ប្រធាន CVEA បង្ហាញពី​សារសំខាន់នៃការ​វាយតម្លៃអចលនវត្ថុ​

ភ្នំពេញ ៖ ជាទូទៅ​នៅមុនពេលមានការទិញលក់​អចលនវត្ថុ​នៅកន្លែង​ណាមួយ ឬទីតាំង​ណាមួយ គេ​ត្រូវ​ការ​វាយតម្លៃអចលនវត្ថុនោះជា​មុន​សិន ដើម្បីឱ្យដឹងថា ​តើទ្រព្យនោះ ត្រូវ​លក់​ក្នុងតម្លៃប៉ុន្មាន​ ​​ប៉ុន្តែ​ការវាយតម្លៃអចលនវត្ថុ​មិនមែនត្រឹមតែ​សម្រាប់​អចលនទ្រព្យ​លក់​នោះទេ ការ​វាយតម្លៃអចលនវត្ថុ​ក៏ត្រូ​វបានប្រើសម្រាប់​អត្ថ​ប្រយោជន៍ផ្សេងទៀត ។ លោក​ សន សៀប ប្រធានសមាគម​អ្នកវាយតម្លៃ និងភ្នាក់​ងារអចលនវត្ថុ​បានបង្ហាញពី​សារសំខាន់​ពី​ការ​វាយតម្លៃអចលនវត្ថុ សម្រាប់អ្នកមានអចលនទ្រព្យ​នៅទីតាំង​ផ្សេងៗ ។

លោក​ សន​ សៀប ​បានមានប្រសាសន៍ថា សេវា​កម្មវាយតម្លៃ​អចលនវត្ថុ​មាន​សារសំខាន់ខ្លាំង​ណាស់​​ក្នុងវិស័យ​ហិរញ្ញវត្ថុ ដើម្បីផ្ដល់​នូវទំនុកចិត្ត​ទៅដល់អតិថិជន ​ជាពិសេស​ដូចជា​ធនាគារជាដើម​។ ដើម្បី​ផ្ដល់​កម្ចីឱ្យ​អតិថិជន​ឱ្យមានភាពច្បាស់លាស់ ខាង​ធនាគារ​ត្រូវ​ការ​របាយ​ការ​វាយតម្លៃអចលនវត្ថុ​​ដែលមានភាព​ត្រឹមត្រូវ​ច្បាស់លាស់​​ ប្រកបដោយ​វិជ្ជាជីវៈ ហើយក៏មាន​សារ​សំខាន់ខ្លាំង​ដែរ​ ចំពោះការផ្ដល់​ទំនុក​ចិត្ត​ចំពោះ​អ្នក​វិនិយោគ​ទាំង​ក្នុង ​និងខាងក្រៅប្រទេស។

​លោក​បន្តថា ការ​វាយតម្លៃអចលនវត្ថុ​ច្បាស់លាស់ត្រឹមត្រូវ​ក៏បានដើរ​តួនា​ទីសំខាន់មួយទៀត​ក្នុងការ​គៀរគរ​វិនិយោគិន​ពីខាងក្រៅ​ប្រទេសឱ្យចូលមក​បណ្ដាក់ទុនវិនិយោគនៅក្នុង​ប្រទេស​កម្ពុជា ។ ជាទូទៅ​នៅពេល​វិនិយោគិន​ចូលមក​វិនិយោគ​នៅតំបន់​ណាមួយ គឺគេត្រូវ​មើលទៅលើ​ទ្រព្យ​សម្បត្តិ​របស់ដៃគូ​វិនិយោគ​នៅក្នុងប្រទេស​កម្ពុជា ដូច្នេះ​ដើម្បីបញ្ជាក់ជូនពួកគេឱ្យបាន​កាន់តែច្បាស់​គឺត្រូវតែមានការ​វាយតម្លៃ​អចលនវត្ថុឱ្យ​បានត្រឹមត្រូវ​ ។

លោក​បន្ថែមថា ដើម្បីឱ្យដឹងថា​របាយការណ៍នោះជា​របាយការណ៍​ត្រឹមត្រូវ​ ច្បាស់លាស់ និង​គួរទុក​ចិត្ត​បាន​ គឺមានតែ​របាយការណ៍​ដែលវាយតម្លៃដោយក្រុមហ៊ុន​អចលនទ្រព្យ​ដែល​មាន​អាជ្ញា​បណ្ណ​ទទួល​ស្គាល់​ពីក្រសួង​ស្ថាប័ន​ជាតិនានាន​ប៉ុណ្ណោះ ។​

