កំណត់ត្រាថ្មី៖ បំណុលសហរដ្ឋអាមេរិកបានកើន២ទ្រីលានដុល្លារបន្ថែមទៀតក្នុងឆ្នាំនេះ សរុបឡើងដល់៣៦ទ្រីលានដុល្លារ

គិតត្រឹមខែវិច្ឆិកានេះ បំណុលសរុបរបស់ប្រទេសអាមេរិកត្រូវបានគេមើលឃើញថាកើនឡើងដល់កំណត់ត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ពោលគឺកើនឡើងដល់ប្រមាណជាង៣៦ទ្រីលានដុល្លារ

កិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-អារ៉ាប់រួម ជួយលុបបំបាត់ពន្ធគយ និងរបាំងពាណិជ្ជកម្ម អាចនាំទំនិញទៅទីផ្សារអារ៉ាប់រួម អត្រាពន្ធសូន្យលើមុខទំនិញសំខាន់ៗ

កិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-អារ៉ាប់រួម នឹងជួយលុបបំបាត់ពន្ធគយ និងរបាំងពាណិជ្ជកម្ម អាចនាំទំនិញទៅទីផ្សារអារ៉ាប់រួមក្នុងអត្រាពន្ធសូន្យ

គំនិតច្នៃប្រតិដ្ឋនៅក្នុងអាជីវកម្មពិតជាសំខាន់ ដើម្បីអាចទាក់ទាញអតិថិជនបានទាំងនៅក្នុងស្រុក និងជនបរទេស  

Ahsora World ជាម៉ាកសញ្ញា (Brand) អាវយឺតមួយដែលភាគច្រើនគេស្គាល់តាមរយៈការរចនាបែបសហសម័យ លាយឡំជាមួយនឹងរូបភាពច្នៃប្រតិដ្ឋនានាអំពីសិល្បៈ វប្បធម៌ និងប្រពៃណីខ្មែរ

ដំណឹង​ល្អ ! ក្រសួង​រៀបចំដែនដី​ប្រកាសពីភាពជោគជ័យ​ក្នុងការ​ដោះស្រាយបញ្ចប់​គម្រោង​ផ្សារ​ TCC

ក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់ បានខិតខំដោះស្រាយ​បញ្ហា​គម្រោង​អភិវឌ្ឍន៍នានា ដែលមានទំនាស់ជាមួយប្រជាពលរដ្ឋជាអតិថិជនបានយ៉ាងជោគជ័យជា​បន្តបន្ទាប់​

ធុរកិច្ចកម្ពុជា ទទួលពានរង្វាន់សម្រាប់ការអនុវត្តគោលការណ៍និរន្តរភាព

សភាពាណិជ្ជកម្មអឺរ៉ុបរៀបចំកម្មវិធីប្រកួត និងប្រគល់ពានរង្វាន់ ESG អបអរធុរកិច្ចកម្ពុជាឈានមុខក្នុងការអនុវត្តគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG)

ចំណេះដឹងហិរញ្ញវត្ថុ ៖ តើអ្វីជាគុណសម្បត្តិ និងគុណវិបត្តិនៃកម្ចីផ្លូវការ និងកម្ចីក្រៅផ្លូវការ?

កម្ចីផ្លូវការ គឺជាកម្ចីទាំងឡាយណាដែលផ្តល់ជូនដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលបានចុះបញ្ជីនៅធនាគារជាតិនៃកម្ពុជាដើម្បីផ្តល់សេវាហិរញ្ញវត្ថុស្របច្បាប់។ កម្ចីពីគ្រឹះស្ថានផ្លូវការនេះមានអត្រាការប្រាក់សមរម្យ ហានិភ័យទាប និងមានយន្តការកិច្ចការពារអតិថិជនផងដែរ។

ជប៉ុន​ឈរ​លំដាប់ទី​៧​ ជាអ្នក​វិនិយោគ​ច្រើនជាង​គេនៅកម្ពុជា​ក្នុងរយៈពេល១០ខែ​ ខណៈ​កម្ពុជា​បន្តទាក់ទាញ​វិនិយោគិន​ជប៉ុន​បន្ថែម

វិនិយោគិន​ជប៉ុន​ជាអ្នក​វិនិយោគដែលឈរលំដាប់ទី​៧​នៅកម្ពុជា ហើយរាជរដ្ឋាភិបាលកម្ពុជា​ក៏បាន ​និងកំពុងបន្តទាក់ទាញ​វិនិយោគិនជប៉ុនចូលមក​បន្ថែមទៀត​

កសិករវៃឆ្លាត គួរងាកមកចាប់អារម្មណ៍ដាំដំណាំដែលកំពុងមានតម្រូវការទីផ្សារ និងមានតម្លៃថ្លៃ

មានកសិដ្ឋានមួយបានច្នៃដាំកូនខាត់ណាលើទឹក ប៉ុន្តែមិនផ្ដោតលើទំហំដើមនោះទេ គឺដាំយកតែកូនខាត់ណាតូចៗ ប្រើរយៈពេលខ្លី ដែលកំពុងមានតម្រូវការទីផ្សារល្អ

ក្រសួងរៀបចំដែនដី បាន និងកំពុងប្រែក្លាយភូមិឋាននៅទីជនបទឱ្យទៅជាបុរីជនបទ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តមួយចំនួន បាន និងកំពុងប្រែក្លាយភូមិឋាននៅទីជនបទឱ្យទៅជាបុរីជនបទ ប្រកបដោយការអភិវឌ្ឍរីកចម្រើន ចូលរួមចំណែកបង្ខិតគម្លាតរវាងជនបទ និងទីក្រុងឱ្យកាន់តែខិតជិតគ្នា

កិច្ចពិភាក្សាលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុលើកទី២ ត្រូវបានប្រារព្ធទៅយ៉ាងរលូនស្របតាមការគ្រោងទុក

ការយល់ដឹងពីការផ្តល់កម្ចីផ្លូវការ និងក្រៅផ្លូវការ មិនត្រឹមតែជាការយល់ដឹងពីការខ្ចីលុយប៉ុណ្ណោះទេ ប៉ុន្តែវាបានបណ្តុះចំណេះដឹងផ្នែកហិរញ្ញវត្ថុ ជៀសវាងធ្លាក់ក្នុងអន្ទាក់បំណុលលើសលប់