វិស័យឥណទានជនបទជាផ្នែកសំខាន់មួយក្នុងការផ្តល់លទ្ធភាពបន្ថែមនូវសេវាហិរញ្ញវត្ថុផ្លូវការ

ភ្នំពេញ ៖ វិស័យឥណទានជនបទបាន និងកំពុងដើរតួនាទីជាផ្នែកសំខាន់មួយក្នុងការលើកកម្ពស់ជីវភាពប្រជាជននៅកម្ពុជា ជាពិសេសនៅតាមតំបន់ជនបទ តាមរយៈការផ្តល់លទ្ធភាពបន្ថែមក្នុងការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ ដែលមានកិច្ចការពារផ្នែកច្បាប់ និងប្រកបដោយបរិយាបន្ន។

នៅឆ្នាំ២០២៣ គ្រឹះស្ថានឥណទានជនបទចំនួន ១១៤ ទទួលបានវិញ្ញាបនបត្រពីធនាគារជាតិនៃកម្ពុជា ក្នុងការប្រតិបត្តិការផ្តល់ឥណទានខ្នាតតូច ដែលឆ្លើយតបទៅនឹងតម្រូវការឥណទានរបស់ប្រជាជននៅតាមតំបន់មូលដ្ឋាន និងទីប្រជុំជននានា។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជា។

របាយការណ៍បានឱ្យដឹងទៀតថា គ្រឹះស្ថានឥណទានជនបទមានទ្រព្យសកម្មសរុប ២៤៨,៨ ពាន់លានរៀល (៥៩,៨ លានដុល្លារអាមេរិក) ​និងបានផ្តល់ឥណានសរុប ២១៣,២ ពាន់លានរៀល (៥១,៣ លានដុល្លារអាមេរិក) ទៅដល់ ១១៦ ០៤៤ គណនីអតិថិជន។

ឥណទានត្រូវបានផ្តល់ទៅកាន់វិស័យនានារួមមាន ៖ កសិកម្មមានចំណែក ៣៥,១% ក្រមគ្រួសារ ២៨,៣% ពាណិជ្ជកម្ម ១៥,៩% សេវាកម្ម ៦% សំណង់ ៥,៧% ដឹកជញ្ជូន ១,១% និងផ្សេងៗ ៧,៩%។ ការណ៍នេះឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពនៃវិស័យឥណទានជនបទដែលជាផ្នែកសំខាន់មួយក្នុងការលើកកម្ពស់ជីវភាពប្រជាជននៅកម្ពុជា ជាពិសេសនៅតាមតំបន់ជនបទ តាមរយៈការផ្តល់លទ្ធភាពបន្ថែមក្នុងការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ ដែលមានការការពារផ្នែកច្បាប់ និងប្រកបដោយបរិយាបន្ន។

ទន្ទឹមនេះ ការបន្តពង្រឹងការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ គឺជាកត្តាចម្បងក្នុងការពង្រឹងគុណភាព និងសុខុមាលភាពរបស់គ្រឹះស្ថានឥណទានជនបទ ជាពិសេសអាជីវកម្មមានប្រតិបត្តិការជាប្រក្រតី។ ការផ្តល់ប្រាក់កម្ចីសម្រាប់ឥណទានខ្នាតតុចនៅតាមតំបន់ជនបទ និងទីប្រជុំជនមួយចំនួន បានផ្តល់សារៈសំខាន់ក្នុងការផ្គត់ផ្គង់តម្រូវការឥណទាន និងជៀសវាងការប្រើប្រាស់ឥណទានក្រៅប្រព័ន្ធដែលមានអត្រាការប្រាក់ខ្ពស់ និងមិនមានការគាំពារផ្នែកច្បាប់។

ទោះយ៉ាងណា គ្រឹះស្ថានឥណទានជនបទប្រឈមនឹងបញ្ហាមួយចំនួន ដូចជា ធនធានមនុស្សនៅមានកម្រិត លទ្ធភាពនៃការស្វែងរកប្រភពទុនថ្មី ការប្រកួតប្រជែង និងការចំណាយខ្ពស់លើការរៀបចំហេដ្ឋារចនាសម្ព័ន្ធរបស់គ្រឹះស្ថាន។ ធនាគារជាតិនៃកម្ពុជាបន្តតាមដានកង្វះខាតទាំងនេះយ៉ាងម៉ឺងម៉ាត់តាមរយៈការត្រួតពិនិត្យជាប្រចាំគ្រា ការប្រឹក្សាផ្តល់យោបល់ ការចេញលិខិតក្រើនរំឭក ព្រមទាំងបានធ្វើការពិន័យ ក៏ដូចជាបានលុបឈ្មោះគ្រឹះស្ថានដែលអនុវត្តមិនស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ចេញពីបញ្ជីរបស់ធនាគារជាតិនៃកម្ពុជា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី