ភ្នំពេញ ៖ បន្ទាប់ពីទទួលរងនូវការបោកបក់យ៉ាងធ្ងន់ធ្ងរដោយរលកកូវីដ-១៩ សេដ្ឋកិច្ចកម្ពុជាហាក់ចាប់ផ្ដើមកម្រើកខ្លួន និងទប់ជំហរឡើងវិញតាមរយៈរូបភាពផ្សេងៗជាច្រើន ដោយក្នុងនោះទាំងស្ថាប័នរដ្ឋ និងវិស័យឯកជន បានខិតខំក្នុងការជួយជ្រោមជ្រែងអាជីវកម្មគ្រប់ប្រភេទ ដើម្បីសម្រេចគោលដៅចម្បងមួយ គឺរុញច្រានសេដ្ឋកិច្ចជាតិឲ្យងើបឡើងវិញ។

យ៉ាងណាមិញ ប្រភេទអាជីវកម្មដែលទើបនឹងត្រូវបានបង្កើតថ្មីថ្មោង ក៏ដូចជាប្រភេទអាជីវកម្មខ្នាតតូច និងមធ្យម ក៏ត្រូវបានចាត់ចូលជាអាជីវកម្មស្ថិតក្នុងភាពប្រឈម ដែលអាចមានហានិភ័យខ្ពស់ក្នុងការក្ស័យធន។ ហេតុដូច្នេះ បានជាសហគ្រិនខ្មែរ (Khmer Enterprise) ដែលគាំទ្រដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្កើតឡើង ភ្ជាប់ជាមួយគោលបំណងជួយជ្រោមជ្រែងម្ចាស់អាជីវកម្មទាំងផ្នែកចំណេះដឹង និងផ្ដល់ជាហិរញ្ញប្បទាន។

បើតាមលោកបណ្ឌិត ឈៀង វណ្ណមុនីណ្ឌ នាយកប្រតិបត្តិនៃសហគ្រិនខ្មែរបានឲ្យដឹងថា មកទល់ពេលបច្ចុប្បន្ននេះ សហគ្រិនខ្មែរបានបង្កើត កម្មវិធីស្នូលចំនួន៤សំខាន់ៗរួមមាន៖
១- កម្មវិធីទី១ លើកកម្ពស់វប្បធម៌សហគ្រិនភាពដែលសំដៅលើកកម្ពស់ការយល់ដឹងអំពីសារសំខាន់នៃវិស័យនេះទៅកាន់យុវជន ក៏ដូចជា បញ្ជ្រាបអំពីចំណេះដឹងពីរបៀបនៃការចាប់យកឱកាសដែលគាំទ្រដោយរដ្ឋាភិបាលនេះផងដែរ។
២- កម្មវិធីទី២ គឺកម្មវិធីកសាងសមត្ថភាពសហគ្រិនដែលសំដៅទៅលើការវិនិយោគទៅលើធុរកិច្ចថ្មីក្នុងដំណាក់កាលបង្កើតផលិតផលថ្មី ឬការសាកល្បងក្នុងទីផ្សារដោយហេតុថាដំណាក់កាលនេះមានហានិភ័យខ្ពស់ទាំងពេលវេលា និងថវិការ។ ដូច្នេះ កម្មវិធីសហគ្រិនខ្មែរបានជួយធុរកិច្ចថ្មីក្នុងការទទួលទុនអាជីវកម្មតាមរយៈមូលនិធិអភិវឌ្ឍអាជីវកម្ម ម្ចាស់ជំនួយ ដៃគូរអភិវឌ្ឍន៍ និងអ្នកវិនិយោគជាលក្ខណៈបុគ្គលជាដើម។
៣- កម្មវិធីកសាងបណ្ដាញធុរកិច្ចថ្មី ឬអាជីវកម្ម ដែលជាកម្មវិធីផ្ដោតលើការគិតគូររបស់វិនិយោគិនអំពីផលប្រយោជន៍នៃការវិនិយោគ និងត្រូវដឹងថាតើគំនិត និងតម្លៃរបស់ក្រុមហ៊ុនមួយមានលក្ខណៈសមស្របដែលអាចវិនិយោគបាន។
