អ្នកប្រកបរបរក្រៅប្រព័ន្ធបន្តរងផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ពួកគេក្នុងរង្វង់ប្រមាណ 60 ទៅ70ភាគរយ ដោយសារឥទ្ធិពលនៃវិបត្តិជំងឺកូវីដ-19 ជាពិសេសក្នុងកំឡុងពេលនៃការបិទខ្ទប់ខេត្តក្រុងមួយចំនួនកាលពីពេលកន្លងទៅនេះ។ នេះបើតាមការលើកឡើងរបស់លោកឧកញ៉ា ឃាង ពុទ្ធី អនុប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា។
ការលើកឡើងរបស់លោកឧកញ៉ាបែបនេះ គឺផ្អែកទៅលើស្ថានភាពជាក់ស្ដែងនៃអ្នកប្រកបរបរក្រៅប្រព័ន្ធ ពោលគឺមុខរបរអាជីវកម្មតូចៗដែលមិនបានចុះបញ្ជីពន្ធដារ ឬលិខិតស្នាមត្រឹមត្រូវដែលកំពុងតែរងការវាយប្រហារយ៉ាងខ្លាំងទៅលើប្រាក់ចំណូលរបស់ខ្លួន។

លោកឧកញ៉ាបន្តថា ៖ «រដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរបានយកចិត្តទុកដាក់ក្នុងការជួយប្រជាពលរដ្ឋតាមដែលអាចធ្វើទៅបានក្នុងកំឡុងពេលនៃការបិទខ្ទប់កាលពីពេលកន្លងមក ក៏ប៉ុន្តែយើងពិបាកជួយពួកគាត់មែនទែន ដោយសារតែយើងខ្វះទិន្នន័យពីពួកគាត់ អ្វីដែលអាចជួយបានគឺបានត្រឹមតែតាមរយៈអាជ្ញាធរថ្នាក់ក្រោម ប៉ុន្តែវាមិនទាន់បានគ្រប់ជ្រុងជ្រោយនោះទេ»។
ក្នុងន័យនេះលោកឧកញ៉ាចង់មានន័យថា ដើម្បីឲ្យការជួយទៅកាន់ពួកគាត់បានងាយស្រួលជាងមុន លុះត្រាតែមានទិន្នន័យច្បាស់លាស់ណាមួយពីអ្នកដែលប្រកបរបរតូចៗទាំងឡាយដូចជាអ្នកលក់ដូរតាមចញ្ចើមផ្លូវជាដើម។

ជាការគួរឲ្យកត់សម្គាល់ នៅក្នុងកំឡុងពេលនៃការបិទខ្ទប់កាលពីពេលកន្លងទៅនេះ ជាការជួយសម្រាលដល់ផលលំបាករបស់ប្រជាជនក្រីក្រ ក៏ដូចជាអ្នកប្រកបរបក្រៅប្រព័ន្ធមួយចំនួនដូចជា អ្នកលក់ចល័ត អ្នករត់ម៉ូតូឌុប អ្នកធាក់ស៊ីក្លូមួយចំនួនគឺបានទទួលជំនួយពីរដ្ឋាភិបាល ដូចជា ត្រីខ មី អង្ករ ជាដើម ប៉ុន្តែដោយឡែក មួយចំនួនទៀតដែលគ្មានជាទិន្នន័យច្បាស់លាស់ក៏មិនបានទទួលអ្វីឡើយ ដែលធ្វើឲ្យជីវភាពរបស់ពួកគេកាន់តែខ្សត់ខ្សោយ។
ទាក់ទងទៅនឹងករណីនេះ លោកឧកញ៉ា ឃាង ពុទ្ធី បានផ្ដល់ជាអនុសាសន៍ថា ដើម្បីជំរុញសេដ្ឋកិច្ចអ្នកប្រកបរបរក្រៅប្រព័ន្ធឲ្យប្រសើរឡើងវិញបាន ជំហានដំបូងគឺគួរតែប្រមូលទិន្នន័យពីចំនួនអ្នកប្រកបរបរនេះឲ្យបានជាចំនួនមួយជាក់លាក់ ដើម្បីងាយស្រួលក្នុងការផ្ដល់ជំនួយទៅកាន់ពួកគេនៅពេលដែលពួកគេខ្វះខាត។ ចំណុចទីពីរគឺចេញពីសង្គមទៅ ដោយប្រជាជនមានទម្លាប់ក្នុងការជួយគ្នា និងចែករំលែកគ្នាទៅតាមលទ្ធភាពរៀងៗខ្លួន និងអ្វីដែលសំខាន់គឺអាស្រ័យលើពួកគាត់ផ្ទាល់ដែលត្រូវបង្កើនសមត្ថភាព និងសេវាកម្មឲ្យបានល្អប្រសើរជាងមុន។ ម្យ៉ាងទៀតគឺពួកគាត់ត្រូវតាមដានរាល់ព័ត៌មានដែលទាក់ទងជាមួយនឹងកូវីដ-19 ព្រមទាំងចូលរួមចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នាដើម្បីជាការបង្កើនទំនុកចិត្ត៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សមយុទ្ធត្រីភាគី បង្ហាញពីផែនការរយៈពេលវែងរបស់ក្រុងវ៉ាស៊ីនតោននៃការបង្កើត NATO អាស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/09/2026
បរទេស ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួននៃការបង្រួបបង្រួមសម្ព័ន្ធមិត្តក្នុងតំបន់ឱ្យទៅជារចនាសម្ព័ន្ធនយោបាយយោធាដ៏រឹងមាំមួយ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយដែលមានគំរូដំណើរការដូចជាអង្គការ NATO ប៉ុន្តែនៅក្នុងតំបន់អាស៊ី។ នៅក្នុងអត្ថបទមួយដែលត្រូវបានសរសេរដោយអ្នកស្រាវជ្រាវដ៏ល្បី លោក Konstantin Asmolov នៅមជ្ឈមណ្ឌលស្រាវជ្រាវអំពីកូរ៉េ និងវិទ្យស្ថានជាតិរុស្ស៊ីនៃវិទ្យាសាស្ត្រ ត្រូវបានដកស្រង់មកចេញផ្សាយដោយកាសែតរុស្សី RT បានឲ្យដឹងថា

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ទទួលបានការចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពនៅផ្សារមូលបត្រកម្ពុជាជាផ្លូវការ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 11/09/2026
ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ផ្សារមូលបត្រកម្ពុជា បានប្រារព្ធ “ពិធីចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពជាផ្លូវការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី”ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content