ភ្នំពេញ ៖ ស្របពេលដែលប្រជាជនមានត្រឹម ១៦ លាននាក់ ហើយគម្រោងអភិវឌ្ឍន៍ផ្សេងៗក៏មិនទាន់មានច្រើនទៀតនោះ ផ្ទៃដីនៅកម្ពុជានៅសល់ទំនេរច្រើន ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាខេត្តភាគច្រើនគឺមានដីធំទូលាយច្រើន ដែលអំណោយផលសម្រាប់ការធ្វើកសិកម្មទាំងលក្ខណៈគ្រួសារ ក៏ដូចជាលក្ខណៈកសិដ្ឋាន ប៉ុន្តែអ្វីដែលជាការគួរឱ្យកត់សម្គាល់ រាល់ការប្រើប្រាស់ដីរបស់ពួកគេហាក់នៅមិនទាន់ប្រើអស់លទ្ធភាពនៅឡើយ។

ការទទួលបានចំណេះដឹងពាក់ព័ន្ធទៅនឹងការប្រើប្រាស់ដីឱ្យអស់លទ្ធភាព ក៏ដូចជាការដាំដុះដើម្បីទទួលបានផលជាប្រចាំរបស់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានា ក្រៅតែពីកសិកម្មបែបប្រពៃណីនៅតែចោទជាបញ្ហានៅឡើយ។ ប៉ុន្តែសម្រាប់កសិករមួយចំនួនដែលយល់ពីធនធានដែលខ្លួនមានស្រាប់ និងស្វែងរកចំណេះដឹងបន្ថែមទាក់ទងនឹងការដាំដុះ ពួកគេអាចរស់នៅដោយមានជីវភាពធូរធា ឬយ៉ាងហោចណាស់មិនមានអ្វីត្រូវចំណាយច្រើនទៅលើម្ហូបអាហារប្រចាំថ្ងៃនោះឡើយ។

កសិករមួយរូបរស់នៅខេត្តកំពង់ឆ្នាំងបានលើកឡើងពីសកម្មភាពវិលជុំរបស់ខ្លួនទៅលើការថែទាំដំណាំ និងចិញ្ចឹមសត្វនៅជុំវិញផ្ទះ ដែលសកម្មភាពទាំងនេះ ថ្វីត្បិតតែហត់បន្តិច ក៏ប៉ុន្តែបានជួយសម្រាលការចំណាយរបស់ខ្លួនមួយផ្នែកធំ។
អ្នកស្រី ប៊ូ សុភី ដែលមានចំណូលចិត្តខាងដាំដំណាំ ហើយដែលទទួលបានការណែនាំបណ្ដុះបណ្ដាលពីគម្រោង SUCRA បានចាប់ផ្ដើមការដាំដុះរបស់ខ្លួននៅចុងឆ្នាំ២០២០ លើដីទំនេរជុំវិញផ្ទះសរុបប្រហែលកន្លះហិចតា ដោយមានដំណាំចម្រុះគ្រប់មុខ ដូចជា ដំណាំហូបផ្លែ បន្លែ ចិញ្ចឹមត្រី និងចិញ្ចឹមសត្វជាដើម។

អ្នកស្រីបានរៀបរាប់បន្ថែមថា ការដាំដុះរបស់ខ្លួនប្រៀបបីដូចជាចរន្ដមួយដែលបំពេញគ្នាទៅវិញទៅមក ហើយទទួលបានផលពីមួយថ្ងៃទៅមួយថ្ងៃ។ នៅចំពោះមុខ អ្នកស្រីបានជីកស្រះមួយ និងបានដាក់កូនត្រីចូលក្នុងស្រះដើម្បីឱ្យទឹកស្រះមានជីវជាតិ ហើយទឹកស្រះនោះនឹងត្រូវយកទៅស្រោចដំណាំនៅខែប្រាំង រីឯត្រីដែលចិញ្ចឹមនោះក៏អាចហូបបានថែមទៀត។ ដំណាំដែលប្រមូលបានឯណោះវិញ អាចហូបខ្លួនឯងបាន និងអាចបែងចែកមួយផ្នែកឱ្យសត្វស៊ី ដោយឡែក លាមកសត្វវិញ ក៏ត្រូវបានយកទៅលាយជាជីកំប៉ុស្តិ៍សម្រាប់ដាក់គល់ដំណាំហូបផ្លែផងដែរ។

