ក្រសួងរៀបចំដែនដី​ នឹង​រៀបចំ​កែលម្អសួនច្បារ​ និ​ងអគារ​ចាស់ៗ​ក្នុង​រាជធានីភ្នំពេញ ឱ្យ​មាន​សោភ័ណ្ឌភា​ព​ឡើងវិញ

ភ្នំពេញ ៖ កន្លងមករាជរដ្ឋាភិបាល​ អាជ្ញាធរ​ថ្នាក់​ជាតិ​ និង​ក្រោមជាតិ បាន​រៀបចំសួន​ច្បារ​នានា​នៅក្នុង​រាជធានីភ្នំពេញ និងអគារ​ចាស់ៗ​ដែល​បន្សល់ទុក​តាំងពីសម័យ​មុនឱ្យ​មាន​សោ​ភ័​ណ្ឌ​ភាពស្រស់​ស្អាត ​និងទាក់ទាញឡើងវិញ ហើ​យ​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជា​សេនាធិការ​មួយ​របស់​រាជរដ្ឋាភិបាល​​នឹង​បន្តរៀបចំសួន​ច្បារ អគារ​ចាស់ៗដែល​មាននៅក្នុងរាជធានីភ្នំពេញឱ្យមានសោភ័ណ្ឌភាព​ និងធ្វើឱ្យក្រុ​ងភ្នំពេញកាន់តែស្រស់ស្អាត កាន់តែទាក់ទាញភ្ញៀវទេសចរជាតិ​​ និងអន្តរជាតិ ។​

ថ្លែង​នៅក្នុងពិធីប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​​ស្នាដៃរចនាសហគមន៍ ក្រោមប្រធាន​បទ ភូមិ​១​ សហគមន៍១​ កាលពី​ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម​ ហង្ស សុត​សំភារ អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង​ជា​អគ្គលេខាធិការ​គណៈ​ស្ថាបត្យករ​កម្ពុជា បា​ន​មាន​ប្រសា​ស​ន៍​ថា​ នៅក្នុង​រាជធានីភ្នំពេញ មានសួនច្បារ​ និ​ងអគារ​ចាស់ៗជាច្រើនត្រូវ​បាន​រៀប​ចំកែលម្អរួចហើយ ហើយ​ក៏​បានឃើញថាសួន​ច្បារ និងអគារ​ចាស់ៗ​ដែលបានកែលម្អទាំង​នោះ បានទាក់ទាញមនុស្ស​ ទាក់ទាញ​ភ្ញៀវ​ទេស​ច​រ​​ជាច្រើនផងដែរ ។​

ឯកឧត្តម​បន្តថា ៖

ដើម្បី​ទាក់ទាញភ្ញៀវទេសចរ​ជាតិ និងអន្តរជាតិ​​កាន់តែច្រើនថែមទៀត​នោះ ក្រសួង​រៀប​ចំ​ដែន​ដី នគរូបនីយកម្ម​ និងសំណង់ បានដាក់ផែនកា​ររៀបចំកែលម្អទីក្រុង កែ​លម្អ​សួន​ច្បារ​ដែលមាន​ស្រាប់ កែលម្អ​អគារ​ចាស់ៗ​ដែល​បាន​បន្សល់ទុកតាំងពីសម័យមុន​ៗ​ ដើម្បីឱ្យ​ទីក្រុង​ភ្នំពេញ កាន់តែមានសម្រស់​ស្រស់​​ស្អាត និ​ង​ប្រើជា​ប្រយោជន៍​ដល់​សាធា​រ​ណ​ជន ។​  

ឯកឧត្តម​បានមានប្រសាសន៍​បន្តទៀតថា​ ៖

«បច្ចុប្បន្ន​នេះ ​មានសួនច្បារ​ និងអគារ​ចាស់ៗ​មួយចំនួន​ ដូចជា ​សួន​ច្បារ​ផ្សារចាស់, អគារ​បណ្ណាល័យ​ជាតិ​ជាដើម​ និងមា​ន​អគារ សួន​ច្បារ​ជាច្រើនទៀត ដែល​ត្រូវការកែលម្អ​ឡើងវិញ ។​ សួនច្បារ​ផ្សារចាស់ នៅពេលអនាគត​នឹង​ត្រូវ​កែលម្អ​ឱ្យក្លាយជាសួន​ច្បារ​ដែលទាក់ទាញ ពីព្រោះតំបន់នេះ​​នឹង​ក្លាយជា​តំបន់គល់​ស្ពាន​តភ្ជាប់ទៅកាន់​ក្រុង​អរិយក្សត្រ​ខេត្ត​កណ្ដាល​ ។ ហើយតំបន់​គល់ស្ពាន​ត្រើយ​ខាង​អរិយក្សត្រ​ ក៏នឹង​ត្រូវអភិវឌ្ឍ​ដើម្បីទាក់ទាញ​ប្រជាជន​ ទេសចរ​នៅ​តំបន់នោះដែរ​»។

ឯកឧត្តម ​សាយ សំអាល់​ ឧប​នាយករដ្ឋមន្ត្រី​ និងជារដ្ឋ​មន្ត្រី​ក្រសួង​រៀបចំដែន​ដី  នគរូប​នីយកម្ម​ និងសំណង់ ធ្លាប់​បានលើកឡើងកាលពីពេលកន្លងមក​ថា ផែនការ​ និង​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​ គឺ​ចង់ឱ្យប្រជាពលរដ្ឋ​រស់​នៅ​ប្រកបដោយសុខុដុមរមនា​ រស់​នៅប្រកប​ដោយសុខភាព​ ហើយដើម្បីឱ្យ​ពលរដ្ឋ​មានសុខភាព​ល្អ ត្រូវ​រៀបចំទីក្រុង​ ធ្វើឱ្យយ៉ាងណា​ឱ្យ​ពលរដ្ឋ​បញ្ចេញសកម្មភាពបានច្រើន ដូចជា​មាន​សួនច្បារសម្រាប់ពលរដ្ឋ​ហាត់ប្រាណ មានផ្លូវ​សម្រាប់ពលរដ្ឋ​ដើរ មិនថាទៅផ្សារ​ ទៅសាលា​រៀន ឬទៅកន្លែងធ្វើការ និងមាន​ផ្លូវ​សម្រាប់​អ្នកជិះកង់ជាដើម ។

សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២៤​ សម្ដេ​ចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ក៏បានលើកឡើង​ពីគម្រោងបង្កើតផ្លូវជិះកង់នៅតំបន់​ឆ្នេរ​ តភ្ជាប់ពីខេត្តកែប ទៅកាន់​ខេត្តកោះកុង ដោយឆ្លងកាត់​ខេត្តកំពត និងបន្តរហូតដល់ខេត្តព្រះសីហនុ ។ តាមរយៈគម្រោងមួយនេះ ក្រៅពីលើកកម្ពស់សោភ័ណ្ឌភាព ​នឹងអាច​ទាក់ទាញ​ទេសចរ​ទាំង​ក្នុងស្រុក​ និងក្រៅស្រុក​មក​លេង​កម្សាន្ត​នៅកម្ពុជាបាន​កាន់តែច្រើនថែមទៀត​ ជាពិសេស​នៅតំបន់​ឆ្នេរ​តែម្ដង ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