ស្របទៅនឹងយុទ្ធនាការអន្ទាក់សូន្យ ក្រសួងបរិស្ថានបានចេញធ្វើសកម្មភាពជាច្រើន ក្នុងនោះក៏មានផងដែរនូវការជំរុញ លើកទឹកចិត្តអាជីវករដែលជាម្ចាស់ភោជនីយដ្ឋាននានាបញ្ឈប់ការផ្គត់ផ្គង់ម្ហូបអាហារដែលធ្វើពីសាច់សត្វព្រៃ ព្រោះក្រសួងមានជំនឿថា បើមិនមានឈ្មួញទិញសាច់សត្វព្រៃទាំងនោះទេ អ្នកបរបាញ់សត្វក៏មិនមានទីផ្សារសម្រាប់លក់ ហើយអាចនឹងបញ្ចប់ធ្វើសកម្មភាពនេះ។

ឯកឧត្តម នេត្រ ភក្ត្រា អគ្គលេខាធិការក្រសួងបរិស្ថានបានលើកឡើងថា រាប់ចាប់តាំងពីពេលដែលអនុវត្តន៍យុទ្ធនាការ «អន្ទាក់សូន្យ» រហូតមកទល់ពេលនេះ មានភោជនីយដ្ឋានចំនួន១១កន្លែងហើយដែលមានការស្ម័គ្រចិត្តមិនចម្អិនម្ហូបលក់ដោយប្រើប្រាស់សាច់សត្វព្រៃនោះទេ។ ភោជនីយដ្ឋានទាំង ១១កន្លែងនោះ មាន៥កន្លែងស្ថិតនៅក្នុងខេត្តក្រចេះ និង៦កន្លែងទៀតស្ថិតក្នុងខេត្តព្រះវិហារ។ ជាមួយគ្នានេះ ដើម្បីជាការលើកទឹកចិត្ត ក្រសួងបានប្រគល់ជាប័ណ្ឌសរសើរជូនភោជនីយដ្ឋានទាំងនោះដើម្បីទុកជាគំរូទៅដល់ភោជនីយដ្ឋានផ្សេងទៀត។

ឯកឧត្តមបានមានប្រសាសន៍ថា ៖
“នេះជាដំណើរការនៃការឈានទៅផ្លាស់ប្ដូរឥរិយាបទប្រជាពលរដ្ឋឱ្យឈប់ហូបសាច់សត្វព្រៃតទៅទៀត តាមរយៈរូបភាពអប់រំ លើកទឹកចិត្ត និងបញ្ជ្រាបការយល់ដឹងអំពីហានិភ័យនៃការបរិភោគសត្វព្រៃ”
ឯកឧត្តមបានគូសបញ្ជាក់ផងដែរអំពីសកម្មភាពបរបាញ់របស់មនុស្ស ដែលវាបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់សត្វព្រៃទាំងនោះ។ សត្វមួយចំនួនបានផ្លាស់ប្ដូរទម្លាប់រកស៊ីរបស់ខ្លួនពីពេលថ្ងៃមកពេលយប់វិញ ដោយហេតុថាពេលថ្ងៃដើរជួបអ្នកប្រមាញ់ច្រើន។ សកម្មភាពទាំងនោះ វាបានធ្វើឱ្យប៉ះពាល់ដល់ការបន្តពូជរបស់ពូជសត្វទៀតផង ជាក់ស្ដែងដូចជាសត្វដំរីដែលត្រូវការមានទីលានក្នុងការដើរពី ៧០ ទៅ៨០ គីឡូម៉ែត្រ ប៉ុន្តែក្រោយពេលដែលដើរជាប់អន្ទាក់ហើយ ដំរីទាំងនោះរៀងចាលមិនហ៊ានដើរឆ្ងាយ ដែលនាំឱ្យវាកើតជាស្ត្រេស។
ក្រៅតែពីការគំរាមកំហែងទៅដល់អាយុជីវិតសត្វហើយ សាច់សត្វទាំងនោះក៏មិនបានជួយប៉ូវកំលាំង ឬជួយព្យាបាលជំងឺដូចដែលមនុស្សមួយចំនួនគិតនោះឡើយ ផ្ទុយទៅវិញវាបានធ្វើឱ្យប៉ះពាល់ទៅដល់សុខភាពអ្នកទទួលទាន ព្រោះសាច់សត្វដែលរស់នៅក្នុងព្រៃ មិនបានធ្វើការត្រួតពិនិត្យទេថាសាច់សត្វនោះមានផ្ទុកមេរោគអ្វីខ្លះ។ ឧទាហរណ៍ ជាក់ស្ដែងធ្លាប់មានប្រជាសហគមន៍យកសាច់ជ្រូកព្រៃមកធ្វើភ្លា ចំអិនមិនឆ្អិន ដែលពិសាហើយនាំឱ្យស្លាប់ភ្លាមៗ ដោយសារមានមេរោគដង្កូវក្នុងខួរក្បាលសត្វ។
គួរបញ្ជាក់ថា ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះត្រូវបានធ្វើឡើងនៅក្នុងពិធីប្រកាសជាផ្លូវការយុទ្ធនាការផ្លាស់ប្ដូរឥរិយាបទសង្គមស្ដីពី «ការការពារសត្វព្រៃយើង ៖ កាត់បន្ថយការទិញ និងហូបសាច់សត្វព្រៃ» នៅឯមជ្ឈមណ្ឌលសហប្រតិបត្តការកម្ពុជា-ជប៉ុន (CJCC) កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content