៤- កម្មវិធីផ្ដល់ទុនសម្រាប់គាំទ្រដល់ធុរកិច្ចថ្មីតាមរយៈមូលនិធិអភិវឌ្ឍអាជីវកម្ម ម្ចាស់ជំនួយ ដៃគូរអភិវឌ្ឍន៍ និងអ្នកវិនិយោគជាលក្ខណៈបុគ្គលជាដើម។
លោកបណ្ឌិតបានរំលេចបន្ថែមថា ៖
“ក្រៅពីនេះក៏នៅមានកម្មវិធីលើកទឹកចិត្ត និងបណ្ដុះបណ្ដាលមួយចំនួនទៀតដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសហគ្រិន ជាពិសេស សហគ្រិនវ័យក្មេង”
តាមការរៀបរាប់របស់លោកបណ្ឌិត កម្មវិធីលើកទឹកចិត្តទាំងនោះរួមមាន ៖ កម្មវិធីពន្លកសហគ្រិនខ្មែរ ដែលជាកម្មវិធីប្រកួតប្រជែងពានរង្វាន់សិស្សានុសិស្សថ្នាក់វិទ្យាល័យ កម្មវិធីសហគ្រិនខ្មែរក្នុងធុរកិច្ចបង្កើតថ្មី ដែលជាការប្រកួតប្រជែងពានរង្វាន់សម្រាប់ធុរកិច្ចថ្មី។ កម្មវិធីសហគ្រិវ័យក្មេងកម្ពុជា ដែលជាកម្មវិធីប្រកួតប្រជែងពានរង្វាន់អាជីវកម្មសម្រាប់ធុរកិច្ចតូច និងមធ្យម កម្មវិធីសហគ្រិនថ្នាក់ជាតិឆ្នាំ២០២១ ដែលជាកម្មវិធីពានរង្វាន់ថ្នាក់ជាតិប្រចាំឆ្នាំដែលមានការប្រកួតប្រជែងទាំង២៥រាជធានីខេត្ត។
គួរបញ្ជាក់ផងដែរថា ដោយសារកូវីដ-១៩ សហគ្រិនខ្មែរបានរៀបចំឡើងនូវកម្មវិធីធំមួយហៅថាកញ្ចប់ជំនួយសហគ្រិន ដោយកម្មវិធីនេះ មានអ្នកដាក់ចូលពី ២៣រាជធានីខេត្ត ហើយមាន ៥៩ក្រុមហ៊ុន ដែលបានទទួលឥណទានឥតសំណងពីសហគ្រិនខ្មែរ និងមាន ៣០ ក្រុមហ៊ុនទៀតទទួលបានប្រាក់លើកទឹកចិត្ត។ ជាមួយគ្នានេះ សហគ្រិនខ្មែរមានវិស័យអាទិភាពចំនួន៤ រួមមាន ទី១ វិស័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ ទី២ វិស័យកសិកម្មដែលបូកបញ្ចូលវិស័យទេសចរណ៍បដិសណ្ឋារកិច្ច និងដឹកជញ្ជូន ទី៣ វិស័យកសិកម្ម ដែលផ្ដោតលើផលិតផលសម្រាប់ការនាំចេញ និងទី៤ វិស័យកម្មន្ដសាលដែលផ្ដោតលើអាជីវកម្មជំនួសការនាំចូល។ លើសពីនេះ ក៏មានកិច្ចសហការពីដៃគូរស្ថាប័នរដ្ឋមួយចំនួន ក៏ដូចជាដៃគូរអន្តរជាតិដើម្បីបន្ថែមប្រសិទ្ធិភាពការងារផងដែរ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content