ទុនពីវិស័យមីក្រូហិរញ្ញវត្ថុជួយបង្កើនចំណូលដល់ប្រជាពលរដ្ឋ ជាពិសេសកសិករ

ភ្នំពេញ ៖ វិស័យមីក្រូហិរញ្ញវត្ថុបានបង្កើតផលិតផលឥណទានកសិកម្ម និងសេវាកម្មហិរញ្ញវត្ថុសម្បូរបែប ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាកសិករ និងសហគមន៍កសិកម្មនៅតាមមូលដ្ឋាន ជាពិសេស វិស័យនេះនឹងបន្តជំរុញការផ្តល់ឥណទានដល់ប្រជាពលរដ្ឋ ក៏ដូចជារបរពាក់ព័ន្ធក្នុងវិស័យកសិកម្ម ដើម្បីជំរុញឱ្យវិស័យនេះរីកចម្រើនប្រកបដោយនិរន្តរភាព។

អ្នកស្រី វ៉ន ឈិន អាយុ ៥២ ឆ្នាំ ដែលជាកសិករប្រកបរបរជាអ្នកចិញ្ចឹមសត្វ មានទីលំនៅក្នុងភូមិតាម៉ៅ ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង បានឱ្យដឹងថា នៅក្នុងឆ្នាំ ២០១៩ អ្នកស្រីបានសម្រេចចិត្តប្រើប្រាស់កម្ចីជាលើកទី១ ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំនួន ១ ៥០០ ០០០ រៀល មួយផ្នែកយកទៅទិញបន្លែ និងមួយផ្នែកទៀតទិញមាន់ ទា យកមកចិញ្ចឹម។

ដោយឃើញថាមុខរបរនេះមានការនឿយហត់ខ្លាំង ហើយរូបអ្នកស្រីក៏កាន់តែចាស់ផងនោះ អ្នកស្រីក៏សម្រេចចិត្តផ្លាស់ប្តូរមុខរបរខ្លួនពីអ្នកលក់បន្លែមកចិញ្ចឹមសត្វវិញ។ នៅក្នុងឆ្នាំ២០២០ ដោយមានដើមទុនខ្លួនឯងខ្លះ និងប្រើកម្ចីពីគ្រឹះស្ថានមីក្រូហិញ្ញវត្ថុចំនួន ២ ៥០០ ០០០ រៀល អ្នកស្រីបានទិញ មាន់ ទា បន្ថែម និងជីសម្រាប់ដាក់ស្រែ។ មកដល់បច្ចុប្បន្ននេះ អ្នកស្រីបានប្រើប្រាស់កម្ចីជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដដែលជាលើកទី៥ ចំនួន ៧ ០០០ ០០០ រៀល សម្រាប់ទិញជ្រូកមកចិញ្ចឹម និងមួយផ្នែកទៀតសាងសង់ទ្រុង។

អ្នកស្រីបានមានប្រសាសន៍បន្តទៀតថា តាំងពីអ្នកស្រីបានប្រើប្រាស់កម្ចីជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមក ធ្វើឱ្យជីវភាពគ្រួសាររបស់អ្នកស្រីមានភាពល្អប្រសើរជាងមុន។ បើប្រៀបធៀបពីចំណូលវិញ អ្នកស្រីអាចរកចំណូលបាន ១ ២០០ ០០០ រៀល ក្នុងមួយខែ ធៀបពីមុនអ្នកស្រីអាចរកចំណូលបានត្រឹមតែ ៦០០ ០០០ រៀល ក្នុងមួយខែតែប៉ុណ្ណោះ។

បំណងប្រាថ្នាទៅថ្ងៃអនាគត អ្នកស្រីចង់ពង្រីកមុខរបរចិញ្ចឹមសត្វនេះឱ្យក្លាយទៅជាកសិដ្ឋានធំមួយ ដើម្បីបន្សល់ទុកនូវអាជីវកម្មនេះដល់កូនៗទៅថ្ងៃអនាគត។ ជាចុងក្រោយអ្នកស្រីបានថ្លែងអំណរគុណដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលបានផ្តល់នូវទំហំឥណទានដែលសមស្របទៅនឹងសមត្ថភាពចំណូលរបស់អ្នកស្រី ដែលធ្វើឱ្យអ្នកស្រី និងក្រុមគ្រួសារមានលទ្ធភាពប្រើប្រាស់កម្ចីដើម្បីបង្កើតអាជីវកម្មផ្ទាល់ខ្លួន ដែលមានដំណើរការរហូតមកដល់សព្វថ្ងៃនេះ។

