ធនាគារពិភពលោកដំឡើងការព្យាករណ៍សម្រាប់កំណើនសេដ្ឋកិច្ចចិន ប៉ុន្តែអំពាវនាវឱ្យមានកំណែទម្រង់ស៊ីជម្រៅជាងនេះ

បរទេស៖ យោងតាមប្រភពព័ត៌មានពី The Guardian បានរាយការណ៍ថា ធនាគារពិភពលោកបានដំឡើងការព្យាករណ៍របស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចរបស់ចិន ប៉ុន្តែបានអំពាវនាវឱ្យមានកំណែទម្រង់ស៊ីជម្រៅជាងនេះ និងព្រមានថាប្រទេសនេះអាចនឹងបន្តប្រឈមមុខនឹងបញ្ហាដែលបណ្តាលមកពីការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ។

ធនាគារពិភពលោក (World Bank) បានព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបរបស់ចិននឹងកើនឡើង ៤,៩ ភាគរយឆ្នាំ២០២៤ ដែលជាលទ្ធផលនៃការបន្ធូរបន្ថយគោលនយោបាយថ្មីៗ និងជំរុញការនាំចេញ។ តួរលេខនេះកើនឡើងពីការព្យាករណ៍កាលពីខែមិថុនា ៤,៨ ភាគរយ ខណៈដែលចិនកំណត់គោលដៅកំណើនខ្លួនឯង ៥ ភាគរយ។ ស្របពេលធនាគារពិភពលោកដំឡើងការព្យាករណ៍កំណើនសេដ្ឋកិច្ចចិនដល់ ៤,៩ ភាគរយសម្រាប់ ២០២៤ ប៉ុន្តែក៏បានព្យាករណ៍ថា កំណើននឹងថយចុះមកត្រឹម ៤,៥ ភាគរយសម្រាប់ឆ្នាំ ២០២៥។ យ៉ាងណាមិញ តួរលេខនេះខ្ពស់ជាងពីការព្យាករណ៍លើកមុន ៤,១ ភាគរយ។

នៅឆ្នាំ២០២៤ នេះ ចិនដែលជាសេដ្ឋកិច្ចធំទី២ របស់ពិភពលោកបានជួបការលំបាក ដោយសារផលប៉ះពាល់នៃវិបត្តិអចលនទ្រព្យជាច្រើនឆ្នាំ និងតម្រូវការក្នុងស្រុកចុះខ្សោយ។ ទន្ទីមនឹងនេះ ទីក្រុងប៉េកាំងព្យាយាមបង្វែរប្រទេសទៅកាន់ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់បន្ថែមទៀត ដើម្បីជំរុញផលិតផលក្នុងស្រុកសរុប ប៉ុន្តែមានការភ័យខ្លាចកាន់តែខ្លាំងឡើងថា ការដំឡើងពន្ធរបស់ Donald Trump អាចនឹងរារាំងដល់កំណើនសេដ្ឋកិច្ចបន្ថែមទៀត។

ធនាគារពិភពលោកបាននិយាយថា ការធ្លាក់ចុះនៃទំនុកចិត្តរបស់ពលរដ្ឋ និងអាជីវកម្មនឹងបន្តមានឥទ្ធិពលលើកំណើនរបស់ចិននៅឆ្នាំ ២០២៥។ វាគឺជាបញ្ហារចនាសម្ព័ន្ធរួមមាន កំណើនប្រជាជនវ័យចំណាស់ ការប្រើប្រាស់ទាប និងកម្រិតបំណុលខ្ពស់ក្នុងចំណោមអ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងរដ្ឋាភិបាលមូលដ្ឋាន។ យ៉ាងណាមិញ គេមិនរំពឹងថា ទីផ្សារអចលនទ្រព្យចិននឹងធូរស្រាលនោះទេរហូតដល់ចុងឆ្នាំ ២០២៥។

