សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រៀបចំកម្មវិធីបរិច្ចាគឈាមសង្គ្រោះជីវិត

ភ្នំពេញ ៖ សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមកម្ពុជា រៀបចំកម្មវិធីបរិច្ចាគឈាមកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ នៅវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគាររាជធានីភ្នំពេញ។

ព្រឹត្តិការណ៍នេះ មានគោលបំណងចូលរួមចំណែកបំពេញតម្រូវការផ្គត់ផ្គង់ឈាមនៅតាមមន្ទីរពេទ្យនៃប្រទេសកម្ពុជា លើកកម្ពស់វប្បធម៌នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្តនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងសាធារណជនផងដែរ។

កម្មវិធីបរិច្ចាគឈាមនេះទទួលបានការចូលរួមស្ម័គ្រចិត្តយ៉ាងច្រើនកុះករពីសំណាក់ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា ថ្នាក់ដឹកនាំគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ និងមន្ត្រីធនាគារជាតិនៃកម្ពុជា បុគ្គលិកគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ប្រមាណជា ៥០០ នាក់។ សប្បុរសជនទាំងអស់បានបង្ហាញពីការយកចិត្តទុកដាក់របស់ពួកគេក្នុងការជួយសង្គ្រោះជីវិត។ ឈាមដែលបានបរិច្ចាគនឹងត្រូវប្រើប្រាស់ដើម្បីជួយអ្នកជំងឺដែលត្រូវការជំនួយ ដូចជាជនរងគ្រោះដោយគ្រោះថ្នាក់ ស្ត្រីដែលជួបប្រទះបញ្ហាសម្រាលកូន និងអ្នកជំងឺដែលទទួលការវះកាត់ត្រូវការឈាម។

លោក Ong Ming Teck សមាជិកក្រុមប្រឹក្សាភិបាលសមាគមធនាគារនៅកម្ពុជា បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីបរិច្ចាគឈាមនេះ។

លោកបន្តថា៖

«សមាគមធនាគារនៅកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញវិស័យធនាគារប្រកប​ដោយភាពរឹងមាំ និងបរិយាបន្ន។ វិស័យធនាគារ និងហិរញ្ញវត្ថុ គឺកសាងឡើងតាមរយៈការបង្កើនទំនុកចិត្តពីសាធារណជន ផ្អែកលើការប្រតិបត្តិអាជីវកម្មប្រកបដោយការទទួលខុសត្រូវ ការប្តេជ្ញាចិត្តចំពោះសង្គម និងសហគមន៍របស់យើង។ ទំនួលខុសត្រូវរបស់យើង គឺលើសពីការផ្តល់សេវា និងផលិតផលហិរញ្ញវត្ថុ វារួមបញ្ចូលនូវការបណ្តុះនូវស្មារតីសាមគ្គី ក្តីមេត្តា និងសុខមាលភាពរបស់ប្រជាជនកម្ពុជា»។

 លោកបន្ថែមឱ្យដឹងថា គំនិតផ្តួចផ្តើមនៃការបរិច្ចាគឈាមនេះ ក៏ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ដែលផ្តល់អាទិភាពដល់សុខភាព និងភាពធន់របស់ប្រទេសកម្ពុជា។

លោកស្រីវេជ្ជបណ្ឌិតឯកទេស ហេង សុខចំរើន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមកម្ពុជា បានមានប្រសា​សន៍ថា៖ ក្នុងនាមមជ្ឈមណ្ឌលជាតិផ្តល់ឈាមនៃក្រសួងសុខាភិបាល មន្ត្រីរាជការបុគ្គលិកទាំងអស់សូមស្វាគមយ៉ាងកក់ក្តៅបំផុតចំពោះសប្បុរសជនទាំងអស់ ដែលបានធ្វើអំណោយទានសម្រាប់ជីវិត និងបានធ្វើសកម្ម​ភាពគ្រប់បែបយ៉ាងដើម្បីលើកកម្ពស់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងមិនទទួលកម្រៃ រួមចំណែកជួយសង្គ្រោះជីវិតជនរងគ្រោះដោយក្តីសប្បុរស។

