ការបំពាក់ឧបករណ៍តាមដានវ័យឆ្លាត VMS លើទូកនេសាទ ជួយការពារធនធានជលផល និងធានាសុវត្ថិភាពប្រជានេសាទ

ខេត្ត​ព្រះ​សីហ​នុ​ ៖ «ប្រសិនបើយើងមិនមានប្រព័ន្ធគ្រប់គ្រងច្បាស់លាស់នោះទេ ធនធានជលផលរបស់យើងនឹងទទួលរងផលប៉ះពាល់ពីការនេសាទជ្រុល ឬលើស ដែលអាចធ្វើឱ្យជីវភាពរបស់អ្នកនេសាទជួបបញ្ហាប្រឈម»។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

នៅក្នុងកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាបន្ន (ផ្នែកនេសាទ)ការពង្រឹងលើការងារគ្រប់គ្រងជលផលសមុទ្រ និងតំបន់ឆ្នេរដោយប្រើប្រាស់ប្រព័ន្ធឌីជីថលដើម្បីតាមដាន ត្រួតពិនិត្យ គ្រប់គ្រង និងឃ្លាំមើល កាលពីពេលថ្មីៗនេះនៅខេត្តព្រះសីហនុ ឯកឧត្តម ប្រាក់ ដាវីដ បានមានប្រសាសន៍ថា ៖

«តាមរយៈជំនួយថវិកាពីសហភាពអឺរ៉ុប ពួកគាត់ចង់ដឹងថាតើត្រី និងផលនេសាទរបស់យើង​ដែលចេញពីសមុទ្រទៅដល់ទីផ្សារអឺរ៉ុប គឺមានប្រភពមកពីណា តើការនេសាទស្របច្បាប់ ឬយ៉ាងណា? ដូចនេះ ការងារដែលយើងបាន និងកំពុងធ្វើនានេះគឺឆ្លើយតបតែមួយគត់ ធ្វើយ៉ាងណាឱ្យបានដឹងថា ផលនេសាទចេញទៅទីណា ស្របច្បាប់ត្រឹមត្រូវ ហើយទៅដល់ទៅទីផ្សារណាខ្លះ ។ ការធ្វើទំនើបកម្មប្រព័ន្ធតាមដានទូកនេសាទ (VMS) គឺជាកិច្ចការសំខាន់សម្រាប់ការគ្រប់គ្រង ធនធានជលផលសមុទ្រ និងតំបន់ឆ្នេរ»។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ៖

«កាលពីមុន ពេលទូកនេសាទចេញពីកំពង់ផែ គឺយើងមិនអាចដឹងថាទូកនេសាទនោះទៅដល់ណា និងធ្វើសកម្មភាពនេសាទនៅកន្លែងណាទេ។ ប៉ុន្តែពេលនេះ តាមរយៈប្រព័ន្ធតាមដានទូកនេសាទ គឺយើងអាចទទួលព័ត៌មានទាន់ពេលវេលាអំពីទីតាំង ល្បឿន និងទិសដៅរបស់ទូកនេសាទ ដែលអាចជួយឲ្យយើងគ្រប់គ្រង ត្រួតពិនិត្យការនេសាទកាន់តែមាន ប្រសិទ្ធភាព»។

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា៖ ប្រព័ន្ធតាមដានទូកនេសាទនេះ វាមិនមែនប្រើប្រាស់សម្រាប់តែការគ្រប់គ្រងត្រួតពិនិត្យការនេសាទប៉ុណ្ណោះទេ ប៉ុន្តែវាមានតួនាទីសំខាន់ណាស់សម្រាប់ជួយការពារសុវត្ថិភាពប្រជានេសាទ។ ប្រព័ន្ធនេះ អនុញ្ញាតឲ្យប្រាស្រ័យទាក់ទងគ្នាបាន ហើយអាជ្ញាធរអាចជូនដំណឹងទាន់ពេលវេលាដល់អ្នកនេសាទក្នុងករណីមានហានិភ័យ ឬគ្រោះថ្នាក់ ធានាថា ការជួយសង្គ្រោះអាចធ្វើឡើងបានទាន់ពេលវេលា ឬក៏ជូនដំណឹងដល់បងប្អូនប្រជានេសាទថាគាត់បានចូលខិតទៅដល់តំបន់អភិរក្ស តំបន់ហាមឃាត់ការធ្វើនេសាទ តំបន់ព្រំដែនជាដើម។ល។

