ស្វាគមន៍ការហោះហើរលើកដំបូង អាកាសយានដ្ឋានអន្តរជាតិ តារាសាគរ រំពឹងថានឹងជួយដល់វិស័យទេស​ចរណ៍ និងទាក់​ទាញ​វិនិយោ​គិន

កោះកុង៖ អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ស្ថិតនៅក្នុងខេត្តកោះកុង បានសម្ពោធដាក់ឱ្យដំណើរការជាបណ្តោះអាសន្ន ស្វាគមន៍ការហោះហើរលើកដំបូងរបស់ខ្លួន កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការអភិវឌ្ឍវិស័យអា​កាសចរណ៍នៅកម្ពុជា។ នៅក្នុងថ្ងៃដដែលនេះ កិច្ចស្វាគមន៍ជើងហោះហើរជួលក្នុងស្រុក (Domestic charter flight) លើកដំបូងត្រូវបានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុង ខណៈដែលអាកាសយានដ្ឋានអន្តរជាតិតារាសាគរ គឺជាអាកាសយានដ្ឋានថ្មីស្រឡាងដែលត្រូវបានរំពឹងថានឹងជួយដល់វិស័យទេស​ចរណ៍ និងទាក់ទាញវិនិយោ​គិន មកវិនិយោគនៅកម្ពុជាបន្ថែមទៀត ។

ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល តំណាងក្រុមហ៊ុន Coa​stal Airport Investment (CAI) អាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធ បានរៀបចំពិធីស្វាគមន៍ការបើកជើងហោះហើរក្នុងស្រុកទៅកាន់អាកាសយានដ្ឋាននៃខេត្តជាប់មាត់សមុទ្ររបស់កម្ពុជា និងបានប្រព្រឹត្តទៅក្រោមវត្តមាននៃជើង​ហោះ​​ហើរក្នុងស្រុកលើកដំបូង ធ្វើឡើងដោយ K6 (ATR-72) របស់ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អង្គរអ៊ែរ ។

ឯកឧត្តម លោក ម៉ៅ ហាវណ្ណាល់ បានថ្លែងថា ការសម្ពោធជើងហោះហើរក្នុងស្រុកទៅកាន់ខេត្តកោះកុង គឺជាការអភិវឌ្ឍន៍ដ៏សំខាន់មួយក្នុងវិស័យអាកាសចរណ៍នៅកម្ពុជា។ អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នៅពេលដាក់ឱ្យដំណើរការជាផ្លូវការនឹងចូលរួមដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ជាមួយហេដ្ឋារចនាសម្ព័ន្ធទាំងក្នុងស្រុក និងនៅអន្តរជាតិ ដោយក្នុងនោះមានទាំងវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចក្នុងតំបន់សម្រាប់កម្ពុជា។

យោងតាមផែនការមេសម្រាប់ការអភិវឌ្ឍន៍អាកាសយានដ្ឋានតារាសាគរក្នុងរយៈពេលខ្លី និងមធ្យម ក្រោយការបើកឱ្យដំណើរការហោះហើរ និងដឹកជញ្ជូនតាមផ្លូវអាកាសនេះ អាកាសយានដ្ឋានត្រូវបានគេរំពឹងថា នឹងទទួលអ្នកដំណើរ ៧លាននាក់ និងទំនិញ ១ម៉ឺនតោនក្នុងមួយឆ្នាំ ហើយតួលេខនឹងកើនឡើងដល់ ២០ លាននាក់ និង ៦ម៉ឺន តោន ក្នុងមួយឆ្នាំ ចាប់គិតពីឆ្នាំ២០៣០-២០៥០តទៅ។

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានថ្លែងថា ការចាប់ផ្តើមហោះហើររបស់អាកាសយានដ្ឋានអន្តរជាតិតារាសាគរនេះ នឹងជួយដល់ការចាប់អារម្មណ៍ដល់ក្រុមអ្នកវិនិយោគ នឹងចូលមកបណ្តាក់ទុនលើទឹកដីខេត្តកោះកុងបន្ថែមទៀត ព្រមជាមួយគ្នានេះវិស័យទេសចរណ៍ក៏នឹងមានភាពល្អប្រសើរឡើងដែរ ព្រោះភ្ញៀវទេសចរជាតិ និងអន្តរជាតិងាយធ្វើដំណើរមកកាន់ខេត្តកោះកុង ដោយសារមានទាំងការដឹកជញ្ជូនតាមផ្លូវអាកាស តាមផ្លូវទឹក និងតាមផ្លូវគោក ផងដែរ ជាក់ស្ដែង បច្ចុប្បន្នរដ្ឋាភិបាលកំពុងមមាញឹកក្នុងការអភិវឌ្ឍន៍បណ្តាញហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជាតិលេខ៤៨ និងផ្លូវជាតិលេខ១០ ដែលតភ្ជាប់ពីខេត្តកោះកុងទៅកាន់ពោធិ៍សាត់ បាត់ដំបង និងអាចតភ្ជាប់ទៅខេត្តសៀមរាបទៀតផង ហើយសង្ឃឹមថាតាមរយៈការតភ្ជាប់ផ្លូវថ្មីៗបន្ថែមទៀតនេះនឹងក្លាយជាទីចាប់អារម្មណ៍វិនិយោគនៅខេត្តដ៏ស្រស់ស្អាតមួយនេះជាក់ជាពុំខាន។

