បរទេស៖ នៅសប្តាហ៍នេះក្រុមហ៊ុនផលិតយន្តហោះដ៏ធំបំផុតលើពិភពលោក Airbus បានធ្វើការប្រកាសអំពីផែនការក្នុងការបង្កើនផលិតកម្មរបស់ខ្លួនឡើងវិញដោយអះអាងថាវិស័យធ្វើដំណើរនឹងមានសន្ទុះមកវិញដល់កម្រិតមុនការរាតត្បាតរបស់កូវីដត្រឹមឆ្នាំ2025 ខាងមុខនេះ។

យោងតាមការប្រកាសដដែលបានបញ្ជាក់ទៀតថា Airbus នឹងមានផែនការផលិតយន្តហោះត្រកូល A320neo ឲ្យបានច្រើនជាងមុនប្រមាណជា 10 ភាគរយ ឬពី 40-45 គ្រឿងក្នុងមួយខែនៅត្រឹមចុងឆ្នាំ2021 នេះ។ ដោយឡែករោងចក្ររបស់ខ្លួនដែលមាននៅក្នុងប្រទេសអង់គ្លេសក៏គ្រោងក្នុងការផលិតយន្តហោះថ្មីឲ្យបានប្រមាណជា 64គ្រឿងផងដែរនៅក្នុងត្រីមាសទី2ឆ្នាំ 2023។
ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Airbus លោក Guillaume Faury បាននិយាយថា វិស័យធ្វើដំណើរតាមអាកាសបច្ចុប្បន្នបានចាប់ផ្តើមងើបឡើងវិញហើយក្រោយបញ្ហារាតត្បាតនៃជំងឺកូវីដត្រូវបានធូរស្រាល។ យ៉ាងណាក៏ដោយ ចំពោះផែនការរបស់ក្រុមហ៊ុននៅពេលនេះក៏ត្រូវបានគេមើលឃើញដែរថា បានធ្វើឡើងនៅចំពេលដែលបណ្តាក្រុមហ៊ុនអាកាសចរជាច្រើននៅលើសាកលលោកកំពុងជួបប្រទះបញ្ហាវិបត្តិហរិញ្ញវត្ថុនៅឡើយ។

ក្រៅពីនោះផងដែរក្រុមហ៊ុន Airbus ក៏បានត្រៀមខ្លួនក្នុងការបង្កើនការផលិតយន្តហោះត្រកូល A350 ឲ្យបានពី 5-6 គ្រឿងក្នុងមួយខែនៅរដូវស្លឹកឈើជ្រុះនៅក្នុងឆ្នាំ2022 រួមជាមួយនឹងយន្តហោះប្រភេទ A220 airliners ឲ្យបាន 14 គ្រឿងក្នុងមួយខែក្នុងរយៈពេល 5 ឆ្នាំខាងមុខ ខណៈដែលផលិតកម្មប្រចាំខែនៅពេលបច្ចុប្បន្ននេះមានត្រឹមតែ 5 គ្រឿងប៉ុណ្ណោះក្នុងមួយខែ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/07/2026
ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content