តាមរយៈកសិកម្មវិលជុំនេះ អ្នកស្រីបញ្ជាក់ថា ខ្លួនកម្រនឹងទិញបន្លែ ឬសាច់ពីផ្សារណាស់ ពោលគឺទិញតែគ្រឿងផ្សំរសជាតិ ដូចជា ប៊ីចេង ស្ក អំបិល ដែលអ្នកស្រីមិនអាចផលិតបាន។ ម្យ៉ាងទៀត សុខភាពអ្នកស្រីបានប្រសើរឡើងជាបន្តបន្ទាប់ក្រោយពីអ្នកស្រីហូបតែបន្លែធម្មជាតិដែលខ្លួនដាំ ហើយសម្រាប់សេដ្ឋកិច្ចគ្រួសាររបស់អ្នកស្រីវិញ ក៏អាចមានចំណូលជាប្រចាំតាមរយៈការលក់បន្លែ ផ្លែឈើ និងសត្វចិញ្ចឹម សល់ពីការផ្គត់ផ្គង់ក្នុងគ្រួសារដែលបានយ៉ាងតិច ៦ម៉ឺនរៀលក្នុងមួយថ្ងៃ។
ស្រដៀងគ្នានេះ កសិករមួយរូបទៀត លោក អោម ផាន់ រស់នៅខេត្តពោធិ៍សាត់ឯណោះវិញ មានដីជុំវិញផ្ទះរហូតដល់២ហិចតា រាប់បញ្ចូលទាំងដីធ្វើស្រែ ដីចំការ និងស្រះទឹកផងដែរ។
កសិកររូបនេះបានរៀបរាប់ថា នៅខែវស្សាខ្លួនបានផ្ដោតលើដំណាំស្រូវភាគច្រើន ហើយក្រោយពេលប្រមូលផលទើបរៀបចំដាស់ដីសម្រាប់ដំាំដំណាំវិញម្ដង ហើយដីមួយផ្នែកទៀត លោកបានដាក់ដាំដំណាំហូបផ្លែ ដូចជា ដូង ស្វាយ ត្របែកជាដើម។
លោក អោម ផាន់ ៖
“នៅខែប្រាំង ពេលទឹករីងខ្ញុំអាចចាប់ត្រីក្នុងស្រះដែលនៅជាប់ស្រែសម្រាប់ហូប និងលក់បាន បន្ទាប់មកខ្ញុំត្រូវភ្ជួរដាស់ដីសម្រាប់ដាំត្រសក់ ល្ពៅ ឪឡឹក និងមួយផ្នែកទៀតដាំស្លឹកគ្រៃ រំដេង ម្ទេស ជី និងស្លឹកខ្ទឹមជាដើម”
ក្រៅពីនេះ លោកក៏មានចិញ្ចឹមគោ ចិញ្ចឹមមាន់ ទា ផងដែរ ហើយជានិច្ចជាកាលតែងប្រមូលសត្វចិញ្ចឹមទាំងនេះ បូករួមទិន្នផលជុំវិញផ្ទះលក់បានជាបន្តបន្ទាប់។
លោកបានអះអាងថា យូរៗម្ដងទើបខ្លួនទិញបន្លែ សាច់ពីផ្សារ ប៉ុន្តែភាគច្រើនអ្វីដែលមាននៅជុំវិញផ្ទះ គឺគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ការហូបចុករបស់គ្រួសារប្រចាំថ្ងៃទាំងមូល។
តាមរយៈការលើកឡើងរបស់កសិករទាំងពីររូបខាងលើនេះបានបង្ហាញឱ្យឃើញពីសារៈសំខាន់នៃការធ្វើកសិកម្មទៅលើសេដ្ឋកិច្ចពលរដ្ឋខ្លួនឯងផ្ទាល់ និងភាពប៉ិនប្រសប់របស់កសិករក្នុងការប្រើប្រាស់ដីជុំវិញផ្ទះឱ្យអស់លទ្ធភាព ដើម្បីជួយសម្រាលបន្ទុករបស់គ្រួសារ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ




វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content