មគ្គុទ្ទេសក៍ទេសចរណ៍ ៖ ចង់ឱ្យភ្ញៀវស្នាក់នៅកាន់តែយូរ សេវាករត្រូវពង្រឹងគុណភាពបន្ថែម

លោក ហ៉ីន ចិន្ដា ដែលជាមគ្គុទ្ទេសក៍ទេសចរណ៍ជំនាញមួយរូបបានឱ្យដឹងថា រហូតមកដល់ពេលនេះ ចំនួនអ្នកទេសចរដែលទៅទស្សនាខេត្តសៀមរាបចាប់ផ្ដើមមានភាពល្អប្រសើរហើយ ប៉ុន្តែភាពល្អ នោះកំពុងប្រព្រឹត្តទៅដោយសន្សឹមៗ។

តម្លៃប្រេងនឹងបន្តឡើងថ្លៃ ប្រសិនបើ OPEC+ កាត់បន្ថយផលិតកម្មបន្ថែមទៀត

ប្រសិនបើ OPEC + ពង្រីកការកាត់បន្ថយផលិតកម្មរបស់ខ្លួនក្នុងសប្តាហ៍នេះ WTI អាចឡើងថ្លៃដល់ ៨០ ដុល្លារក្នុងមួយបារ៉ែល។

រាជរដ្ឋាភិបាលមានសុទិដ្ឋិនិយម «ស្ថានភាពសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា» មានការវិវត្តល្អ

“ស្ថានភាពសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ” នឹងមានការវិវត្តល្អ ក្នុងក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដែលបានកំណត់ចក្ខុវិស័យរយៈពេលវែង ក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលដ៏រស់រវើក

រដ្ឋមន្ត្រីកសិកម្ម ប្រាប់វិនិយោគិនជប៉ុនពីផលិតផលសក្តានុពលដែលអាចនាំចេញទៅជប៉ុន

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានជម្រាបជូនអ្នកវិនិយោគទុនជប៉ុនអំពីកសិផលដែលមានសក្តានុពល​ច្រើនសម្រាប់​នាំចេញ​ទៅ​ប្រទេសជប៉ុន ។

សេចក្តីថ្លែងការណ៍ ៖ CMA ប្តេជ្ញាពង្រឹងបរិយាបន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងកិច្ចការពារអតិថិជន

ក្រុងសៀមរាប ៖ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣៖ សន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣ បានបញ្ចប់នៅថ្ងៃ​នេះ ជាមួយនឹងការប្តេជ្ញាចិត្តរបស់អ្នកពាក់ព័ន្ធក្នុងវិស័យ ក្នុងការពង្រឹងបរិយាបន្នហិរញ្ញវត្ថុប្រកប​ដោយការទទួល​ខុសត្រូវ កិច្ចការពារអតិថិជន និង​ការគាំពារអតិថិជនក្នុងពេលលំបាក តាមរយៈការរៀបចំឥណទានឡើងវិញ ដើម្បីអភិវឌ្ឍវិស័យ​ហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។ ការប្តេជ្ញាចិត្តនេះបានធ្វើឡើងនៅក្នុងសន្និសីទ មីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣ ក្រោមប្រធានបទ «បរិយាបន្ន​ហិរញ្ញវត្ថុ​ប្រកបដោយទំនួលខុសត្រូវ ភាពធន់ និងនិរន្តរភាពវិស័យហិរញ្ញវត្ថុនៅកម្ពុជា» ដោយមានការចូល​រួមពី​អ្នកបង្កើតគោលនយោបាយ

ផ្លូវជាតិលេខ៤៨សម្រេច​បាន ៣៨,២៦ភាគរយ​ ដោយ​គ្រោងនឹងបញ្ចប់​នៅចុងខែមេសា ២០២៥

កោះកុង ៖ ផ្លូវជាតិលេខ​៤៨ តភ្ជាប់​ពី​ផ្លូវជាតិលេខ៤​ទៅកាន់​ទីរួម​ខេត្ត​កោះកុង រហូតមកដល់​ពេលនេះ សម្រេ​ច​​បានការសាងសង់​….

ស្វែងយល់ពីបច្ចេកទេសដាំដំណាំសណ្ដែកបាយ ដែលអាចប្រមូលផលបានជាង១តោនក្នុងមួយហិកតា

ជាទូទៅ ចំពោះការដាំដុះដំណាំសណ្តែកបាយ គេអាចប្រមូលផលបាន ៧០០-១៣០០គីឡូក្រាមក្នុងមួយហិកតា ប្រសិនការដាំដុះស្របតាមបច្ចេកទេស។

អ៊ុយក្រែនខាតបង់ជាង ៤០០ លានដុល្លារ ដោយសារប៉ូឡូញបិទព្រំដែន

អ៊ុយក្រែន ខាតបង់ជាង ៤៣៧ លានដុល្លារដោយសារតែបាតុកម្មតវ៉ារបស់ក្រុមរថយន្តដឹកទំនិញប៉ូឡូញ នៅច្រកព្រំដែនពីអ៊ុយក្រែនចូលទៅក្នុងសហភាពអឺរ៉ុប

ពិព័រណ៍ធុរកិច្ចឌីជីថល ជួយជំរុញវិស័យសេដ្ឋកិច្ចឌីជីថល លើកកម្ពស់សហគ្រិនភាព និងធុរកិច្ចថ្មី

ក្រសួង ស្ថាប័នពាក់ព័ន្ធ សហគ្រិនភាព គ្រឹះស្ថានធនាគារ ធុរកិច្ចថ្មី គ្រឹះស្ថានអប់រំ ដៃគូអភិវឌ្ឍន៍ សហគ្រាស សិស្ស-និស្សិត ជាច្រើនបានចូលរួមពិព័រណ៍ធុរកិច្ច
ពិព័រណ៍នេះ មានការចូលរួមពីតំណាងថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ, ស្ថាប័ន គាំទ្រសហគ្រិនភាព, គ្រឹះស្ថាន ធនាគារ, ធុរកិច្ចថ្មី, គ្រឹះស្ថានអប់រំ, ដៃគូអភិវឌ្ឍន៍, សហគ្រាស, សិស្ស-និស្សិត ក៏ដូចជាសាធារណជន សរុបចំនួន ជាង ១ម៉ឺននាក់។

ធនាគាពិភពលោក ផ្តល់ហិរញ្ញប្បទាន ១៦៣ លានដុល្លារអាមេរិក សម្រាប់ពន្លឿនលទ្ធភាពទទួលបានការផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា

ធនាគារពិភពលោកបានការយល់ព្រមលើគម្រោងដែលមានតម្លៃ១៦៣លានដុល្លារអាមេរិក សម្រាប់ឆ្លើយតបនៅក្នុងកិច្ចប្រឹងប្រែងពង្រឹងសេវាផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា