អាជីវកម្មមួយចំនួនកំពុងកាក់កបខ្លាំងក្នុងកំឡុងពេលពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន-វៀតណាម

ភ្នំពេញ ៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន-វៀតណាមនេះ សម្រាប់បងប្អូនដែលមានជាប់សែស្រឡាយចិន -ចិន ក៏ដូចជាមានជំនឿ និងប្រកាន់ខ្ជាប់ទំនៀមទម្លាប់ក្នុងការសែនព្រេនដោយខានពុំបាន ដែលធ្វើឱ្យអាជីវកម្មមួយចំនួនទាក់ទងនឹងការប្រារព្ធពិធីនេះហាក់មានភាពមមាញឹក កាក់កបជាខ្លាំង។

សម្រាប់ពិធីសែនចូលឆ្នាំប្រពៃណីចិន គេតែងមានដាក់សែននូវនំចំណី ម្ហូបអាហារ ដែលគេមិនអាចខ្វះបាននោះទេនូវជ្រូកខ្វៃ និងទាខ្វៃ ដែលគេមានជំនឿថា ជ្រូកខ្វៃតំណាងឱ្យសន្តិភាព និងក្តីសុខសុភមង្គល ឯទាខ្វៃតំណាងឱ្យភាពស្មោះត្រង់ផងដែរ។ ហេតុនេះហើយទើបធ្វើឱ្យមុខរបរលក់ជ្រូកខ្វៃ ទាខ្វៃកំពុងមមាញឹកក្នុងការទទួលកម្ម៉ង់សម្រាប់ថ្ងៃសែនផ្ទាល់តែម្ដង។

ក្រៅពីជ្រូក និងទា ដូចដែលបានលើកឡើងខាងលើនេះ សាច់មាន់ ក៏មានតម្រូវការខ្ពស់ផងដែរ ដោយសារគេតែងស្ងោរមាន់ទាំងមូលសម្រាប់សែន ជាពិសេស ត្រូវរក្សាក្បាលមាន់ និងក្រញ៉ាំជើងមាន់ឱ្យបានល្អ ព្រោះមាន់ទាំងមូលត្រូវបានគេតំណាងឱ្យក្រុមគ្រួសារ ការជួបជុំគ្នា និងការផ្តល់កំណើតថ្មី ដោយជំនឿពីបុរាណគេជឿថា មាន់មួយក្បាលគឺជាអាហារដ៏ល្អសម្បូរប្រូតេអ៊ីន និងអាចចិញ្ចឹមជីវិតសមាជិកគ្រួសារទាំងមូលផងដែរ។

ពាក់ព័ន្ធម្ហូបអាហារសែននេះដែរ សម្ទុះនៃការលក់មីក៏មានការកើនឡើងខ្លាំង ពោលគឺកើនឡើងដល់ទៅពាក់កណ្ដាលនៃការលក់ធម្មតា ដោយសារតែ មីឆា ជាមុខម្ហូបដែលគេនិយមចម្អិនសម្រាប់សែន និងទទួលទាននៅក្នុងពិធីត្បិតគេមានជំនឿថា ការធ្វើបែបនេះអាចនាំមកនូវសេចក្ដីសុខចម្រើន មានអាយុវែង ជាពិសេសមានទ្រព្យដូចជាមាសជាដើមហូរចូលច្រើន ព្រោះសរសៃមីមានពណ៌ស្រដៀងគ្នាទៅនឹងមាស។ ក្រៅពីការចម្អិនមី ជាអាហារចម្បងសម្រាប់ថ្ងៃចូលឆ្នាំ តំបន់ខ្លះតែងតែចម្អិនមី ជាមួយនឹងគាវ ដោយសរសៃមីពណ៌លឿងត្រូវបានគេតំណាងជាសរសៃសូត្រមាស ហើយគាវតំណាងឱ្យគ្រឿងតុបតែង ឬដុំមាស ដែលទាំងនេះបញ្ជាក់ថាវាជាម្ហូបដែលជូនពរឱ្យនាំមកនូវលាភសំណាង និងទ្រព្យសម្បត្តិហូរចូលផងដែរ។

ដោយឡែក គ្រឿងរណ្ដាប់ក្នុងការសែនគេក៏ត្រូវការក្រដាសសែនដោយខានពុំបាន ដែលធ្វើឱ្យអាជីវករអាចលក់ក្រដាសសែនបានច្រើនក្នុងកំឡុងពេលត្រៀមសែនចូលឆ្នាំប្រពៃណីចិន-វៀតណាមនេះ។ ជាមួយគ្នានេះ សម្រាប់អាជីវកម្មលក់គ្រឿងតុបតែងផ្ទះ និងដើមផ្កាក៏មានការកើនឡើងដូចគ្នា ព្រោះគេនិយមរៀបចំតុបតែងផ្ទះ ដែលមានបិតក្រដាសជូនពរឆ្នាំថ្មី គោមក្រហម ដែលបិតតាមជញ្ជាំងតាំងលម្អក្នុងផ្ទះ ហើយប្រជាជនចិនក៏ដូចជាប្រជាជនកម្ពុជា ដែលកាត់សែស្រឡាយចិនខ្លះទៀតក៏មានលម្អផ្ទះសម្បែងរបស់ខ្លួន ដោយដើមរុក្ខជាតិ ដូចជាដើមសេដា ដើមផ្កាស្បៃរឿង ដើមក្រូចឃ្វិច ពិសេសដើមផ្កាអង្គាសីល ព្រោះថាពួកគេបាន ចាត់ទុកផ្កាប្រភេទនេះថាជាផ្កាតំណាងឱ្យរដូវផ្ការីកដ៏ស្រស់ស្អាត និងជាផ្កានាំមកនូវភាពត្រជាក់ត្រជុំ ភាពស្រស់បំព្រង ភាពរីករាយ ភាពរីកចម្រើនរុងរឿង និងតំណាងជោគជតារាសីផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហភាពអឺរ៉ុប គ្រោងបង្កើនទុនវិនិយោគនៅកោះហ្គ្រីនឡែន ស្របពេលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