លោកស្រីវេជ្ជបណ្ឌិត បានបញ្ជាក់ថា៖

«យុទ្ធនាការថ្ងៃនេះ គឺជាប្រធានបទដ៏មានអត្ថន័យ សម្រាប់យើងទាំងអស់គ្នា និងមានគោលបំណងសំខាន់២គឺ៖ទី១៖ បង្កើតទម្លាប់ និងវប្បធម៌នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងជំរុញលើកកម្ពស់ឲ្យយុវជនប្រជាជនទូទៅ ចូលរួមធ្វើសកម្មភាពជាមួយសេវាកម្មជាតិផ្តល់ឈាមនៅទូទាំងប្រទេសដើម្បីធានាឱ្យមានការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់សម្រាប់អ្នកជំងឺដែលកំពុងត្រូវការឈាមនៅគ្រប់មន្ទីរពេទ្យទាំងអស់ដោយគ្មានការរើសអើង មិនប្រកាន់ជាតិសាសន៍ ឬសាសនា និងទី២៖ ផ្សា​ភ្ជាប់សកម្មភាពនៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្តទៅនឹងសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃក្នុងសង្គម» ។

លោកស្រីអនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមកម្ពុជាបានជម្រាបថា ៖ ការបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពទេ ហើយឈាមមានប្រភពតែមួយគត់ គឺពីមនុស្ស ដោយមិនមានរោងចក្រណា ឱសថណាអាចផលិតឈាមបាននោះទេ។

លោកស្រីវេជ្ជបណ្ឌិត បានឱ្យដឹងថា៖ ស្ថានភាពតម្រូវការឈាមក្នុងឆ្នាំ២០២៤កន្លងមកនេះ មានតម្រូវការឈាមមួយប្លោករៀងរាល់ ៥នាទីម្តង ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺ។ តម្រូវការឈាមប្រចាំថ្ងៃ ជាមធ្យមសរុប ៣៥០ប្លោកនៅរាជធានីភ្នំពេញ។ តម្រូវការទូទាំងប្រទេសមានប្រមាណជិត ១៧៩,៣៣២ប្លោក ហើយ​មជ្ឈមណ្ឌលជាតិផ្តល់ឈាមបានគ្របដណ្តប់ជាង ៧៥%នៃការផ្គត់ផ្គង់ឈាមទូទាំងប្រទេស។ ប៉ុន្តែការទទួលអំណោយឈាមតាមរយៈសប្បុរសជនដោយស្ម័គ្រចិត្ត និងមិនទទួលកម្រៃឆ្លើយតបបានតែ ២២.១% នៃតម្រូវការក្នុងប្រទេសយើងតែប៉ុណ្ណោះ ក្នុងខណៈដែលប្រទេសជិតខាង ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តអាចផ្គត់ផ្គង់រហូតដល់លើសពី៩០%នៃតម្រូវការ។ នេះបើយោងតាមទិន្នន័យរបស់ អង្គការសុខភាពពិភពលោក។

លោក វី ស័ក្កដា ប្រធាននាយកដ្ឋានបុគ្គលិកធនាគារជាតិនៃកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មជ្ឈមណ្ឌលជាតិផ្តល់ឈាម មន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជា និងលោក លោកស្រី ជាសប្បុរសជនទាំងអស់ដែលស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាមយ៉ាងកុះករដែលញ៉ាំងឱ្យព្រឹត្តិការណ៍នៅថ្ងៃនេះកាន់តែមានអត្ថន័យបន្ថែមទៀត។

លោកបានលើកឡើងថា៖

« ការស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាមជូនប្រជាពល​រដ្ឋ គឺជាសកម្មភាពសប្បុរសធម៌មួយក្នុងការជួយសង្គ្រោះអាយុជីវិតរបស់អ្នកជំងឺដែលត្រូវការឈាម។ ដោយឡែកធនាគារជាតិនៃកម្ពុជាក៏តែងតែអនុវត្តតាមស្មារតីនេះ ដោយលើកទឹកចិត្តឱ្យមន្ត្រីបុគ្គលិកទាំងអស់ចូលរួមសកម្មភាពសង្គមជាច្រើន និងគ្រប់រូបភាព»។