លោក កាំង តុងងី​ អ្នក​នាំពាក្យ​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ បានថ្លែងប្រាប់ថា បើមើលពីប្រវត្តិដើម វិស័យមីក្រូហិរញ្ញវត្ថុបានកើតចេញពីវិស័យកសិកម្មដែរ ដូច្នេះយើងនឹងបន្តជំរុញការផ្តល់ឥណទានដល់ប្រជាពលរដ្ឋ ក៏ដូចជារបរពាក់ព័ន្ធក្នុងវិស័យកសិកម្ម។ វិស័យមីក្រូហិរញ្ញវត្ថុចាត់ទុកវិស័យកសិកម្មជាវិស័យអាទិភាព។

លោកបានថ្លែងបន្តថា ក្នុងទីផ្សារបច្ចុប្បន្ន គឺមានផលិតផល និងសេវាកម្មមួយចំនួន ត្រូវបានបង្កើតឡើង ដើម្បីបម្រើដល់តម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងវិស័យកសិកម្ម មិនថា ឥណទានកសិកម្មតាមរដូវកាល និងឥណទានស្របទៅតម្រូវការរបស់ប្រជាកសិករ។ ឱទាហរណ៍ ជាទូទៅ ឥណទានក្នុងវិស័យកសិកម្មមិនតម្រូវឱ្យអ្នកប្រើប្រាស់បង់ប្រាក់ដើមជារៀងរាល់ខែនោះទេ ដោយអាចបង់ប្រាក់ដើមក្នុងមួយឆ្នាំម្តង ឬពីរដង នៅពេលដែលប្រមូលផលបាន។

លោក កាំង តុងងី​ បានថ្លែងដូច្នេះថា ៖

«ក្រៅតែពីផលិតផលឥណទាននៅលើទីផ្សារ មានគ្រឹះស្ថានមួយចំនួនបង្កើតផលិតផលថ្មីៗបន្ថែមទៀត ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន។ ឱទាហរណ៍ ថ្មីៗនេះ យើងជំរុញឱ្យមានឥណទានទៅសហគមន៍កសិកម្ម ដែលវានឹងជួយជំរុញពង្រឹងសេដ្ឋកិច្ច ឬសហគមន៍កសិកម្មនៅតាមមូលដ្ឋាន ពិសេសតាមរយៈការផ្តល់ឥណទានដល់សហគមន៍ ដោយមិនទាមទារទ្រព្យធានា នៅពេលសហគមន៍មានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការទទួលបានឥណទាន»។

លោកបានបន្តថា បច្ចុប្បន្ន ដើម្បីកាត់បន្ថយហានិភ័យក្នុងការ យើងកំពុងតែធ្វើការជាមួយក្រុមហ៊ុនធានារ៉ាប់រង និងដៃគូអភិវឌ្ឍន៍មួយចំនួន ដើម្បីសាកល្បងនូវផលិតផលធានារ៉ាបរងដំណាំ ហើយនៅពេលដំណាំនោះមានផលប៉ះពាល់ គឺមានធានារ៉ាប់រងជួយការពារ និងបង្ការហានិភ័យ។

អ្នកនាំពាក្យរូបនេះបានលើកឡើងថា បច្ចុប្បន្ន កម្ចីក្រៅផ្លូវការនៅតែជាបញ្ហាប្រឈមសម្រាប់វិស័យកសិកម្ម ដោយសារវាមានអត្រាប្រាក់ខ្ពស់ហួសហេតុ និងគ្មានការការពារផ្នែកច្បាប់ ដូច្នេះហើយបានសមាគមបានជំរុញសមាកជិករបស់ខ្លួនសិក្សាពីតម្រូវការជាក់ស្តែងរបស់ប្រជាកសិករ ហើយបង្កើតផលិតឥណទានឱ្យស្របទៅតម្រូវការរបស់ពួកគាត់។

យោងតាមរបាយការណ៍របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គិតត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២៤ វិស័យមីក្រូហិរញ្ញវត្ថុបានជួយគំាទ្រដល់ប្រជាពលរដ្ឋចំនួន ១,៥៥លាននាក់ និងបានផ្តល់ឥណទានចំនួន ៥,១៦ពាន់លានដុល្លារសហរដ្ឋអាមេរិកនៅទូទាំងប្រទេសនិងលើគ្រប់វិស័យនៃខឿនសេដ្ឋកិច្ចជាតិ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