លោក ស្រ៊ុ​ន លឹ​ម​សុង អនុប្រធាន​រដ្ឋបាល​ជន​ផលបានឱ្យ​ដឹង​ថា ​៖

«​ប្រព័ន្ធ VMS ​បង្កើត​ទិន្នន័យ​ដែល​បង្ហាញពី​សកម្មភាព​នេសាទ​នៅ​ក្នុង​តំបន់​ជាក់លាក់​ណាមួយ ហើយ​ព័ត៌មាន​នេះ​អាច​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​គ្រប់គ្រង​ជលផល តាម​លក្ខណៈ​បច្ចេកទេស​ប្រសើរ​ជាង​មុន ដោយ​សមត្ថភាព​នេសាទ អាច​ត្រូវ​បាន​គ្រប់គ្រង​ឱ្យ​សម​ស្របទៅ​នឹង​បរិមាណ​ផល​ស្តុកក្នុង​ធម្មជាតិ​ ក្នុង​តំបន់​នីមួយ​ៗ។ ឧបករណ៍អាចបញ្ជាក់​ឱ្យដឹងថា​ នាវា​នេសាទនៅ​ចំណុច​ណាក្នុង​ករណី​មាន​គ្រោះថ្នាក់​ណាមួយ និង​ជួយ​បង្កើន​ឱកាស​ក្នុង​ការ​ស្វែងរក​នាវា​ទាំងនោះបាន​លឿន​ទាន់​ពេលវេលា»​ ។

បន្ថែមលើប្រព័ន្ធតាមដានទូកនេសាទ ក៏មានប្រព័ន្ធផ្សេងៗទៀត រួមមានប្រព័ន្ធគ្រប់គ្រងព័ត៌មាននេសាទ ប្រព័ន្ធចុះល្បាតដោយប្រើប្រាស់កម្មវិធីស្មាត(SMART) និងប្រព័ន្ធស្ថិតិ FishStat សម្រាប់ការរាយការ​ណ៍ និងការវិភាគអំពីផលនេសាទ។ ប្រព័ន្ធទាំងនេះ ជួយដល់ការសម្រេចចិត្ត ដោយផ្អែកលើមូលដ្ឋានទិន្ន័យ និងវិទ្យាសាស្ត្រក្នុងការគ្រប់គ្រង និងអភិរក្សធនធានជលផលដើម្បី ធានាបាននិរន្តរភាពផលនេសាទសម្រាប់ជំនាន់យើងក៏ដូចជាកូនចៅជំនាន់ក្រោយ។

លោក Koen Everaert  លេខាទី១ និងជាអនុប្រធានកិច្ចសហប្រតិបត្តិការសហភាពអឺរ៉ុប បានបញ្ជាក់ថា កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាបន្ន (ហៅកាត់ថាកម្មវិធី CAPFISH) មានផ្នែកនេសាទ និងផ្នែកវារីវប្បកម្ម។ សម្រាប់ផ្នែកវារីវប្បកម្ម គឺអនុវត្តក្នុង១០ខេត្ត គោលដៅ ហើយអនុវត្តដោយរដ្ឋបាលជលផល និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង។ នាថ្ងៃនេះ ក្រុមការងារបានឈានមកដល់ដំណាក់កាលដ៏សំខាន់មួយទៀត គឺការប្រគល់ជូនមន្ទីរពិសោធន៍ចល័តផ្នែកសុខភាព វារីសត្វ ដល់រដ្ឋបាលជលផល ដែលជាការចូលរួមក្នុងការពង្រឹងសមត្ថភាពជាតិក្នុងកិច្ចការពារ និង គ្រប់គ្រងជំងឺវារីសត្វ និងគាំទ្រការអភិវឌ្ឍន៍វារីវប្បកម្មនៅកម្ពុជា។