លោកបានបញ្ជាក់ថា៖ សកម្មភាពសប្បុរសធម៌ជួយសង្គម គឺជាការងារមួយដែលថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជាតែងតែយកចិត្តទុកដាក់ដើម្បីដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងរួមចំណែកអភិវឌ្ឍសង្គម​​យើងឱ្យកាន់តែប្រសើរឡើង។ ជាក់ស្តែងឯកឧត្តម ជា ចាន់តូ ទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា បានបន្សល់ទុកមរតកជាច្រើនក្នុងសកម្មភាពជួយសង្គមទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ នៅគ្រប់រាជធានី ខេត្តទូទាំងប្រទេស ដែលក្នុងនោះក៏មានវិស័យសុខាភិបាលផងដែរ តាមរយៈការជួយកសាង និងជួសជុលមន្ទីរពេទ្យបង្អែកស្រុកស្ទោង មណ្ឌលសុខភាពតាំងក្រសាំង និងអគារកាកបាទក្រហមស្រុកតាំងក្រសាំង។ល។

ជាមួយគ្នានេះ លោកជំទាវបណ្ឌិតទេសាភិបាល ជា សិរី បានបន្តសកម្មភាពសប្បុរសធម៌ជួយសង្គមជាច្រើនពីឯកឧត្តមអតីតទេសាភិបាលកិត្តិយសជារៀងដរាបមក។ ជាពិសេស សម្រាប់វិស័យសុខាភិបាល លោកជំទាវបណ្ឌិតទេសា​ភិបាល តែងតែដឹកនាំយុវជនស្ម័គ្រចិត្តធនាគារជាតិនៃកម្ពុជា សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីមូលនិធិចក្ខុខ្មែរ (Khmer Sight Foundation) អង្គការផ្តល់នូវក្តីសង្ឃឹមកម្ពុជា (HOPE Cambodia) និងមូលនិធិរក្សាកុមារ ដើម្បីពិនិត្យ ព្យាបាលភ្នែក និងត្រចៀក ជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ ទាំងនៅមូលដ្ឋានផ្ទាល់ និងនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។ ចំពោះការស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាម ធនាគារជាតិនៃកម្ពុជា បានសហការជាមួយសមាគមធនាគារនៅកម្ពុជា និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម រៀបចំកម្មវិធីបរិច្ចាគឈាមចំនួន ៣លើករួចមកហើយ ដើម្បីរួមចំណែកផ្តល់ឈាមដល់អ្នកជំងឺកំពុងរង់ចាំការសង្គ្រោះអាយុជីវិតពីក្រុមវេជ្ជបណ្ឌិតគ្រប់ជំនាញឯកទេស។

លោកបានបន្តលើកឡើងថា៖ សកម្មភាពចូលរួមស្ម័គ្រចិត្តបរិច្ចាគឈាមនៅកម្ពុជា កាន់តែមានសភាពផុសផុល ប៉ុន្តែអំណោយឈាមតាមរយៈសប្បុរសជនស្ម័គ្រចិត្តមិនទាន់អាចឆ្លើយតបបាន ១០០% ទៅនឹងតម្រូវការឈាមនៅប្រទេសយើងនៅឡើយ ដែលបង្ហាញឱ្យឃើញថា កត្តាកង្វះឈាមគឺជាបញ្ហាប្រឈមមួយដែលត្រូវយកចិត្តទុកដាក់ជាទីបំផុត។ ហេតុដូចនេះ តាងនាមឱ្យលោកជំទាវបណ្ឌិតទេសាភិបាល ជា សេរី លោកសូមលើកទឹកចិត្តដល់មន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជាគ្រប់រូបស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាមឱ្យបានកុះ​ករ​ថែមទៀត ព្រោះឈាមគឺជាឱសថដ៏ឧត្តង្គឧត្តមសម្រាប់ជួយសង្រ្គោះអ្នកជំងឺ ព្រមទាំងទទួលបានអត្ថប្រយោជន៍ចំពោះសុខភាពផ្ទាល់ខ្លួនយើងផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

Leave a Reply

Your email address will not be published.Required fields are marked *