លោកឧកញ៉ា​ ចេង ខេង អគ្គនាយកនៃក្រុមហ៊ុន​អចលនទ្រព្យ ស៊ីភីអិល បានមានប្រសាសន៍ថា ដើម្បី​ឱ្យកា​រវាយតម្លៃមួយ​មា​នតម្លាភាព ​និងជាក់លាក់​ច្បាស់លាស់​នោះ ក្រុមហ៊ុន​វាយតម្លៃអចលនទ្រព្យ​ទាំងអស់​នៅកម្ពុជា​ត្រូវ​រួបរួម​គ្នាតែ​មួយ​ដើម្បីកំណត់​តម្លៃ សេវាកម្ម​វាយតម្លៃ និ​ងការ​វាយតម្លៃលើ​អចលនវត្ថុ​ ហើយនៅទី​បំផុត សមាជិក​សមាគម​អ្នកវាយតម្លៃ​ និងភ្នាក់ងារអចលនវត្ថុ​កម្ពុជា​ក៏បានរួម​គ្នា​ក្នុងការ​ចង​ក្រង​ជា​ក្រុមមួយជំរុញ​ស្តង់ដារ​វិស័យ​អចលនទ្រព្យក្នុងប្រទេស​កម្ពុជា​ដែលមានការទទួលស្គាល់ពីថ្នាក់ជាតិ និងអន្តរជាតិផងដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វៀតណាម វ៉ា​ដាច់​ចិន​ ក្លាយជា​ទីផ្សារ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វៀតណាម​បាន​វ៉ា​ដាច់​ចិន ក្លាយជា​ទីផ្សារ​ប្រភព​ភ្ញៀវ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​ ​ក្នុង​រយៈពេល​ ៩​ខែ​ដំបូង​ឆ្នាំ​២០២៦ ​ដោយ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​វៀតណាម​ចំនួន​ ៦៥​១ ៤៨៦​នាក់​ ​ធៀប​នឹង​ភ្ញៀវ​ទេសចរ​ចិន​ចំនួន​ ៦៤៣ ៣១៤​នាក់

វិនិយោគិន ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន​កាន់​តែច្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វិនិយោគិនក្នុងនិងក្រៅប្រទេស​ កាន់តែច្រើន​ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន.....

អារ៉ាប៊ីសាអ៊ូឌីត សម្រេចកិច្ចព្រមព្រៀងស្តុកទុកប្រេងឆៅនៅរូងថ្មក្រោមដីរបស់សិង្ហបុរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ប្រេងឆៅរបស់អារ៉ាប៊ីសាអ៊ូឌីតនឹងត្រូវយកទៅស្តុកទុកនៅក្នុងរូងថ្មក្រោមដី Jurong នៅភាគខាងត្បូងសិង្ហបុរី ដោយការដឹកជញ្ជូនប្រេងចូលទៅកាន់ទីនោះនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០២៧

កម្ពុជា​បន្ថែម​ជើង​ហោះហើរ​ពី​ចិន​ និង​បើក​សេវា​ហោះហើរ​ថ្មី​ពី​កូរ៉េ​ខាង​ត្បូង​មក​សៀម​រាប​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ ​កម្ពុជា​នឹង​មាន​សេវា​ហោះហើរ​តាម​រដូវ​ថ្មី​ពី​សាធារណរដ្ឋ​កូរ៉េ ​និង​បង្កើន​ជើង​ហោះហើរ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​មកកាន់​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​-​អង្គរ ​ដើម្បី​ពង្រឹង​ការ​តភ្ជាប់​អន្តរជាតិ​ ​និង​គាំទ្រ​កំណើន​វិស័យ​ទេសចរណ៍

គណៈប្រតិភូសភាអឺរ៉ុបបំពេញដំណើរទស្សនកិច្ចទៅចិនជាលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំ ចំពេលមានភាពតានតឹងពាណិជ្ជកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