លោកស្រី រេ​បេ​កា ប៊ែ​ល តំណាង​អង្គការ FAO ប្រចាំ​នៅ​កម្ពុជា បាន​បន្ថែម​ថា​ ៖

«​ការងារ​យើង​គឺ​គ្រប់គ្រង​ទៅ​លើ​ចំនួន​អ្នកនេសាទ សកម្មភាព​នេសាទ ធ្វើ​យ៉ាងណា​ធានា​បាន​នូវ​ធនធាន​របស់​យើង​មាន​និរន្ត​ភាព​ ។ ​ពាក់ព័ន្ធ​នឹង VMS គឺជា​ការ​រួមចំណែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​គ្រប់គ្រង​និង​ជួយ​ដល់​ការងារ​របស់​ក្រសួងនិង​ជួយ​ដល់​ធនធាន​មានការ​ប្រសើរ​ឡើង​វិញនិង​ពាក់ព័ន្ធ​ជីវភាព​ប្រជាជន និង​ពិសេស​គឺ​សុវត្ថិភាព​ប្រជា​នេសាទ​លើ​ផ្ទៃសមុទ្រ​ ។ នៅ​ពេល​ដែល​សកម្មភាព​នេសាទ​ប្រសើរ​ឡើង ប្រជា​នេសាទ​ក៏​នឹង​អាច​មាន​ប្រាក់​ចំណូល​ប្រសើរ​ឡើង​ដែរ »​។



ឯកឧត្តម នៃ គង់ អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍ថា៖ រដ្ឋបាលខេត្ត គាំទ្រចំពោះការប្រើឧបករណ៍តាមដានទូកនេសាទដែលរួមមានឧបករណ៍តាមដាន និងរាយការណ៍តាមលំហ (SMART), ឧបករណ៍ Kobo Toolbox ដែលជាកម្មវិធីប្រភពបើកចំហ ប្រើសម្រាប់ការតាមដានផលចាប់ និងការគ្រប់គ្រងទិន្នន័យខ្សែចង្វាក់ តម្លៃជលផល និងប្រព័ន្ធគ្រប់គ្រងនាវា (VMS) ដែលជាប្រព័ន្ធគ្រប់គ្រងតាមផ្កាយរណប និងផ្តល់ ទិន្នន័យទីតាំងនាវាល្បឿន និងទិសដៅ ពេលវេលាជាក់ស្តែង មានសារៈសំខាន់សម្រាប់ការគ្រប់គ្រងការ នេសាទ និងពង្រីកការគ្រប់គ្រងលើសពីដែនទឹកជាតិ ដែលអាចបំពេញបន្ថែមជួយដល់ការបង្កើត គោលការណ៍ណែនាំស្តង់ដាប្រតិបត្តិការ (SOPs) និងជួយសម្រួលដល់ការកសាងផែនការរួម អភិវឌ្ឍសមត្ថភាពបុគ្គលិក ប្រតិបត្តិការ ត្រួតពិនិត្យ វិភាគ រាយការណ៍ តម្លាភាព ប្រសិទ្ធភាព និងចីរភាពភាព ក្នុងការគ្រប់គ្រងធនធានជលផល។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា៖ កម្មវិធី CAPFISH ជាផ្នែកមួយដ៏សំខាន់ក្នុងចំណោមគម្រោងនានា ដើម្បីធានាការគ្រប់គ្រងធនធានជលផល ការអភិរក្ស ជីវៈចម្រុះ ព្រៃកោងកាង ស្មៅសមុទ្រ ផ្កាថ្ម ការបង្កើនភាព បៃតង ការបន្សំនឹងការប្រែប្រួលអាកាសធាតុ និងកិច្ចការជាច្រើនទៀតដែលធានាដល់ការងារគ្រប់គ្រងជលផល៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

Leave a Reply

Your email address will not be published.Required fields are marked *