេស ។​ ជាចុងក្រោយ​ គណៈកម្មាធិការបាន​ស​ម្រេ​ចជ្រើសរើស​យកម្ចាស់ជ័យលាភីសរុប​ចំនួន​ ៧៥រូប​មកពី​ប្រទេស​ចំនួន​១៩​​ ដើម្បី​ផ្ដល់ជូន​ពានរង្វាន់​ ។

គួរ​បញ្ជាក់ថា នៅក្នុង​កម្មវិធីប្រគល់ពានរង្វាន់នេះដែរ ក៏មានកា​រចូលរួម​ពី​តំណាង​ក្រសួង​ស្ថាប័នសំខាន់​ៗមួ​យ​ចំនួន​រួមមាន ​តំណាង​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវា​នុវត្តន៍ តំណាង​មកពី​ក្រ​សួង​ពាណិជ្ជកម្ម​ ប្រធាន​សភាពាណិជ្ជកម្ម​សិង្ហបុរី​ប្រចាំប្រទេស​កម្ពុជា និងប្រធានសមាគម​វិនិយោគកម្ពុជា​-សិង្ហបុរីជាដើម ។

សម្រាប់កម្មវិធី​ពានរង្វាន់​អាស៊ាន សម្រាប់អាជីវកម្ម និងធុរកិច្ច​ដែលជួយកិច្ចការ​សង្គម​ ត្រូវបានបែ​ង​ចែក​ទៅ​ជា​ពាន​រង្វាន់មាន​៥​ប្រភេទ ដែលក្នុងនោះ​ ពានរង្វាន់​អាស៊ាន​សម្រាប់​ថ្នាក់ពាន​សហគមន៍ និងធុរកិច្ច​ដែលជួយកិច្ចការ​សង្គម​ចំនួន១០រូប ពានរង្វាន់អាស៊ាន​សម្រាប់ថ្នាក់ពាន​សិល្បករ/សិល្បការិនី​និងធុរកិច្ច​ដែលជួយកិច្ចការ​សង្គម​ចំនួន៣រូប ពាន​រង្វាន់​អាស៊ាន​សម្រាប់អាជីវកម្ម និងធុរកិច្ច​ដែលជួយកិច្ចការ​សង្គម​ចំនួន១២​រូប ពានរង្វាន់​អាស៊ាន​ស​ម្រាប់​ពាន​សហគ្រិន​និងធុរកិច្ច​ដែលជួយកិច្ចការ​សង្គម​ចំនួន៣៤រូប និង​ពាន​រង្វាន់អាស៊ាន​សម្រាប់ថ្នាក់​ដឹកនាំនិងធុរកិច្ច​ដែល​ជួយ​ការសង្គម​មានចំនួន១៣រូប ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