លើសពីនេះ ធនាគារពិភពលោកអំពាវនាវដល់ចិនឱ្យធ្វើកំណែទម្រង់សេដ្ឋកិច្ចឲ្យកាន់តែស៊ីជម្រៅដោយពន្យល់ថា វិធានការជំរុញធម្មតានឹងមិនគ្រប់គ្រាន់ក្នុងការជំរុញកំណើនឡើងវិញទេ។ Mara Warwick នាយកប្រចាំប្រទេសចិនរបស់ធនាគារពិភពលោក លើកឡើងថា វាមានសារៈសំខាន់ក្នុងការធ្វើឱ្យការគាំទ្ររយៈពេលខ្លីមានតុល្យភាពចំពោះកំណើនជាមួយនឹងកំណែទម្រង់រចនាសម្ព័ន្ធរយៈពេលវែង។ ការដោះស្រាយបញ្ហាប្រឈមក្នុងវិស័យអចលនទ្រព្យ ការពង្រឹងសំណាញ់សុវត្ថិភាពសង្គម និងការកែលម្អហិរញ្ញវត្ថុរបស់រដ្ឋាភិបាលក្នុងតំបន់មានសារៈសំខាន់ណាស់ក្នុងការដោះសោការស្តារឡើងវិញប្រកបដោយនិរន្តរភាព។ លើសពីនេះ របាយការណ៍ជំរុញឲ្យព្យាយាមលើកកម្ពស់ផលិតភាពរបស់កម្មករ ដោយអាជ្ញាធរចិនគួរតែផ្តោតលើការជំរុញលទ្ធភាពសម្រាប់ពលរដ្ឋទទួលបានការអប់រំប្រកបដោយគុណភាព ការថែទាំសុខភាព និងសុខុមាលភាពសង្គម។ វិធានការទាំងនេះអាចជួយបន្ធូរបន្ថយការតានតឹងផ្នែកសេដ្ឋកិច្ច ជាពិសេសអ្នកដែលមានចំណូលទាប និងវណ្ណៈកណ្តាលដែលងាយរងគ្រោះ។ សំណាញ់សុវត្ថិភាពកាន់តែរឹងមាំផ្តល់អត្ថប្រយោជន៍ដ៏មានប្រសិទ្ធភាពផងដែរ នៅពេលដែលមានហានិភ័យប៉ះពាល់ដល់ពលរដ្ឋ និងសហគ្រិនជាដើម។

ស្របពេលដែលវណ្ណៈកណ្តាលរបស់ចិនបានកើនឡើងខ្លាំងតាំងពីទសវត្សរ៍ឆ្នាំ២០១០ ហើយវាមានចំណែក ៣២ ភាគរយនៃចំនួនប្រជាជនសរុបក្នុងឆ្នាំ ២០២១។ ធនាគារពិភពលោកបានប៉ាន់ប្រមាណថាប្រហែល ៥៥ ភាគរយក្នុងតួរលេខនេះកំពុងមាននៅក្រោមគំនាបសេដ្ឋកិច្ច ដោយគូសបញ្ជាក់ពីតម្រូវការសម្រាប់ចិនក្នុងការបង្កើតឱកាសនៅទូទាំងប្រទេស។ Elitza Mileva សេដ្ឋវិទូប្រចាំប្រទេសចិនរបស់ធនាគារពិភពលោក លើកឡើងថា ការពង្រីកឱកាសសម្រាប់មនុស្សគ្រប់គ្នាក្នុងការឡើងជណ្តើរសេដ្ឋកិច្ចគឺមានសារៈសំខាន់ណាស់ ដើម្បីសម្រេចបាននូវគោលដៅនៃវិបុលភាពរួមរបស់ប្រទេសចិន។ ការទទួលបានឱកាសស្មើគ្នា និងការចល័តសង្គមកាន់តែច្រើននឹងគាំទ្រដល់កំណើនតាមរយៈធនធានមនុស្សកាន់តែខ្ពស់ និងភាពជាសហគ្រិនកាន់តែច្រើន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៦ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ២៧៦ ក្នុងទំហំទុនសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងឆមាសទី១ ឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ២៧៦ ក្នុងទំហំទុនសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

Leave a Reply

Your email address will not be published.Required fields are marked *