កម្ពុជាទទួលបានទេសចរជាង៣លានកន្លះក្នុងឱកាសឆ្លងឆ្នាំសកល

ព្រះរាជាណាចក្រកម្ពុជាទទួលបានទេសចរជាតិ និងអន្តរជាតិ ជាង ៣លានកន្លះ ក្នុងឱកាសបុណ្យឆ្លងឆ្នាំថ្មី ឆ្នាំសកល គិតពីថ្ងៃទី៣០ ដល់៣១ខែធ្នូ ឆ្នាំ ២០២៤

ឆ្នាំ២០២៤ គ្រឹះស្ថានអង្គរ​រក​ចំណូល​បានជិត៤៨លានដុល្លារអាមេរិក

រយៈពេល១២ខែ ឆ្នាំ២០២៤ គ្រឹះស្ថានអង្គរ​រក​ចំណូល​បានជិត៤៨លានដុល្លារអាមេរិកពីភ្ញៀវទេសចរបរទេសដែលបានចូលទស្សនារមណីយដ្ឋានអង្គរចំនួនជាង ១ លាននាក់

ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-កូរ៉េ សម្រេចបាន ៧៦២លានដុល្លារអាម៉េរិក កើនឡើងជាង១១%

នៅឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សាធារណរដ្ឋកូរ៉េ សម្រេចបានចំនួន ៧៦២ លានដុល្លារអាម៉េរិក កើនឡើងជាង ១១ភាគរយ

សមាគមគ្រាប់ស្វាយចន្ទីពេញចិត្តកំណើនទិន្នផល និងតម្លៃល្អ ខណៈឆ្នាំ២០២៥ អាចទទួលបានកំណើនតម្លៃបន្ថែមទៀត

ប្រធានសមាគមគ្រាប់ស្វាយចន្ទីកម្ពុជាបានសម្ដែងការពេញចិត្តចំពោះផលគ្រាប់ស្វាយចន្ទីដែលទទួលបានកំណើនល្អ និងមានតម្លៃខ្ពស់ជាងឆ្នាំកន្លងទៅ ហើយឆ្នាំក្រោយរំពឹងថានឹងទទួលបានកំណើនតម្លៃបន្ថែម

បញ្ហាធំៗចំនួន ៥ ដែលសេដ្ឋកិច្ចពិភពលោកអាចនឹងប្រឈមមុខនៅឆ្នាំ២០២៥

ប្រភពព័ត៌មានពី DW បានព្យាករណ័ពី​បញ្ហា​សេដ្ឋកិច្ចចំនួន ៥ ដែលអាចនឹងកើតឡើងនៅឆ្នាំ ២០២៥ ហើយបញ្ហាភាគច្រើនជាប់ទាក់ទងនឹងប្រធានាធិបតីជាប់ឆ្នោតអាមេរិក Donald Trump ដែលនឹងឡើងកាន់អំណាចនៅខែមករា

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ទាក់ទាញបានក្រុមហ៊ុនជាង២០០ មកពីជាង១០ប្រទេស

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ទាក់ទាញបានក្រុមហ៊ុនជាង២០០មកពីជាង១០ប្រទេស និងបង្កើតការងារជាង៣ម៉ឺននាក់ ក្នុងរយៈពេល ១៦ឆ្នាំ កន្លងមកនេះ

ក្រុមហ៊ុនជីធម្មជាតិក្នុងស្រុកកើនឡើងជាបន្តបន្ទាប់ ស្របពេលដែលកសិករយល់ដឹងកាន់តែ​ប្រសើរពីអត្ថប្រយោជន៍ដំណាំសរីរាង្គ

ការផលិតជីសរីរាង្គដើម្បីផ្គត់ផ្គង់ការធ្វើកសិកម្មក្នុងស្រុក ក៏កាន់តែមានកំណើនគួរឱ្យកត់សម្គាល់ផងដែរ ដែលនេះគឺជាការចំណេញមួយផ្នែកដល់សេដ្ឋកិច្ចកម្ពុជា

រដ្ឋបាលព័ត៌មានថាមពល (EIA) ព្យាករណ៍ថា កំណើននៃការប្រើប្រាស់ប្រេងរបស់ឥណ្ឌានឹងកើនឡើងច្រើនជាងចិន

ការកើនឡើងនៃតម្រូវការឥន្ធនៈខាងផ្នែកដឹកជញ្ជូន និងការកើនឡើងនៃការប្រើប្រាស់ប្រេងឥន្ធនៈក្នុងគ្រួសារបានជំរុញឱ្យតម្រូវការប្រេងរបស់ឥណ្ឌាកើនឡើងក្នុងល្បឿនលឿនជាងចិន

ធនាគារពិភពលោកដំឡើងការព្យាករណ៍សម្រាប់កំណើនសេដ្ឋកិច្ចចិន ប៉ុន្តែអំពាវនាវឱ្យមានកំណែទម្រង់ស៊ីជម្រៅជាងនេះ

ធនាគារពិភពលោក (World Bank) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបរបស់ចិននឹងកើនឡើង ៤,៩ ភាគរយឆ្នាំ ២០២៤ ដែលជាលទ្ធផលនៃការបន្ធូរបន្ថយគោលនយោបាយថ្មីៗ និងជំរុញការនាំចេញ។ តួរលេខនេះកើនឡើងពីការព្យាករណ៍កាលពីខែមិថុនា ៤,៨ ភាគរយ

ស្វាគមន៍ការហោះហើរលើកដំបូង អាកាសយានដ្ឋានអន្តរជាតិ តារាសាគរ រំពឹងថានឹងជួយដល់វិស័យទេស​ចរណ៍ និងទាក់​ទាញ​វិនិយោ​គិន

អាកាសយានដ្ឋានអន្តរជាតិតារាសាគរខេត្តកោះកុងបានសម្ពោធដាក់ឱ្យដំណើរការជាបណ្តោះអាសន្ន និងបានស្វាគមន៍ការហោះហើរលើកដំបូងរបស់ខ្លួន