លោក លី ម៉ុងឈិន (Li Mengchen) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Coastal Airport Investment (CAI) បានប្រាប់បណ្តាញសារព័ត៌មានថា អាកាសយានដ្ឋាននេះមានទីតាំងនៅតំបន់វេហាសាគរនៃតារាសាគរ នៅលើផ្ទៃដី២៣គីឡូម៉ែត្រការ៉េ ។ អាកាសយានដ្ឋាននេះ មានផ្លូវរត់ប្រវែង៣២០០ម៉ែត្រ ដែលបំពេញតាមស្តង់ដារជើងហោះហើរកម្រិត4E ។

ជាជំហានដំបូង អាកាសយានដ្ឋានអន្តរជាតិតារាសាគរអាចតភ្ជាប់ជើងហោះហើរជាមួយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិកងកេង ខេត្តព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ខេត្តសៀមរាប។ ការខិតខំជំរុញឱ្យមានការតភ្ជាប់ជើងហោះហើរក្នុងស្រុកនេះ គឺដើម្បីជាមធ្យោបាយដឹកជញ្ជូនក្នុងស្រុក ជាពិសេសចូលរួមជាកម្លាំងរួមផ្សំ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា។ 

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរ វិនិយោគដោយក្រុមហ៊ុនចិន Tianjin Union Develo​p​ment Group និងត្រូវបានអភិវឌ្ឍក្នុងដំណាក់កាលដំបូងលើផ្ទៃដី២១៨ ហិកតា និងមានផ្ទៃដីចំនួន១ ០០០ហិកតា ជាដីបម្រុងទុកសម្រាប់ការអភិវឌ្ឍន៍បន្ត ដោយចំណាយថវិកាប្រមាណ២០០ លានដុល្លារអាមេរិក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បារាំង​ ​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូលក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែមិថុនា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បារាំង​ ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ​កំពូលរបស់ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែមិថុនា នៅទីក្រុង Evian ជិតព្រំប្រទល់ជាមួយនឹងស្វីស

ផ្សារទំនើប ម៉ាត និងមីនីម៉ាត កើនដល់ជាង៦០០ ទីតាំង ដាក់លក់ផលិតផលខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត នៅទូទាំងប្រទេសសរុបជាង ៦០០ ទីតាំង បានចូលរួមដាក់តាំងលក់ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក

តម្រូវការ និងតម្លៃដីធ្លីនៅក្រុងច្បារមន នឹង​មានកំណើ​នខ្ពស់​ ក្រោយរដ្ឋាភិបាលបង្ហើបគម្រោងប្រែក្លាយក្រុងមួយនេះជាមជ្ឈ​មណ្ឌលពាណិជ្ជកម្មទំនើប

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 15/06/2026

តម្រូវការ និងតម្លៃដីធ្លីក្នុងខេត្តកំពង់ស្ពឺ ជាពិសេស​នៅក្រុ​ងច្បារមន​ រំពឹង​ថា​​នឹង​មានកំណើន​ខ្ពស់ ក្រោយរដ្ឋាភិបាលបង្ហើប​គម្រោង​កែលម្អក្រុង​ច្បារមន

រុស្ស៊ី ពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធាយ៉ាងគំហុកនៅព្រំដែនភាគខាងជើងណាតូ និងអាចពង្រាយទ័ពរាប់ម៉ឺននាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/06/2026

រុស្ស៊ី កំពុងពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធារបស់ខ្លួនយ៉ាងខ្លាំងក្លានៅជិតព្រំដែនអឺរ៉ុបភាគខាងជើង ដើម្បីត្រៀមលក្ខណៈដាក់ពង្រាយកងទ័ពបន្ថែមរហូតដល់រាប់ម៉ឺននាក់

​ក្រុមហ៊ុន ជីប ម៉ុង បរិច្ចាគថវិកា ១លានដុល្លារ ជូនមូលនិធិគន្ធបុប្ផាក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/06/2026

ក្រុមហ៊ុន ជីប ម៉ុង បានប្រគល់ថវិកាបរិច្ចាគសរុបចំនួន ១,០០០,០០០ ដុល្លារអាម៉េរិក ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីគាំទ្រដល់យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»

វិភាគ៖ កម្ពុជាបង្កើនយុទ្ធនាការប្រឆាំងទំនិញខុសច្បាប់ពីថៃ អាចបង្កសម្ពាធសេដ្ឋកិច្ចថៃ  

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

ខណៈពេលកម្ពុជាកំពុងបន្តយុទ្ធនាការបោសសម្អាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams) យ៉ាង​ក្តៅគគុក កម្ពុជាក៏​​កំពុងបង្កើនយុទ្ធនាការបង្រ្កាបទំនិញរត់គេចពន្ធខុសច្បាប់ពីប្រទេសថៃ​យ៉ាងសកម្ម​ផងដែរ

មាសឡើងថ្លៃ ខណៈតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

តម្លៃមាសឡើងថ្លៃ ខណៈពេលដែលតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងអំពីកិច្ចព្រមព្រៀងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់ ដោយមានប៉ាគីស្ថានជាអ្នកសម្របសម្រួល

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

Leave a Reply

Your email address will not be published.Required fields are marked *