បរទេស៖ គណៈប្រតិភូនៃគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិរបស់សភាអឺរ៉ុប (INTA) ចំនួន ១២ រូប បានធ្វើដំណើរទៅដល់ប្រទេសចិនកាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយ។ សារព័ត៌មាន Global Times បានរាយការណ៍ថា ក្រុមសមាជិកសភាទាំងនោះនឹងបំពេញដំណើរទស្សនកិច្ចរយៈពេល​ ៣ ថ្ងៃ នៅតាមតំបន់សំខាន់ៗនៃពាណិជ្ជកម្ម រួមមាន ទីក្រុងប៉េកាំង

សិង្ហបុរី ​ផ្ដួចផ្ដើម​បង្កើត​បណ្ដាញ​ស្ថិតិ​ពលកម្ម​អាស៊ាន​ ដើម្បី​តាមដាន​តម្រូវការ​ការងារ​ ​និង​ជំនាញ​ថ្មី​ៗ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

សិង្ហបុរី​បាន​ផ្តួចផ្តើម​បង្កើត​ការិយាល័យ​ ​និង​បណ្តាញ​អ្នក​ជំនាញ​ស្ថិតិ​ពលកម្ម​អាស៊ាន ​ដើម្បី​ពង្រឹង​ការ​ផ្លាស់ប្តូរ​ទិន្នន័យ​ការងារ​ ​និង​ជំនាញ ​ព្រមទាំង​ជួយ​ឱ្យ​ប្រទេស​ក្នុង​តំបន់​អាច​កំណត់ និង​ព្យាករណ៍​ការ​ប្រែប្រួល​នៃ​ទីផ្សារ​ពលកម្ម​បាន​ទាន់​ពេលវេលា

ARD​B ​ជំរុញ​ដោះស្រាយ​បញ្ហា​ទុន ​និង​ទីផ្សារ ​ដើម្បី​ពង្រឹង​សហគ្រាស​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

ឯកឧត្តម​ ​កៅ ​ថាច ប្រតិភូ​រាជ​រដ្ឋាភិបាល​ ​និង​ជា​អគ្គ​នាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ ​និង​កសិកម្ម ​(​ARDB​) ​បាន​លើកឡើង​ថា​ ​កង្វះ​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន ​និង​ការ​លំបាក​ក្នុង​ការ​ស្វែងរក​ទីផ្សារ​ ​គឺជា​បញ្ហា​ប្រឈម​សំខាន់​ពីរ​របស់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម​ ​(​MSM​Es​)​ ​នៅ​កម្ពុជា​ ​

ពី​ចម្ការ​ដល់​រោងចក្រ​៖​ ការ​កែច្នៃ​ជា​គន្លឹះ​ដោះស្រាយ​បញ្ហា​ម្នាស់​ទឹកឃ្មុំ​លើស​តម្រូវការ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ទោះ​ម្នាស់​ទឹកឃ្មុំ​ទទួល​បាន​ទិន្នផល​ល្អ ​និង​មាន​គុណភាព​ប្រសើរ​នៅ​ដើម​រដូវ​ប្រមូល​ផល​ឆ្នាំ​នេះ​ក៏​ដោយ​ កសិករ​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​លក់​ ​និង​កង្វះ​ទីផ្សារ​ស្រូបយក​ផលិតផល​ម្នាស់

ផលិតផល​ក្នុង​ស្រុក​ចុះ​បញ្ជី​កើន​ដល់​ ២​,​៦០០ ​មុខ ​ក្នុង​រយៈពេល​ ៩ ​ខែ ​កើន ​១​,​១០០ ​មុខ​ ធៀប​ឆ្នាំ​មុន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

កម្ពុជា​មាន​ផលិតផល​ក្នុង​ស្រុក​ចំនួន​ ២​,​៦០០ ​មុខ ​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និងន​វានុវត្តន៍​ ​ក្នុង​រយៈពេល​ ៩ ​ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២៦ ​កើន​ឡើង​ចំនួន​ ១​,​១០០​ ​មុខ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន

ធនាគារ ARDB សហការជាមួយ FASMEC រៀបចំវេទិកាថ្នាក់ជាតិលើកដំបូង ដើម្បីជួយដល់វិស័យ MSMEs នៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានសហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) រៀបចំព្រឹត្តិការណ៍នៃវេទិកាថ្នាក់ជាតិលើកដំបូង ក្រោមប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម» ដែលមានរយៈពេល ២ថ្ងៃ (២៧-២៨ ខែតុលា ឆ្នាំ២០២៦) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