សហភាពអឺរ៉ុបគ្រោងបង្កើនទុនវិនិយោគនៅកោះហ្រ្គីនឡែន និង ពង្រឹងទំនាក់ទំនងនយោបាយឱ្យកាន់តែជិតស្និទ្ធ ខណៈដែលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះបញ្ចូលជាដែនដីអាម៉េរិក

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

រដ្ឋាភិបាលខាតបង់ប្រាក់​ចំណូល​ជាង​ ៣០០លានដុល្លារហើយ​ ដើម្បីទប់ស្កាត់ការ​ឡើងថ្លៃប្រេង​​ និ​ងឧស្ម័ន​ឥន្ធនៈ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្នុងរយៈពេល​ប្រមាណជិត​កន្លះឆ្នាំមកនេះ រាជរដ្ឋាភិបាល​បាន​ខាតបង់ថវិកាប្រមាណ ​២៥០​លានដុល្លារហើយក្នុងការ​ទប់ស្កាត់​ការឡើងថ្លៃប្រេងឥន្ទៈ និងឧស្ម័នថាមពល

មេដឹកនាំ​ប៊ុលហ្គារី​ ៖ ​អឺរ៉ុប​អាច​រស់​បាន​ដោយ​គ្មាន​រុស្ស៊ី​ គ្រាន់តែលំបាក​ខ្លាំង​បើ​ធ្វើសត្រូវ​ជាមួយ​រុស្ស៊ី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/09/2026

បើ​ទោះ​បីជា​គ្មានរុស្ស៊ី ក៏អឺរ៉ុប​អាច​រស់នៅ​បាន​ដែរ គ្រាន់តែមិន​អាច​ឈរ​ជើង​បាន​យូរ​អង្វែង​ប៉ុណ្ណោះ​ប្រសិនបើ​ជ្រើសរើស​ធ្វើជា​សត្រូវ​ជាមួយ​រុស្ស៊ី​​

ចិន​គ្រោង​ចាក់​បញ្ចូល​ថវិកា​ ​៥៤ ពាន់​លាន​ដុល្លារ​ ​ពង្រឹង​វិស័យ​ហិរញ្ញវត្ថុ​ ​និង​ស្តារ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ចិន​គ្រោង​នឹង​បញ្ចេញ​ថវិកា​ប្រមាណ​ ​៣៦០​ ពាន់​លាន​យន់ ​ឬ​ស្មើ​ប្រមាណ​ ​៥៤ ពាន់​លាន​ដុល្លារ ​ដើម្បី​ចាក់​បញ្ចូល​ទៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ ស្របពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ព្យាយាម​ពង្រឹង​ស្ថិរ​ភាព​របស់​ធនាគារ ​និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ ​ចំពេល​កំណើន​សេដ្ឋកិច្ច​មាន​ភាព​មិន​ច្បាស់លាស់

ការ​សិក្សា​ បង្ហាញថា​ សហគមន៍​កសិកម្ម​ទំនើប​ជួយ​បង្កើន​ប្រាក់​ចំណេញ​ ប៉ុន្តែ​នៅ​ខ្វះ​ទុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ការ​សិក្សា​ស្រាវជ្រាវ​លើក​ដំបូង​នៅ​កម្ពុជា​ ​ស្តីពី​ ​«​សហគមន៍​កសិកម្ម​ទំនើប​» ​បាន​បង្ហាញ​ថា​ ​កសិករ​ដែល​ចូលរួម​ក្នុង​សហគមន៍​ប្រភេទ​នេះ​ទទួល​បាន​លទ្ធផល​សេដ្ឋកិច្ច​វិជ្ជមាន​ ​ជាមួយ​នឹង​ការ​កើនឡើង​នៃ​ប្រាក់​ចំណេញ​នៅក្នុង​ផលិតកម្ម​ស្រូវ​ ​បន្លែ ​ស្វាយចន្ទី​ ​

ពី​អាជីវកម្ម​គ្រួសារ​ ​ទៅ​សិប្បកម្ម​កែច្នៃ​​សាច់​ ១ ​តោន​ក្នុង​មួយ​ថ្ងៃ​៖ ​«​ជីលីណា​» ​ចង់​ឈាន​ទៅ​ទីផ្សារ​អន្តរជាតិ​

ជំនួញ, ព្រឹត្តិការណ៍

• 07/09/2026

​ចាប់ផ្តើម​ពី​អាជីវកម្ម​គ្រួសារ​កាលពី​ឆ្នាំ​២០១៦​ សិប្បកម្ម​កែច្នៃ​សាច់​ស្រស់​ក្នុង​ស្រុក​ ​«​ជីលីណា​» ​(​Chilyna​)​ ​បាន​វិវត្ត​ខ្លួន​ក្លាយជា​សិប្ប​កម្ម​ផ្លូវការ ​និង​អាច​ផលិត​សាច់​កែច្នៃ​រហូតដល់​ ១​ តោន​ក្នុង​មួយ​ថ្ងៃ​ ​ខណៈ​ម្ចាស់​សិប្បកម្ម​កំពុង​មាន​មហិច្ឆតា​ពង្រីក​ការ​ផលិត ​ដើម្បី​ឈាន​ទៅកាន់​ទីផ្សារ​អន្តរជាតិ

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង